នេប៊ូក្នេសា
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាស្ដេចក្រុងបាប៊ីឡូន (ឆ្នាំ ៦០៤–៥៦១ ម.គ.ស.) ដែលបានបង្ក្រាបស្រុកយូដា (២ ពង្សាវ. ២៤:១–៤)។ ហើយបានព័ទ្ធជុំវិញក្រុងយេរូសាឡិម (២ ពង្សាវ. ២៤:១០–១១)។ ព្យាការីលីហៃត្រូវព្រះទ្រង់បញ្ជាឲ្យរត់ចេញពីក្រុងយេរូសាឡិម នៅឆ្នាំ ៦០០ ម.គ.ស. ដើម្បីចៀសវាងការចាប់យកទៅជាឈ្លើយឯក្រុងបាប៊ីឡូន (១ នីហ្វៃ ១:៤–១៣) កាលស្ដេចនេប៊ូក្នេសាចាប់យកស្ដេចសេដេគា និងប្រជាជនទៅ (២ ពង្សាវ. ២៥:១, ៨–១៦, ២០–២២)។ ដានីយ៉ែលបានបកស្រាយន័យសប្ដិថ្វាយស្ដេចនេប៊ូក្នេសា (ដានី. ២; ៤)។