ចាក់ប្រេង, លាបប្រេង
នៅសម័យបុរាណ ពួកព្យាការីរបស់ព្រះអម្ចាស់ បានចាក់ប្រេងតាំងអ្នកណាដែលនឹងធ្វើការវិសេសៗ ដូចជាលោកអើរ៉ុន ឬពួកសង្ឃ ឬ ស្ដេចទាំងឡាយណាដែលនឹងគ្រប់គ្រងលើពួកអ៊ីស្រាអែល។ នៅក្នុងសាសនាចក្រសព្វថ្ងៃនេះ ចាក់ប្រេងលាប គឺបន្តក់ប្រេងដែលបានឧទ្ទិសទុកមួយ ឬពីរតំណក់ទៅលើក្បាលជនណាមួយ ទុកជាផ្នែកនៃពរដ៏វិសេសមួយ។ ការនេះអាចប្រព្រឹត្តទៅបាននៅក្រោមសិទ្ធិ អំណាច និងអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែកតែប៉ុណ្ណោះ។ កាលបានចាក់ប្រេងរួចហើយ នោះអ្នកដែលមានសិទ្ធិអំណាចនៃបព្វជិតភាពដដែលនោះ អាចភ្ជាប់ការចាក់ប្រេង ហើយឲ្យពរពិសេសដល់អ្នកដែលគេលាបប្រេងឲ្យ។