លេវីវិន័យ
ជាគម្ពីរមួយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលប្រាប់អំពីភារកិច្ចរបស់ពួកសង្ឃនៅក្នុងស្រុកអ៊ីស្រាអែល។ គម្ពីរនេះបញ្ជាក់ប្រាប់អំពីបរិសុទ្ធភាពនៃព្រះ និងក្បួនដើម្បីឲ្យរាស្ត្រទ្រង់អាចរស់នៅដើម្បីឲ្យបានបរិសុទ្ធ។ គោលបំណងនៃគម្ពីរនេះ គឺដើម្បីបង្រៀននូវសិក្ខាបទខាងសីលធម៌ និងសេចក្ដីពិតខាងសាសនានៃក្រឹត្យវិន័យលោកម៉ូសេ ដោយពិធីទាំងឡាយ។ លោកម៉ូសេបានសរសេរគម្ពីរលេវីវិន័យ។
ជំពូកទី ១–៧ ពន្យល់ប្រាប់អំពីពិធីបរិសុទ្ធទាំងឡាយសម្រាប់បូជា។ ជំពូកទី ៨–១០ អធិប្បាយប្រាប់អំពីពិធីដែលគោរពតាមនៅក្នុងការតែងតាំងពួកសង្ឃ។ ជំពូកទី ១១ ពន្យល់ប្រាប់អំពីអ្វីៗដែលអាច ឬមិនអាចបរិភោគ ហើយនិងអ្វីដែលស្អាត ឬមិនស្អាត។ ជំពូកទី ១២ ពិគ្រោះអំពីស្ត្រី ក្រោយពីបានសម្រាលកូន។ ជំពូកទី ១៣–១៥ ជាក្រឹត្យវិន័យទាក់ទងនឹងពិធីនៃការមិនស្អាត។ ជំពូកទី ១៦ មាននូវពិធីដែលត្រូវគោរពតាមនៅថ្ងៃនៃដង្វាយធួន។ ជំពូកទី ១៧–២៦ មានក្បួននៃច្បាប់ដែលទាក់ទងនឹងការគោរពតាមខាងសាសនា និងខាងសង្គម។ ជំពូកទី ២៧ ពន្យល់ប្រាប់ថា ព្រះអម្ចាស់ទ្រង់បានបញ្ជាឲ្យពួកអ៊ីស្រាអែលថ្វាយដំណាំ ហ្វូងចៀម និងហ្វូង សត្វដល់ព្រះអម្ចាស់។