ជំនួយ​ការសិក្សា
យ៉ាកុប, កូន​ប្រុស​របស់​អ៊ីសាក


យ៉ាកុប, កូន​ប្រុស​របស់​អ៊ីសាក

ជា​អយ្យកោ ហើយ​ជា​ព្យាការី​ម្នាក់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ជា​កូន​ប្អូន​នៃ​កូន​ភ្លោះ​របស់​អ៊ីសាក និង​នាង​រេបិកា (លោកុ. ២៥:១៩–២៦)។ យ៉ាកុប​បាន​សិទ្ធិ​កូន​ច្បង​ជួស​អេសាវ ជា​បង​លោក។ នេះ​គឺ​មក​ពី​ភាព​សក្ដិសម និង​អាពាហ៍ពិពាហ៍​ក្នុង​សេចក្ដី​សញ្ញា កាល​អេសាវ​បោះបង់​ចោល​សិទ្ធិ​កូន​ច្បង​របស់​ខ្លួន ហើយ​បាន​រៀប​អាពាហ៍ពិពាហ៍​ក្រៅ​សេចក្ដី​សញ្ញា (លោកុ. ២៥:៣០–៣៤; ២៦:៣៤–៣៥; ២៧; ២៨:៦–៩; ហេព្រើរ ១២:១៦)។