ជាសេចក្ដីទុកចិត្តលើអ្វីមួយ ឬលើអ្នកណាម្នាក់។ ដូចជាយកមកប្រើជាច្រើនលើកច្រើនដងនៅក្នុងគម្ពីរ សេចក្ដីជំនឿ គឺជាសេចក្ដីទុកចិត្ត និងទីទុកចិត្តដល់ព្រះយេស៊ូវគ្រីស្ទ ដែលនាំជនណាម្នាក់ឲ្យគោរពតាមទ្រង់។ សេចក្ដីជំនឿត្រូវតែពឹងពាក់ដល់ព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យបាននាំជនណាម្នាក់ទៅរកសេចក្ដីសង្គ្រោះ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយក៏ត្រូវមានសេចក្ដីជំនឿជឿដល់ព្រះដ៏ជាព្រះវរបិតា ព្រះវិញ្ញាណបរិសុទ្ធ អំណាចនៃបព្វជិតភាព និងដល់សណ្ឋានសំខាន់ៗ នៃដំណឹងល្អដែលបានសាងឡើងវិញ។
សេចក្ដីជំនឿមានរួមទាំងសេចក្ដីសង្ឃឹមចំពោះអ្វីៗ ដែលមើលមិនឃើញ ប៉ុន្តែពិត (ហេព្រើរ ១១:១; អាលម៉ា ៣២:២១; អេធើរ ១២:៦)។ សេចក្ដីជំនឿកើតឡើងដោយសារការឮដំណឹងល្អ ដែលបានបង្រៀនដោយពួកអ្នកធ្វើការដែលមានសិទ្ធិអំណាច ដែលបានចាត់មកពីព្រះ (រ៉ូម ១០:១៤–១៧)។ អព្ភូតហេតុមិនធ្វើឲ្យមានសេចក្ដីជំនឿទេ ប៉ុន្តែសេចក្ដីជំនឿដ៏ធំ គឺមានឡើងដោយសារការគោរពតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទវិញ។ ម្យ៉ាងទៀត សេចក្ដីជំនឿមានមកដោយសារសេចក្ដីសុចរិត (អាលម៉ា ៣២:៤០–៤៣; អេធើរ ១២:៤, ៦, ១២; គ. និង ស. ៦៣:៩–១២)។
សេចក្ដីជំនឿពិត នាំមកនូវអព្ភូតហេតុ ការនិមិត្ត ការយល់សប្ដិ ការធ្វើឲ្យជា និងគ្រប់ទាំងអំណោយទានពីព្រះ ដែលទ្រង់ប្រទានដល់ពួកបរិសុទ្ធរបស់ទ្រង់។ ដោយសារសេចក្ដីជំនឿ នោះមនុស្សអាចបានទទួលនូវការផ្ដាច់បាប ហើយតទៅ ក៏អាចបាននៅក្នុងវត្តមាននៃព្រះ។ ការខ្វះសេចក្ដីជំនឿនាំឲ្យមនុស្សអស់សង្ឃឹម គឺមានឡើងដោយសារអំពើទុច្ចរិត (មរ៉ូណៃ ១០:២២)។