ជំនួយ​ការសិក្សា
ពន្លឺ, ពន្លឺ​នៃ​ព្រះ​គ្រីស្ទ


ពន្លឺ, ពន្លឺ​នៃ​ព្រះ​គ្រីស្ទ

ជា​កម្លាំង អំណាច ឬ​ឥទ្ធិពល​ដ៏​ឧត្ដម ដែល​ចេញ​មក​ពី​ព្រះ ដោយ​សារ​ព្រះ​គ្រីស្ទ ហើយ​ផ្ដល់​នូវ​ជីវិត និង​ពន្លឺ​ដល់​គ្រប់​អ្វីៗ​ទាំង​អស់។ គឺជា​ក្រឹត្យ​វិន័យ​ដែល​ត្រួតត្រា​គ្រប់​អ្វីៗ​ទាំង​អស់​នៅ​លើ​ស្ថាន​សួគ៌ និង​នៅ​លើ​ផែនដី (គ. និង ស. ៨៨:៦–១៣)។ ពន្លឺ​នេះ​ក៏​ជួយ មនុស្ស​ឲ្យ​ស្គាល់​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ ហើយ​ជួយ​ដាក់​គេ​ទៅ​លើ​ផ្លូវ​នៃ​ដំណឹង​ល្អ​នោះ ដែល​នាំ​ទៅ​ឯ​សេចក្ដី​សង្គ្រោះ (យ៉ូហាន ៣:១៩–២១; ១២:៤៦; អាលម៉ា ២៦:១៥; ៣២:៣៥; គ. និង ស. ៩៣:២៨–២៩, ៣១–៣២, ៤០, ៤២)។

មិន​ត្រូវ​ច្រឡំ​ពន្លឺ​នៃ​ព្រះ​គ្រីស្ទ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឡើយ។ ពន្លឺ​នៃ​ព្រះ​គ្រីស្ទ គឺ​មិនមែន​ជា​រូប​ទេ។ គឺជា​ឥទ្ធិពល​ដែល​មក​ពី​ព្រះ ហើយ​រៀបចំ​ជន​ណាមួយ​ឲ្យ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​វិញ។ គឺជា​ឥទ្ធិពល​ចំពោះ​អំពើ​ល្អ​នៅ​ក្នុង​ជីវិត​នៃ​មនុស្ស​ទាំង​អស់ (យ៉ូហាន ១:៩; គ. និង ស. ៨៤:៤៦–៤៧)។

សេចក្ដី​សម្ដែង​មួយ​អំពី​ពន្លឺ​នៃ​ព្រះ​គ្រីស្ទ គឺ​សតិ​សម្បជញ្ញៈ ដែល​ជួយ​មនុស្ស​ឲ្យ​រើស​រវាង​ខុស និង​ត្រូវ (មរ៉ូណៃ ៧:១៦)។ នៅ​ពេល​ណា​មនុស្ស​ចេះ​ដឹង​ពី​ដំណឹង​ល្អ​ច្រើន​ឡើង នោះ​សតិ​សម្បជញ្ញៈ​របស់​គេ​ក្លាយ​ទៅ​ជា​ចាប់​អារម្មណ៍​ខ្លាំង​ឡើង (មរ៉ូណៃ ៧:១២–១៩)។ មនុស្ស ណា​ដែល​ប្រុង​ស្ដាប់​តាម​ពន្លឺ​នៃ​ព្រះ​គ្រីស្ទ នោះ​ត្រូវ​បាន​នាំ​ទៅ​រក​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ (គ. និង ស. ៨៤:៤៦–៤៨)។