ជំនួយ​ការសិក្សា
យូរីម និង​ធូមីម


យូរីម និង​ធូមីម

ជា​ឧបករណ៍​ទាំង​ឡាយ ដែល​ព្រះ​ទ្រង់​បាន​រៀបចំ​ឡើង ដើម្បី​ជួយ​មនុស្ស​លោក​ក្នុង​ការ​ទទួល​វិវរណៈ និង​ក្នុង​ការ​បកប្រែ​ភាសា។ នៅ​ក្នុង​ភាសា​ហេព្រើរ យូរីម និង​ធូមីម មាន​ន័យ​ថា « ពន្លឺ និង​ការ​ល្អ​ឥត​ខ្ចោះ​ទាំង​ឡាយ »។ យូរីម និង​ធូមីម គឺជា​ត្បូង​ពីរ​ដុំ​ភ្ជាប់​ទៅ​នឹង​បូ​ធ្វើ​ពី​ប្រាក់ ហើយ​ជួនកាល គេ​ប្រើ​ជាមួយ​នឹង​ប្រដាប់​បាំង​ទ្រូង (គ. និង ស. ១៧:១; យ.ស.—ប្រវត្តិ ១:៣៥, ៤២, ៥២)។ ផែនដី​នេះ​នឹង​ត្រឡប់​ទៅ​ជា​យូរីម និង​ធូមីម​ដ៏​ធំ​នៅ​ក្នុង​ស្ថានភាព​ដែល​បាន​ញែក​ជា​បរិសុទ្ធ និង​អមត (គ. និង ស. ១៣០:៦–៩)។