ជំនួយ​ការសិក្សា
ម៉ាឡាគី


ម៉ាឡាគី

ជា​ព្យាការី​ម្នាក់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​បាន​សរសេរ ហើយ​ព្យាករ នៅ​ប្រមាណ​ឆ្នាំ ៤៣០ ម.គ.ស.។

គម្ពីរ​ម៉ាឡាគី 

គម្ពីរ ឬ​ពាក្យ​ព្យាករណ៍​របស់​ម៉ាឡាគី គឺជា​គម្ពីរ​ចុង​ក្រោយ​បង្អស់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ គឺ​ដូច​ជា​មាន​បួន​ប្រធានបទ​ដ៏​សំខាន់ ៖ គឺ (១) អំពើ​បាប​នៃ​ពួក​អ៊ីស្រាអែល — ម៉ាឡាគី ១:៦–២:១៧; ៣:៨–៩; (២) សេចក្ដី​ជំនុំ​ជំរះ​នឹង​មាន​មក​លើ​ពួក​អ៊ីស្រាអែល ពី​ព្រោះ​មក​ពី​ការ​ពុំ​គោរព​តាម​របស់​គេ — ម៉ាឡាគី ១:១៤; ២:២–៣, ១២; ៣:៥; (៣) សេចក្ដី​សន្យា​ចំពោះ​ពួក​ដែល​គោរព​តាម — ម៉ាឡាគី ៣:១០–១២, ១៦–១៨; ៤:២–៣; និង (៤) ពាក្យ​ព្យាករណ៍​ដែល​ទាក់​ទង​នឹង​អ៊ីស្រាអែល — ម៉ាឡាគី ៣:១–៥; ៤:១, ៥–៦ (គ. និង ស. ២; ១២៨:១៧; យ.ស.—ប្រវត្តិ ១:៣៧–៣៩)។

នៅ​ក្នុង​ពាក្យ​ព្យាករណ៍​របស់​លោក នោះ​ម៉ាឡាគី​បាន​សរសេរ​អំពី​យ៉ូហាន-បាទីស្ទ (ម៉ាឡាគី ៣:១; ម៉ាថាយ ១១:១០) អំពី​ក្រឹត្យ​វិន័យ​ខាង​ដង្វាយ​១​ភាគ​១០ (ម៉ាឡាគី ៣:៧–១២) អំពី​ការ​យាង​មក​លើក​ទី​ពីរ​នៃ​ព្រះ​អម្ចាស់ (ម៉ាឡាគី ៤:៥) និង​អំពី​ការ​វិល​មក​វិញ​នៃ​អេលីយ៉ា (ម៉ាឡាគី ៤:៥–៦; គ. និង ស. ២; ១២៨: ១៧; យ.ស.—ប្រវត្តិ ១:៣៧–៣៩)។ ព្រះ​អង្គ​សង្គ្រោះ​ទ្រង់​បាន​ដកស្រង់​ពាក្យ​ពី​គម្ពីរ​ម៉ាឡាគី ជំពូក​ទី ៣ និង​ទី ៤ ទាំង​ស្រុង ប្រាប់​ដល់​ទៅ​ពួក​សាសន៍​នីហ្វៃ (៣ នីហ្វៃ ២៤–២៥)។