ម៉ារា ពីម៉ាក់ដាឡា ជាស្ត្រីម្នាក់ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលកើតជាសិស្សដ៏ស្មោះស្ម័គ្ររបស់ព្រះយេស៊ូវគ្រីស្ទ។ ម៉ាក់ដាឡាជាទីកន្លែងដែលនាងម៉ារាអាស្រ័យនៅ គឺនៅត្រើយខាងលិចសមុទ្រកាលីឡេ។ នាងបាននៅក្បែរឈើឆ្កាងម៉ាថាយ ២៧:៥៦ម៉ាកុស ១៥:៤០យ៉ូហាន ១៩:២៥ នាងបានទៅមើលគេបញ្ចុះព្រះគ្រីស្ទម៉ាថាយ ២៧:៦១ម៉ាកុស ១៥:៤៧ នាងបាននៅឯផ្នូរ នៅព្រលឹមនៃដំណើររស់ឡើងវិញម៉ាថាយ ២៨:១ម៉ាកុស ១៦:១លូកា ២៤:១០យ៉ូហាន ២០:១, ១១ ព្រះយេស៊ូវទ្រង់បានលេចមកឯនាងមុនគេបង្អស់ បន្ទាប់ពីទ្រង់បានមានព្រះជន្មរស់ឡើងវិញម៉ាកុស ១៦:៩យ៉ូហាន ២០:១៤–១៨ អារក្សប្រាំពីរបានចេញពីនាងលូកា ៨:២