យូដាស-អ៊ីស្ការីយ៉ុត
ជាសាវកម្នាក់ក្នុងពួកសាវក ១២ នាក់របស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី (ម៉ាថាយ ១០:៤; ម៉ាកុស ១៤:១០; យ៉ូហាន ៦:៧១; ១២:៤)។ នាមត្រកូលរបស់លោកមានន័យថា « មនុស្សពីកេរីយ៉ុត »។ លោកមកពីពូជអំបូរយូដា ហើយជាសាវកតែមួយគត់ ដែលមិនមែនជាអ្នកស្រុកកាលីឡេ។ យូដាសបានក្បត់ព្រះអម្ចាស់។