« សូមទទួលយកព្រះវិញ្ញាណបរិសុទ្ធធ្វើជាអ្នកដឹកនាំរបស់អ្នក » ទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ខែ តុលា ឆ្នាំ ២០២៣ ។
សារលិខិតប្រចាំខែទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ខែ តុលា ឆ្នាំ ២០២៣
សូមទទួលយកព្រះវិញ្ញាណបរិសុទ្ធធ្វើជាអ្នកដឹកនាំរបស់អ្នក
ព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌ជ្រាបដឹងថា នៅក្នុងជីវិតរមែងស្លាប់នេះ យើងនឹងជួបឧបសគ្គ សេចក្តីវេទនា និងភាពជ្រួលច្របល់ ទ្រង់ជ្រាបដឹងថា យើងនឹងប្រឈមមុខនឹងចម្ងល់ ការខកចិត្ត ការល្បួង និងភាពទន់ខ្សោយជាច្រើន ។ ទ្រង់បានប្រទានដល់យើងនូវព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឲ្យយើងមានកម្លាំងក្នុងជីវិតរមែងស្លាប់ និងការណែនាំដ៏ទេវភាព ។
តាមការចាត់តាំងមកពីព្រះ ព្រះវិញ្ញាណបំផុសគំនិត ថ្លែងទីបន្ទាល់ បង្រៀន ហើយបំផុសគំនិតយើងឲ្យដើរក្នុងពន្លឺនៃព្រះអម្ចាស់ ។ យើងមានការទទួលខុសត្រូវពិសិដ្ឋដើម្បីរៀនទទួលស្គាល់ព្រះចេស្តារបស់ទ្រង់ក្នុងជីវិតយើង និងការឆ្លើយតបរបស់ទ្រង់ ។
តើយើងធ្វើវាដោយរបៀបណា ?
ទីមួយ យើងត្រូវព្យាយាមរស់នៅ ដើម្បីមានភាពសក្ដិសមនឹងព្រះវិញ្ញាណ ។
ទីពីរ យើងត្រូវតែមានឆន្ទៈទទួលព្រះវិញ្ញាណ ។
ទីបី យើងត្រូវទទួលស្គាល់ព្រះវិញ្ញាណពេលទ្រង់មានវត្តមាន ។
ទីបួន យើងត្រូវធ្វើតាមការបំផុសគំនិត ដំបូង គេបង្អស់ ។
សូមឲ្យយើងទទួលយកការហៅរបស់ព្រះអម្ចាស់ដោយហ្មត់ចត់ « ចូរសង្ឃឹមឡើង ដ្បិតយើងនឹងដឹកនាំអ្នករាល់គ្នា » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨:១៨ ) ។ ទ្រង់ដឹកនាំយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ សូមយើងរស់នៅឲ្យជិតស្និទ្ធនឹងព្រះវិញ្ញាណ ធ្វើតាមការបំផុសគំនិតដំបូងភ្លាមៗ ដោយដឹងថាវាជាការបំផុសមកពីព្រះ ។ ខ្ញុំសូមថ្លែងជាសាក្សីអំពីព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការដឹកនាំយើង ការពារយើង និងគង់នៅជាមួយយើងជានិច្ច ។
© 2023 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly For the Strength of Youth Message, October 2023. Language. 19048 258