យុវវ័យ
ជ័យជំនះតាមរយៈព្រះយេស៊ូវគ្រីស្ទ
ខ្ញុំបានមានបញ្ហាបរិភោគហួសកំណត់ ការល្មោភស៊ីរបស់ខ្ញុំបានបណ្ដាលឲ្យមានទុក្ខទោស បរាជ័យ និងការខកចិត្តដ៏ធំ ។ ខ្ញុំមានអារម្មណ៍អស់កម្លាំងពេលដែលខ្ញុំព្យាយាមយកឈ្នះលើបញ្ហានេះ ។
អស់រយៈពេលជាយូរ ខ្ញុំបានបដិសេធចោលភាពពិតដែលថាដង្វាយធួនរបស់ព្រះអង្គសង្គ្រោះពុំត្រឹមតែជួយសង្គ្រោះយើងតែប៉ុណ្ណោះទេ ថែមទាំងប្រោសលោះ ហើយធ្វើឲ្យយើងគ្រប់លក្ខណ៍ទៀតផង ហើយការណ៍នេះក៏អនុវត្តចំពោះទម្លាប់មិនល្អនៃការបរិភោគហួសកំណត់កាលពីមុនរបស់ខ្ញុំដែរ ។
ខ្ញុំបានសម្រេចចិត្តថ្វាយខ្លួនដល់ព្រះអង្គសង្គ្រោះ ។ ខ្ញុំបានអធិស្ឋាន ។ ខ្ញុំបានទទួលស្គាល់ភាពទន់ខ្សោយខ្ញុំដោយស្មោះអស់ពីចិត្ត និងតម្រូវការរបស់ខ្ញុំក្នុងការទទួលបានព្រះគុណ លំដាប់នោះខ្ញុំបានសូមព្រះវរបិតាសួគ៌ឲ្យប្រទានពរដល់ខ្ញុំដោយនូវជំនួយដ៏ទេវភាពនៅពេលខាងមុខ ។ នៅរាត្រីនោះ ខ្ញុំបានទទួលអារម្មណ៍ជឿជាក់ពីព្រះវរបិតាដ៏ជាទីស្រឡាញ់ថាទ្រង់មានព្រះរាជបំណងដ៏ធំដើម្បីជួយបុត្រាទ្រង់ និងព្រះចេស្ដាដែលមិនអាចគណនាបានដើម្បីសម្រេចបំណងនោះ ។
ចាប់តាំងពីរាត្រីនោះមក ចំណីអាហារពុំមានអានុភាពមកលើខ្ញុំដូចកាលពីមុនទៀតឡើយ ។ ខ្ញុំដឹងថា ព្រះយេស៊ូវគ្រីស្ទ គឺជាដើមហេតុនាំឲ្យខ្ញុំមានភាពជោគជ័យ ។ ខ្ញុំយល់ដឹងដូចជា ប៉ុល ផងដែរថា «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ» (ភីលីព 4:13) ។ ហើយខ្ញុំព្យាយាមមិនបំភ្លេចមេរៀនមួយទៀតពីប៉ុលដែលថា «អរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទ» (កូរិនថូសទី 1 15:57) ។