យុវវ័យ
ការអធិស្ឋានសូមសេចក្ដីសុខសាន្ត
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ អារីស្សូណា ស.រ.អា. ។
ជារឿយៗ ឪពុកម្ដាយខ្ញុំត្រូវទៅចូលរួមការប្រជុំបន្ទាប់ពីព្រះវិហារបានបញ្ចប់ ហើយខ្ញុំត្រូវនៅមើលប្អូនប្រុសបីនាក់ ហើយជួយពួកគេឲ្យចម្អិនអាហារថ្ងៃត្រង់—ប៉ុន្តែជារឿយៗ ពួកគេខ្វះការអត់ធ្មត់ ហើយស្រេកឃ្លាន ។ ជាធម្មតា ប្រសិនបើពួកគេចាប់ផ្ដើមឈ្លោះគ្នា ខ្ញុំអាចដោះស្រាយបញ្ហាតូចៗភ្លាមៗ ។ ប៉ុន្តែពេលខ្លះ វាមានការពិបាកក្នុងការផ្សះផ្សាខ្លាំងណាស់ នៅពេលមានការឈ្លោះប្រកែកគ្នាមួយបានចាប់ផ្ដើមឡើង ដោយសារខ្ញុំមានចិត្តច្របូកច្របល់ ។
មានរសៀលមួយ ប្អូនៗរបស់ខ្ញុំឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ។ ខ្ញុំបានឃើញថា ការខិតខំរបស់ខ្ញុំក្នុងការផ្សះផ្សាពួកគេរឹតតែធ្វើឲ្យស្ថានភាពនោះកាន់តែអាក្រក់ទៅ ដោយសារខ្ញុំមិនសប្បាយចិត្ត ។ ដូច្នេះ ខ្ញុំបានចម្អិនអាហារថ្ងៃត្រង់សម្រាប់ខ្លួនឯង ហើយឈប់និយាយទៀត ។ នៅទីបំផុត ខ្ញុំបាននិយាថា « បងនឹងអធិស្ឋាន ។ តើពួកយើងអាចស្ងៀមស្ងាត់បន្តិចបានទេ ? » នៅពេលពួកគេបានស្ងាត់ ខ្ញុំបានអធិស្ឋានប្រសិទ្ធពរអាហារ ។ ពីមុន ខ្ញុំបញ្ចប់ការអធិស្ឋាន ខ្ញុំបានបន្ថែមថា « ហើយសូមជួយយើងឲ្យក្លាយជាពួកអ្នកផ្សះផ្សា » ។
ដំបូង ពួកគេទំនងជាមិនបានឮ ហើយចាប់ផ្ដើមឈ្លោះគ្នាទៀត ។ វាបានរំខានចិត្តខ្ញុំ ប៉ុន្តែដោយបានដឹងថា ខ្ញុំត្រូវមានសេចក្ដីស្រឡាញ់ ហើយអត់ធ្មត់តាមដែលខ្ញុំអាចធ្វើបាន ដោយសារខ្ញុំទើបអធិស្ឋានសូមសេចក្ដីសុខសាន្ត ។ មួយនាទីក្រោយមក ខ្ញុំបានមានអារម្មណ៍ស្ងប់ស្ងាត់ក្នុងចិត្តយ៉ាងខ្លាំង ។ ខ្ញុំបានបរិភោគអាហារដោយគ្មានមាត់មួយម៉ាត់ ហើយនៅទីបំផុត ប្អូនៗខ្ញុំបានឈប់ឈ្លោះប្រកែកគ្នា ។ ខ្ញុំបានដឹងថា សេចក្ដីសុខសាន្តដែលខ្ញុំមានគឺជាចម្លើយចំពោះការអធិស្ឋានដ៏សាមញ្ញមួយ ។ ខ្ញុំបានអធិស្ឋានឲ្យក្លាយជាអ្នកផ្សះផ្សាម្នាក់ ហើយព្រះវរបិតាសួគ៌ខ្ញុំបានជួយខ្ញុំឲ្យមានចិត្តអត់ធ្មត់ កាលមានការល្បួងយ៉ាងខ្លាំងឲ្យខ្ញុំស្រែកគំហកនោះ ។ ខ្ញុំដឹងថា ទ្រង់ពិតជាអាចប្រទានសេចក្ដីសុខសាន្តដល់យើង ។