កុមារ
ទ្រព្យសម្បត្តិពិត
ប្រធាន ម៉នសុន ប្រាប់អំពីដំណើររឿងមួយស្ដីពីម្ដាយម្នាក់ដែលមានប្រអប់ទ្រព្យសម្បត្តិពិសេសមួយ ។ នៅពេលកូនៗរបស់គាត់បើកប្រអប់នោះ ពួកគេបានរកឃើញរូបថតរបស់ពួកគេ ។ ទ្រព្យសម្បត្តិរបស់អ្នកម្ដាយរូបនោះគឺជាគ្រួសាររបស់គាត់ !
ទ្រព្យសម្បត្តិពិតពុំមែនជាមាស ឬគ្រឿងអលង្ការនោះទេ—វាគឺជាមនុស្សដែលអ្នកស្រឡាញ់ ។ តើអ្នកស្រឡាញ់នរណា ? សូមគូររូបប្រអប់ទ្រព្យសម្បត្តិមួយដោយមានរូបភាពរបស់ពួកគេ ឬឈ្មោះរបស់ពួកគេនៅក្នុងប្រអប់នោះ ។