ឆ្នាំ ២០២១
កិច្ចការ​ព្រះ​វិហារ​បរិសុទ្ធ
ខែ តុលា ឆ្នាំ ២០២១


« កិច្ចការ​ព្រះវិហារ​បរិសុទ្ធ » លីអាហូណា ខែ តុលា ឆ្នាំ ២០២១

សារលិខិត លីអាហូណា ប្រចាំខែ តុលា ឆ្នាំ ២០២១

កិច្ចការ​ព្រះ​វិហារ​បរិសុទ្ធ

ព្រះវិហារបរិសុទ្ធ​គឺ​ជា​ដំណាក់​របស់​ព្រះអម្ចាស់ ។ យើង​អាច​ទទួល​ពិធី​បរិសុទ្ធ និង​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ យើង​ក៏​អាចធ្វើ​ពិធី​បរិសុទ្ធ​នៅក្នុង​ព្រះវិហារបរិសុទ្ធ​សម្រាប់​បុព្វការីជន​របស់​យើង​បាន​ផងដែរ ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ

រូបថត​នៃ​ព្រះវិហារ​បរិសុទ្ធ បារ៉ាហ្គីឡា កូឡុំប៊ី ដោយ ប៊្រូណូ លីម៉ា

នៅ​ទូទាំង​ប្រវត្តិសាស្ត្រ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​រាស្ត្រ​របស់​ទ្រង់​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។ ព្រះវិហារ​បរិសុទ្ធ​គឺជា​ទីកន្លែង​បរិសុទ្ធ​ដែល​យើង​អាច​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ទទួល​ពិធី​បរិសុទ្ធ​នានា និង​ធ្វើ​ការសន្យា​ជា​មួយ​ទ្រង់ ។ សាសនាចក្រ​កំពុង​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ជុំ​វិញ​ពិភពលោក ដើម្បី​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​ឡើង​អាច​មាន​ពរជ័យ​ទាំងនេះ ។

រូបភាព
ស្ត្រី​នៅ​ខាង​មុខ​ព្រះវិហារ​បរិសុទ្ធ

រូបថត​ស្រ្តី​នៅ​ខាង​មុខ​ព្រះវិហារ​បរិសុទ្ធ អូគា ម៉ោនថិន យូថាហ៍ ដោយ និខហ្សីអូ និង ម៉ាថាយ រៀ

អំណោយទាន​ពិសិដ្ឋ

សមាជិក​នៃ​សាសនាចក្រ​ដែល​កំពុង​រស់នៅ​ដោយ​សុចរិត ទៅ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ទទួល​ពិធី​ពិសិដ្ឋ​នានា និង​ចុះ​សេចក្ដី​សញ្ញា ឬ​ការសន្យា ជាមួយ​នឹង​ព្រះ ។ ពិធីបរិសុទ្ធ​មួយ​ដែល​យើង​ទទួល​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ គឺ​ជា​អំណោយទាន​ពិសិដ្ឋ ។ ពាក្យ អំណោយទាន​ពិសិដ្ឋ មាន​ន័យ​ថា « អំណោយ​មួយ » ។ អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​អំណោយ​មួយ​មក​ពី​ព្រះ ។ នៅក្នុង​ពិធី​បរិសុទ្ធ​នេះ យើង​រៀន​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង និង​ចុះ​សេចក្ដីសញ្ញា​ដើម្បី​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។ ប្រសិនបើ​យើង​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​ដែល​យើង​ធ្វើ​ទាំងនោះ នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​យើង ។

រូបភាព
គូស្វាមី​ភរិយា​នៅ​ខាង​មុខ​ព្រះវិហារ​បរិសុទ្ធ

រូបថត​នៃ​គូស្វាមី​ភរិយា​កំពុង​ដើរ​នៅ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ ម៉ានីល ហ្វីលីពីន ដោយ គ្រីស្ទីណា ស្ម៊ីធ

ការ​ផ្សារភ្ជាប់​គ្រួសាររួមគ្នា

អាពាហ៍ពិពាហ៍​មួយ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ក៏​ត្រូវបាន​ហៅថា ការផ្សារភ្ជាប់​ផងដែរ ។ ពេល​ដែល​គូស្វាមី​ភរិយា​មួយ​គូ​ត្រូវបាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ពួកគេ​រក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ នោះ​ពួកគេ​នឹង​រៀបការ​ជា​និរន្តរ ។ ប្រសិន​បើ​ពួកគេ​មាន​កូន នោះ​កូនៗ​ទាំងនោះ​ក៏​នឹង​ផ្សារភ្ជាប់​នឹង​ពួកគេ​ផងដែរ ។ ឪពុក​ម្ដាយ​ដែល​បាន​ផ្សារភ្ជាប់​បន្ទាប់​ពី​ពួកគេ​មានកូន​ហើយ អាច​ឲ្យ​កូនៗ​របស់​ពួកគេ​ផ្សារភ្ជាប់​នឹង​ពួកគេ​បាន ។ ប្រសិន​បើ​ពួកគេ​រស់នៅ​ដោយ​សុចរិត នោះ​ពួកគេ​នឹង​ជា​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

រូបភាព
អាង​ជ្រមុជទឹក​នៃ​ព្រះវិហារ​បរិសុទ្ធ លីសបោន ព័រទុយហ្គាល់

រូបថត​នៃ​អាង​ជ្រមុជទឹក​នៃ​ព្រះវិហារ​បរិសុទ្ធ លីសបោន ព័រទុយហ្គាល់ ដោយ លេសលី នីលសុន

កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​បុត្រា​បុត្រី​គ្រប់​រូប​របស់​ព្រះ

យើង​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ​ដើម្បី​ស្វែងយល់​បន្ថែម​ទៀត​ពី​បុព្វការីជន​របស់​យើង ។ បន្ទាប់​មក យើង​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ជំនួស​ពួកគេ ។ យើង​ធ្វើ​ពិធី​បរិសុទ្ធ​ទាំងអស់​ដែល​អ្នក​នៅរស់​ត្រូវការ​សម្រាប់​ពួកគេ ៖ បុណ្យ​ជ្រមុជទឹក ពិធី​បញ្ញាក់ ការទទួល​បព្វជិតភាព ( សម្រាប់​បុរស ) អំណោយទាន​ពិសិដ្ឋ និង​ពិធី​ផ្សារភ្ជាប់ ។ បន្ទាប់​មក ពួក​គាត់​អាច​ជ្រើសរើស​ថា​បើ​ពួកគេ​ចង់​ទទួល​យកពិធី​បរិសុទ្ធ​ទាំងនោះ ។ តាម​របៀប​នេះ បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ​អាច​រីករាយ​នឹង​ពរជ័យ​នៃ​ដំណឹងល្អ​បាន ។

រូបភាព
គ្រួសារ​នៅ​ខាង​មុខ​ព្រះវិហារ​បរិសុទ្ធ

រូបថត​គ្រួសារ​នៅ​ខាង​មុខ​ព្រះវិហារ​បរិសុទ្ធ ហ្វីឡាដែលហ្វៀ ផែនសីលវេញ៉ា ដោយ ខូប៊ី បិល

ពរជ័យ​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ

ប្រសិន​បើ​យើង​រក្សា​សេចក្ដី​សញ្ញា​ទាំងឡាយ ដែល​យើង​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​នឹង​ទទួល​ពរជ័យ ការការពារ និង​ត្រូវបាន​ពង្រឹង ។ យើង​នឹង​មាន​អំណាច​នៃ​បព្វជិតភាព​ជាមួយ​យើង ។ គ្រួសារ​របស់​យើង​នឹង​នៅ​ជាមួយ​គ្នា​ជា​និរន្តរ ។

ព្រះវិហារ​បរិសុទ្ធ​ក៏​ជា​កន្លែង​នៃ​ភាពសុខសាន្ត និង​វិវរណៈ​ផងដែរ ។ កាលដែល​យើង​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ យើង​អាច​ទទួល​បាន​ការណែនាំ​ខាង​វិញ្ញាណ និង​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។

បោះពុម្ព