ឆ្នាំ ២០២១
កិច្ច​ការ​ពង្សប្រវត្តិ​ជួយ​បុព្វការីជន​របស់​យើង
ខែ ធ្នូ ឆ្នាំ ២០២១


« Family History Helps Our Ancestors »​Liahona ខែ ធ្នូ ឆ្នាំ ២០២១

សារលិខិត លីអាហូណា ប្រចាំខែ​ធ្នូ ឆ្នាំ​២០២១

កិច្ច​ការ​ពង្សប្រវត្តិ​ជួយ​បុព្វការីជន​របស់​យើង

កិច្ច​ការ​ពង្សប្រវត្តិ​គឺជា​ការ​ស្វែងយល់ និង​រៀន​អំពី​សមាជិក​គ្រួសារ​របស់យើង ។ យើង​ក៏​ប្រមូល​ព័ត៌មាន​អំពី​បុព្វការីជន​របស់​យើង ដើម្បី​យើង​អាច​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ពួកលោក​ផងដែរ។

កន្លែង​សម្រាប់​ជំនួស​ជា​អត្ថបទ​រូបភាព

គ្រួសារ​ជាផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ ទ្រង់​បាន​រៀបចំផ្លូវ​ដើម្បី​ក្រុមគ្រួសារ​អាច​បន្តជា​រៀងរហូត ។ នៅពេល​យើង​ធ្វើ​កិច្ច​ការ​ពង្សប្រវត្តិ និង​កិច្ចការ​ព្រះវិហារបរិសុទ្ធ​របស់​យើង នោះ​យើង​ជួយ​នាំ​សមាជិក​គ្រួសារ​របស់យើង ទាំង​អ្នកនៅរស់ និង​ទាំងអ្នកស្លាប់ ឲ្យរួបរួមគ្នា ។ ( « កិច្ចការ​ព្រះវិហារបរិសុទ្ធ » មាន​ន័យថា​ការ​ទទួល​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ខ្លួន​យើង ដូច​ជា​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅនឹង​ស្វាមី ឬ​ភរិយា​របស់​យើង ក៏​ដូច​ជា​ការ​ធ្វើ​ពិធី​បរិសុទ្ធ​នានា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​បុព្វការីជន​ទាំងឡាយ​របស់​យើង​ផងដែរ ) ។

កិច្ច​ការ​ពង្សប្រវត្តិ និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ

បុគ្គល​គ្រប់រូប​ដែល​បាន​រស់នៅ ឬ​នឹង​រស់នៅ​លើ​ផែនដី​នេះ ត្រូវការ​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ ។ ប៉ុន្តែ​បើសិនជា​បុព្វការីជន​របស់យើង​មិនមាន​ឱកាស​នោះទេ យើង​អាច​ធ្វើ​ពិធី​បរិសុទ្ធ​ទាំង​នោះ​ជូន​ពួកលោក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន ។ ពិធី​បរិសុទ្ធ​មួយ​ក្នុង​ចំណោម​ពិធី​បរិសុទ្ធ​ទាំង​នោះ​គឺ​ផ្សារភ្ជាប់​ជាមួយ​សមាជិក​គ្រួសារ ។ ត្រូវបាន « ផ្សារភ្ជាប់ » មាន​ន័យថា យើង​អាច​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​របស់​យើង​ជា​រៀង​រហូត ប្រសិនបើ​យើង​សុចរិត ។ យើង​អាច​ផ្សារភ្ជាប់​ជាមួយ​ក្រុមគ្រួសារ​យើង​បានតែ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ។

ពរជ័យ​ទាំងឡាយ​នៃ​ពង្ស​ប្រវត្តិ

ក្រុមគ្រួសារ

ពង្សប្រវត្តិ​អាច​ជួយ​យើង​ពង្រឹង​នូវ​ទំនាក់ទំនង​របស់​យើង​ជាមួយនឹង​សមាជិក​គ្រួសារ​របស់យើង ។ នៅពេល​ដែល​យើង​ចែកចាយ​ដំណើររឿង រូបថត និង​អនុស្សាវរីយ៍​ផ្សេងៗទៀត​ជាមួយ​គ្នាទៅវិញ​ទៅមក នោះ​យើង​បង្កើត​នូវ​ចំណង​គ្រួសារ ។ យើង​ក៏​ពង្រឹង​នូវ​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ផងដែរ ។ ព្យាការី​ក៏​បាន​សន្យា​ផងដែរ​ថា ការ​ធ្វើ​ការ​លើ​ពង្សប្រវត្តិ​របស់​យើង​នឹង​នាំ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ ។

សូម​ស្វែងរក​បុព្វការីជន​របស់​យើង

កំណត់ត្រា​ជាភាសា​ចិន

ព្រះវរបិតា​សួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ផ្សារភ្ជាប់​ជាមួយ​ក្រុមគ្រួសារ​បច្ចុប្បន្ន​របស់យើង និង​ជាមួយ​បុព្វការីជន​របស់យើង ។ ពីមុន​ពេល​យើង​អាច​ផ្សារភ្ជាប់​ជាមួយនឹង​បុព្វការីជន​របស់​យើង​បាន យើង​ត្រូវ​ស្វែងរក និង​បន្ទាប់​មក​រក្សា​ព័ត៌មាន​អំពី​ពួកគាត់​ទុក ។ ប៉ុន្តែ​ពង្សប្រវត្តិ គឺ​លើស​ពី​ការគ្រាន់តែ​ស្រាវជ្រាវ​ឈ្មោះ កាលបរិច្ឆេទ និង​ទីកន្លែង​ទៅទៀត ។ នៅពេល​យើង​រៀន​អំពី​បុព្វការីជន​របស់យើង​នោះ​យើង​នឹង​មាន​អារម្មណ៏​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ពួកគាត់ ។