២០២២
ទំនុកដំកើង​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ
ខែ សីហា ឆ្នាំ ២០២២


« ទំនុកដំកើង​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ » សារលិខិត​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ សីហា ឆ្នាំ ២០២២

« ទំនុកដំកើង​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ »

សារលិខិត​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ សីហា ឆ្នាំ ២០២២

ទំនុកដំកើង​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
ស្ដេច​ដាវីឌ​ជាមួយ​នឹង​ពិណ

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

ទំនុកដំកើង​គឺជា​ចម្រៀង​ដ៏​ពិសិដ្ឋ ។ មនុស្ស​នៅ​ក្នុង​ព្រះគម្ពីរប៊ីប​សរសេរ​ទំនុកដំកើង​ថ្វាយ​សរសើរ​ដល់​ព្រះ ។ ទំនុកដំកើង​ជាច្រើន​របស់​ពួកគេ​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ នេះគឺជា​ទំនុកដំកើង​មួយចំនួន​មកពី​ការបង្រៀន​ក្នុង​ព្រះគម្ពីរប៊ីប ។

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​គង់​នៅ​លើ​ថ្មដា

ទូលបង្គំ​ស្រឡាញ់​ទ្រង់ ។ ទ្រង់​ជា​ថ្មដា និង​ជា​កម្លាំង​នៃ​ទូលបង្គំ ។ ទូលបង្គំ​នឹង​ទុកចិត្ត​ទ្រង់ ។ ទូលបង្គំ​នឹង​សរសើរ​តម្ដើង​ទ្រង់ ។

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​បីត្រកង​សត្វ​ចៀម

ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ ។ ទ្រង់​ដឹកនាំ​ខ្ញុំ​ទៅ​ទី​មាន​ស្មៅ​ខៀវខ្ចី ។ ទ្រង់​ដឹកនាំ​ខ្ញុំ​ទៅ​ទី​មាន​ទឹក​ហូរ​គ្រឿនៗ ។ ខ្ញុំ​នឹង​មិនខ្លាច​ឡើយ ។

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​កាន់​ចង្កៀង

ព្រះយេហូវ៉ា​ទ្រង់​ជា​ពន្លឺ​ខ្ញុំ ។ ខ្ញុំ​នឹង​មិន​ភ័យខ្លាច​ឡើយ ។ ខ្ញុំ​នឹង​មាន​ចិត្ត​ក្លាហាន ។ ទ្រង់​នឹង​ធ្វើ​ឲ្យ​ដួងចិត្ត​ខ្ញុំ​រឹងមាំ ។

រូបភាព
សមាជិក​នៅ​ព្រះវិហារ

ខ្ញុំ​ស្រឡាញ់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទ្រង់​ស្រឡាញ់​ខ្ញុំ ។ ខ្ញុំ​អាច​សរសើរ​តម្កើង​ទ្រង់ នៅពេល​ខ្ញុំ​រៀន និង​ច្រៀង​អំពី​ទ្រង់ ។

ទំព័រ​ផាត់​ពណ៌

ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​បី​ត្រកង​កូនចៀម

សូម​ចុច​លើ​រូបភាព​នេះ​ដើម្បី​ទាញយក ។

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

តើអ្នក​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវ ?

បោះពុម្ព