២០២២
ការសន្យា​របស់ អេសេគាល ក្លាយជា​ការពិត
ខែ តុលា ឆ្នាំ ២០២២


« ការសន្យា​របស់​អេសេគាល​ក្លាយជា​ការពិត » សារលិខិត​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែ តុលា ឆ្នាំ ២០២២

« ការសន្យា​របស់ អេសេគាល ក្លាយជា​ការពិត »

សារលិខិត​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ ខែ តុលា ឆ្នាំ ២០២២

ការសន្យា​របស់ អេសេគាល ក្លាយជា​ការពិត

សំណេរ​របស់​អេសេគាល

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

អេសេគាល​គឺជា​ព្យាការី ។ ព្រះ​បាន​បង្ហាញ​ដល់​លោក​នូវ​រឿង​ជា​ច្រើន​នៅ​ពេល​អនាគត ដែល​មិន​ទាន់​បាន​កើត​ឡើង​នៅឡើយ ។ អេសេគាល​បាន​សរសេរ​វា​ទុក ។

ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន

អេសេគាល​បាន​សរសេរ​អំពី​ព្រះ​គម្ពីរ​ពីរ​ក្បាល​ដែល​នឹង​បោះពុម្ពផ្សាយ​នៅ​ថ្ងៃណា​មួយ ។ សៀវភៅ​មួយ​គឺជា​ព្រះគម្ពីរ​ប៊ីប ។ សៀវភៅ​មួយ​ទៀត​គឺជា​ព្រះគម្ពីរ​មរមន ។

ការបោះ​ពុម្ព​ព្រះគម្ពីរ​នៅលើ​ម៉ាស៊ីន​បោះពុម្ព​ដំបូង

ច្រើន​ឆ្នាំ​ក្រោយ​មក ព្រះគម្ពីរ​ប៊ីប​ត្រូវ​បាន​បោះពុម្ព ។

យ៉ូសែប ស៊្មីធ កំពុង​បកប្រែ​ព្រះគម្ពីរ​មរមន​ជាមួយ អិមម៉ា ដែល​ជា​អ្នក​សរសេរ​តាម

ច្រើន​ឆ្នាំ​ក្រោយ​មក​ទៀត យ៉ូសែប ស៊្មីធ បាន​បកប្រែ​ព្រះគម្ពីរ​មរមន ។ ការនិមិត្ត​របស់​អេសេគាលបាន​ក្លាយជា​ការពិត !

ព្រះយេស៊ូវ​គ្រីស្ទ

សព្វ​ថ្ងៃ​នេះ​យើង​អាច​អាន​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​បាន ។ ព្រះគម្ពីរ​ទាំងពីរ​នេះ​ធ្វើការ​រួមគ្នា​ដើម្បី​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ការអាន​ព្រះគម្ពីរ​ជា​គ្រួសារ

នៅពេល​ខ្ញុំ​អាន​ព្រះគម្ពីរ ខ្ញុំ​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ទំព័រ​ផាត់​ពណ៌

ខ្ញុំ​អាច​អាន​ព្រះគម្ពីរ

កុមារ និង​គ្រូបង្រៀន​ក្នុង​អង្គការ​បឋមសិក្សា

សូម​ចុច​លើ​រូបភាព​នេះ​ដើម្បី​ទាញយក ។

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

តើ​ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ​អ្វី​ដែល​ប្អូនៗ​ចូលចិត្ត​ជាង​គេ​បំផុត ?