លីអាហូណា
ការជាវ​ទស្សនាវដ្ដី​សាសនាចក្រ​ជាប្រចាំ​ដោយ​ឥត​គិត​ថ្លៃ ឥឡូវ​នេះ​មាន​ហើយ
ខែ មីនា ឆ្នាំ ២០២៤


« ការជាវ​ទស្សនាវដ្ដី​សាសនាចក្រ​ជាប្រចាំ​ដោយ​ឥត​គិត​ថ្លៃ ឥឡូវ​នេះ​មាន​ហើយ » ទស្សនាវដ្តី លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។

ការជាវ​ទស្សនាវដ្ដី​សាសនាចក្រ​ជាប្រចាំ​ដោយ​ឥត​គិត​ថ្លៃ ឥឡូវ​នេះ​មាន​ហើយ

រូបភាព
ស្ត្រី​កំពុង​មើល​ទស្សនាវដ្តី

ឥឡូវ​នេះ ទស្សនាវដ្ដី​សាសនាចក្រ​មាន​សម្រាប់​សមាជិក​នៅ​ជុំវិញ​ពិភពលោក​ដោយ​ឥត​គិត​ថ្លៃ​ហើយ ។ សូម​ចុះឈ្មោះ​សម្រាប់​ការជាវ​ប្រចាំ​ឆ្នាំ ៖

  • ទស្សនាវដ្តី លីអាហូណា ( សម្រាប់​មជ្ឈិមវ័យ ) ។

  • ដើម្បី​កម្លាំង​នៃ​យុវវ័យ ( សម្រាប់​អាយុ ១២–១៨ ឆ្នាំ ) ។

  • ទស្សនាវដ្តី ប្រិយមិត្ត ( សម្រាប់​កុមារ ) ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​អំពី​គំនិត​ផ្តួចផ្តើម​ថ្មីនេះ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ថា « សាសនាចក្រ​ចង់​ផ្តល់​សិទ្ធិ​ដើម្បី​អាន​ពាក្យសម្តី​របស់​ពួកព្យាការី ហើយ​យើង​រំភើបចិត្ត​ក្នុង​ការបោះពុម្ព​ច្បាប់​ចម្លង​ទស្សនាវដ្ដី​សាសនាចក្រ​ដោយ​ឥត​គិតថ្លៃ » ( ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៣ នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org ) ។

របៀប​ដើម្បី​ជាវ​ទស្សនាវដ្ដី​បោះពុម្ព​ជាប្រចាំ

  • សូម​ចូលទៅ​គេហទំព័រ MagazineSubscriptions.ChurchofJesusChrist.org ។

  • សូម​ចូល​ដោយ​ប្រើប្រាស់​គណនី​សាសនាចក្រ ។ ( ប្រសិនបើ​អ្នក​ត្រូវការ​គណនី​សាសនាចក្រ សូម​ចុះឈ្មោះ​ដោយ​ឥត​គិត​ថ្លៃ​នៅលើ​គេហទំព័រ account.ChurchofJesusChrist.org ) ។

  • សូម​ចុចលើ​ប៊ូតុង​ជាវ​ជាប្រចាំ​នៅក្បែរ​ទស្សនាវដ្តី​របស់​អ្នក ឬ​ទស្សនាវដ្តី​ដែល​អ្នក​ជ្រើសរើស ។

  • សូម​បំពេញ​អាសយដ្ឋាន និង​ចំណង់​ចំណូល​ចិត្ត​ភាសា​របស់​អ្នក ។

ច្បាប់​ទីមួយ​នឹង​មកដល់​នៅក្នុង​រយៈពេល​ប្រហែល​ពីរ​ខែ ។

របៀប​ចុះឈ្មោះ​សម្រាប់​ការជូន​ដំណឹង​តាម​អ៊ីម៉ែល​ប្រចាំខែ

ប្រសិនបើ​អ្នក​ចូលចិត្ត​អាន​ទស្សនាវដ្ដី​សាសនាចក្រ​តាម​ឌីជីថល អ្នក​អាច​ចុះឈ្មោះ​ដើម្បី​ទទួល​បាន​ការជូន​ដំណឹង​តាម​អ៊ីម៉ែល​បាន នៅពេល​ដែល​មាន​ច្បាប់​ថ្មីមួយ​នៅលើ​គេហទំព័រ​សាសនាចក្រ និង​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។

  • សូម​ចូលទៅ​គេហទំព័រ MagazineSubscriptions.ChurchofJesusChrist.org ។

  • សូម​ចូល​ដោយ​ប្រើប្រាស់​គណនី​សាសនាចក្រ​របស់​អ្នក ។

  • សូម​ជ្រើសរើស​ទស្សនាវដ្ដី​ឌីជីថល​នៅក្រោម « អ៊ីម៉ែល​សម្រាប់​ទស្សនាវដ្តី​អនឡាញ » ។

បោះពុម្ព