« ឧបសម្ព័ន្ធ ឃ ៖ សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី—របៀបវារៈប្រជុំ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« ឧបសម្ព័ន្ធ ឃ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
ឧបសម្ព័ន្ធ ឃ
សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី—របៀបវារៈប្រជុំ
កាលបរិច្ឆេទប្រជុំ ៖
ការដឹកនាំ ( សមាជិកថ្នាក់ ឬគណៈប្រធានកូរ៉ុម ) ៖
បើក
ទំនុកតម្កើង ( ជម្រើស ) ៖
ការអធិស្ឋាន ៖
សូត្របាវចនារបស់ក្រុមយុវនារី ឬបាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។
ប្រឹក្សាជាមួយគ្នា
ការប្រជុំត្រូវបានដឹកនាំដោយបុគ្គលម្នាក់ សមាជិកក្នុងថ្នាក់ ឬកូរ៉ុមចំណាយពេលពី ៥ ទៅ ១០ នាទីប្រឹក្សាជាមួយគ្នាអំពីទំនួលខុសត្រូវរបស់ពួកគេក្នុងកិច្ចការនៃសេចក្តីសង្គ្រោះ និងភាពតម្កើងឡើងរបស់ព្រះ ។ នេះគឺជាឱកាសមួយសម្រាប់សមាជិកក្នុងថ្នាក់ ឬគណៈប្រធានកូរ៉ុមដើម្បីតាមដានទៅលើរឿងដែលបានពិភាក្សានៅក្នុងការប្រជុំគណៈប្រធាន ឬការប្រជុំក្រុមប្រឹក្សាយុវវ័យវួដ ។
បុគ្គលដែលកំពុងដឹកនាំក៏អាចប្រើសំណួរទាំងនេះមួយ ឬច្រើនបានផងដែរ ៖
ការរស់នៅតាមដំណឹងល្អ
-
តើមានបទពិសោធន៍ថ្មីៗអ្វីខ្លះ ដែលបានពង្រឹងទីបន្ទាល់របស់យើងអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ?
-
តើយើងកំពុងធ្វើអ្វីខ្លះដើម្បីខិតកាន់តែជិតទៅនឹងព្រះអង្គសង្គ្រោះ ? តើយើងព្យាយាមប្រែក្លាយកាន់តែដូចជាទ្រង់បានដោយរបៀបណា ?
-
តើយើងមានអារម្មណ៍ពីការដឹកនាំមកពីព្រះអម្ចាស់នៅក្នុងជីវិតរបស់យើងតាមរបៀបណា ?
ការមើលថែដល់អ្នកខ្វះខាត
-
តើយើងមានអារម្មណ៍ថាបានណែនាំឲ្យជួយ ឬបម្រើដល់នរណា ? តើយើងបានទទួលការចាត់តាំងអ្វីខ្លះមកពីគណៈប៊ីស្សពដើម្បីជួយដល់នរណាម្នាក់ដែលខ្វះខាត ?
-
តើផលវិបាកអ្វីខ្លះដែលសមាជិកនៃថ្នាក់ ឬកូរ៉ុមរបស់យើងកំពុងប្រឈមមុខ ? តើយើងអាចគាំទ្រគ្នាទៅវិញទៅមកនៅក្នុងរឿងដែលយើងកំពុងជួបប្រទះដោយរបៀបណា ?
-
តើថ្មីៗនេះមាននរណាម្នាក់ដែលទើបប្ដូរចូលមកក្នុងវួដរបស់យើង ឬទើបចូលក្នុងសាសនាចក្រដែរឬទេ ? តើយើងអាចជួយពួកគេឲ្យមានអារម្មណ៍ស្វាគមន៍បានដោយរបៀបណា ?
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីជួយមនុស្សដទៃឲ្យទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះ ?
-
តើមានសកម្មភាពអ្វីខ្លះដែលនឹងកើតមាន ដែលយើងអាចអញ្ជើញមិត្តភក្តិរបស់យើងឲ្យចូលរួមបាន ?
-
តើមានផែនការចែកចាយដំណឹងល្អអ្វីខ្លះ ដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងការប្រជុំក្រុមប្រឹក្សាយុវវ័យវួដ ? តើថ្នាក់ ឬកូរ៉ុមរបស់យើងអាចចូលរួមបានដោយរបៀបណា ?
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច
-
តើមានវិធីណាខ្លះដែលយើងអាចភ្ជាប់ទំនាក់ទំនងបានកាន់តែប្រសើរឡើងជាមួយសាច់ញាតិដូចជាជីដូនជីតា និងបងប្អូនជីដូនមួយជាដើម ?
-
តើយើងកំពុងធ្វើអ្វីខ្លះ ដើម្បីស្វែងរកឈ្មោះបុព្វការីជនរបស់យើងដែលត្រូវការពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ ? តើយើងអាចធ្វើអ្វីបានខ្លះដើម្បីជួយអ្នកដទៃឲ្យរកឃើញឈ្មោះបុព្វការីជនរបស់ពួកគេ ?
-
តើយើងអាចចូលរួមកាន់តែសកម្មឡើងនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ—ជាលក្ខណៈបុគ្គល និងជាថ្នាក់ ឬកូរ៉ុមដោយរបៀបណា ?
រៀនជាមួយគ្នា
អ្នកដឹកនាំជាមជ្ឈិមវ័យម្នាក់ ឬសមាជិកមួយរូបនៃកូរ៉ុម ឬថ្នាក់ ដឹកនាំការណែនាំអំពីការអាននៅក្នុងសប្តាហ៍នេះនៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ ។ ពួកគេប្រើគំនិតសិក្សានៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ។ គំនិតសិក្សាដែលមានរូបតំណាងនេះ ត្រូវបានសម្របសម្រួលឲ្យត្រូវទៅនឹងថ្នាក់សិក្ខាសាលា និងទាក់ទងជាពិសេសទៅនឹងយុវវ័យ ។ ទោះជាយ៉ាងណាក៏ដោយ គំនិតសិក្សាណាក៏អាចប្រើបានដែរ ។ នៅក្នុងការប្រជុំធម្មតាផ្នែកនេះចំណាយពេលប្រហែលជា ៣៥ ទៅ ៤០ នាទី ។
បិទ
បុគ្គលដែលដឹកនាំការប្រជុំ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
ពិភាក្សាអំពីរបៀបដែលថ្នាក់ ឬកូរ៉ុមនឹងធ្វើសកម្មភាពទៅតាមអ្វីដែលពួកគេបានរៀន—ជាក្រុម ឬជាលក្ខណៈបុគ្គល ។
ការអធិស្ឋាន ៖