ថ្នាក់​សិក្ខាសាលា
វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង ​ឃ្លា​បទគម្ពីរ​គន្លឹះ​តាម​វគ្គសិក្សា


« វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង ​ឃ្លា​បទគម្ពីរ​គន្លឹះ​តាម​វគ្គសិក្សា » ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២១ )

« វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង ​ឃ្លា​បទគម្ពីរ​គន្លឹះ​តាម​វគ្គសិក្សា » ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង ​ឃ្លា​បទគម្ពីរ​គន្លឹះ​តាម​វគ្គសិក្សា

ព្រះគម្ពីរ​សញ្ញា​ចាស់

ម៉ូសេ ១:៣៩ ៖« នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង ​សិរីល្អ​របស់​យើង—គឺ​ដើម្បី​នាំឲ្យ​មាន​អមតភាព និង ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ។

ម៉ូសេ ៧:១៨ ៖« ព្រះអម្ចាស់​ទ្រង់​បាន​ហៅ​រាស្រ្ត​ទ្រង់​ថា​ស៊ីយ៉ូន ពីព្រោះ​ពួកគេ​មាន​ចិត្ត​តែមួយ និង ​គំនិត​តែមួយ » ។

អ័ប្រាហាំ ២:៩–១០ ៖ព្រះអម្ចាស់​បាន​សន្យា​នឹង​អ័ប្រាហាំ​ថា ពូជ​របស់​លោក​នឹង « បាន​កាន់​ការងារ​បម្រើ និង​បព្វជិតភាព​នេះ​ដល់​អស់​ទាំង​សាសន៍ » ។

អ័ប្រាហាំ ៣:២២–២៣ ៖កាល​ជា​វិញ្ញាណ យើង « ត្រូវបាន​បង្កើត​ឡើង មុន​កំណើត​លោកិយ​មក​ម្ល៉េះ » ។

លោកុប្បត្តិ ១:២៦–២៧ ៖« ព្រះ​បាន​បង្កើត​មនុស្ស​តាម​រូប​អង្គទ្រង់​ផ្ទាល់ » ។

លោកុប្បត្តិ ២:២៤ ៖« មនុស្ស​ប្រុស … នឹង​ទៅ​ជាប់​នឹង​ប្រពន្ធ​វិញ ហើយ​អ្នកទាំងពីរ​នោះ​នឹង​ត្រឡប់​ជា​សាច់​តែមួយ​សុទ្ធ » ។

លោកុប្បត្តិ ៣៩:៩ ៖« ធ្វើ​ដូចម្ដេច​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ការ​ដែល​អាក្រក់​យ៉ាងធំ​នេះ​ទៅបាន ធ្វើ​យ៉ាងនោះ​នឹង​មាន​បាប​នៅ​ចំពោះ​ព្រះ​ផង ? »

និក្ខមនំ ២០:៣–១៧ ៖ក្រឹត្យវិន័យ​ដប់​ប្រការ

យ៉ូស្វេ ២៤:១៥ ៖« ចូរ​រើស​យក​ព្រះ​ណា​ដែល​ឯង​ចង់​គោរព​ប្រតិបត្តិ​តាម​នៅ​ថ្ងៃនេះ​ចុះ » ។

ទំនុក​ដំកើង ២៤:៣–៤ ៖« តើ​អ្នកណា​នឹងឈរ​នៅក្នុង​ទីបរិសុទ្ធ​របស់​ទ្រង់​បាន ? អ្នក​ដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ » ។

សុភាសិត ៣:៥–៦ ៖« ចូរ​ទីពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត …នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង » ។

អេសាយ ១:១៨ ៖« ទោះ​បើ​អំពើបាប​របស់​ឯង​ដូចជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ » ។

អេសាយ ៥:២០ ៖« វេទនា​ដល់​ពួកអ្នក​ដែល​រាប់​សេចក្ដី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្ដីល្អ​ថា​ជា​អាក្រក់​វិញ » ។

អេសាយ ២៩:១៣–១៤ ៖ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ​គឺជា « ការណ៍​អស្ចារ្យ ហើយ​ចម្លែក » ។

អេសាយ ៥៣:៣–៥ ៖« [ ព្រះយេស៊ូវ​គ្រីស្ទ ] បាន​ទ្រាំទ្ររង​អស់​ទាំង​សេចក្ដី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខព្រួយ​របស់​យើង​ជា​ពិត » ។

អេសាយ ៥៨:៦–៧ ៖ពរជ័យ​នៃ​ការ​តមអាហារ​ត្រឹមត្រូវ

អេសាយ ៥៨:១៣–១៤ ៖« បែរចេញ … មិន​ឲ្យ​ធ្វើតាម​អំពើចិត្ត​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​យើង បើឯង​រាប់​ថ្ងៃ​ឈប់​សម្រាក​ទុក​ជាទី​រីករាយ​ចិត្ត » ។

យេរេមា ១:៤–៥ ៖« មុន​ដែល​យើង​បាន​បង្កើត​ឯង​នៅក្នុង​ពោះ​… យើង​ក៏​បាន​តែងតាំង​ឯង​ឡើង​ជា​ហោរា​ដល់​អស់​ទាំង​សាសន៍ » ។

អេសេគាល ៣:១៦–១៧ ៖ព្យាការី​គឺជា « អ្នក​យាម​ដល់​ពូជ​ពង្ស​អ៊ីស្រាអែល » ។

អេសេគាល ៣៧:១៥–១៧ ៖ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន « ធ្វើ​ជា​បន្ទះ​តែមួយ​ដើម្បី​ឲ្យ​បាន​ជាប់​នៅ​ជាមួយគ្នា​នៅ​ដៃឯង » ។

ដានីយ៉ែល ២:៤៤–៤៥ ៖ព្រះ​នឹង « តាំង​នគរ​មួយ​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ » ។

អេម៉ុស ៣:៧ ៖« ព្រះយេហូវ៉ា​ទ្រង់…​សម្តែង​ឲ្យ​ពួកហោរា ជា​អ្នកបម្រើ​ទ្រង់ ឃើញ​គំនិត​លាក់​កំបាំង​របស់​ទ្រង់​ផង » ។

ម៉ាឡាគី ៣:៨–១០ ៖ពរជ័យ​នៃ​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

ម៉ាទ្បាគី ៤:៥–៦ ៖អេលីយ៉ា « នឹង​បង្វែរចិត្ត​ពួក​ឪពុក​មក​ឯកូន និង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ » ។

ព្រះគម្ពីរ​សញ្ញា​ថ្មី

ម៉ាថាយ ៥:១៤–១៦ ៖« ចូរ​ឲ្យ​ពន្លឺ​របស់​អ្នករាល់​គ្នា​បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក » ។

ម៉ាថាយ ១១:២៨–៣០ ៖« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឈប់​សម្រាក » ។

ម៉ាថាយ ១៦:១៥–១៩ ៖ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា « យើង​នឹង​ឲ្យ​អ្នក​នូវ​កូនសោ​នៃ​នគរ » ។

ម៉ាថាយ ២២:៣៦–៣៩ ៖« ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង ។… ត្រូវ​ឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង » ។

លូកា ២:១០–១២ ៖« ដ្បិត​នៅ​ថ្ងៃនេះ មាន​ព្រះអង្គ​សង្គ្រោះ ១ អង្គ ប្រសូត​ដល់​អ្នករាល់គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ » ។

លូកា ២២:១៩–២០ ៖ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្គាប់​ថា ចូរ​ទទួលទាន​សាក្រាម៉ង់ « ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ » ។

លូកា ២៤:៣៦–៣៩ ៖« ដ្បិត​ខ្មោច​គ្មាន​សាច់ ឬ​ ឆ្អឹង​ដូចជា​ឃើញ​ខ្ញុំ​នេះ​ទេ » ។

យ៉ូហាន ៣:៥ ៖« បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ​នោះ គ្មាន​អ្នកណា​អាច​នឹង​ចូល​ទៅក្នុង​នគរ​ព្រះ​បាន​ទេ » ។

យ៉ូហាន ៣:១៦ ៖« ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ បានជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែមួយ » ។

យ៉ូហាន ៧:១៧ ៖« បើ​អ្នកណា​ចង់​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​នឹង​បាន​ដឹង​ជា​សេចក្តី​បង្រៀន​នេះ​មកពី​ព្រះ » ។

យ៉ូហាន ១៧:៣ ៖« នេះ​ជា​ជីវិត​ដ៏​អស់កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែមួយ និង​ព្រះយេស៊ូវ​គ្រីស្ទ » ។

កូរិនថូស ទី១ ៦:១៩–២០ ៖« រូបកាយ​អ្នករាល់គ្នា​ជា​វិហារ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

កូរិនថូស ទី១ ១១:១១ ៖« ក្នុង​ព្រះអម្ចាស់ នោះ​បុរស​មិនមែន​ជា​ឥតពឹង​អាស្រ័យ​ដល់​ស្ត្រី​ឡើយ ហើយ​ស្ត្រី​ក៏​មិនមែន​ជា​ឥតពឹង​អាស្រ័យ​ដល់​បុរស​ដែរ » ។

កូរិនថូស ទី១ ១៥:២០–២២ ៖« ព្រោះ​ដូចជា​គ្រប់​មនុស្ស​ទាំងអស់​បាន​ត្រូវ​ស្លាប់​ក្នុង​លោក​អ័ដាម​ជា​យ៉ាងណា នោះ​គ្រប់គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់​ក្នុង​ព្រះគ្រីស្ទ​យ៉ាងនោះ​ដែរ » ។

កូរិនថូស ទី១ ១៥:៤០–៤២ ៖នៅក្នុង​ការរស់​ឡើងវិញ មាន​នគរ​នៃ​សិរីល្អ​ចំនួន​បី ។

អេភេសូរ ១:១០ ៖« សម្រាប់​ការកាន់កាប់​ត្រួតត្រា ក្នុង​កាល​ដែល​ពេលពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ ទាំង​របស់​នៅ​ស្ថានសួគ៌ និង ​របស់​នៅ​ផែនដី​ផង » ។

អេភេសូរ ២:១៩–២០ ៖សាសនាចក្រ​ត្រូវបាន « ស្អាងឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួកសាវក និង​ ពួកហោរា ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក » ។

ថែស្សាឡូនីច ទី២ ២:១–៣ ៖« ថ្ងៃ​នៃ​ព្រះអម្ចាស់ … មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្ដី​ក្បត់​សាសនា​មក​ជា​មុន​សិន » ។

ធីម៉ូថេ ទី២ ៣:១៥–១៧ ៖« បទគម្ពីរ​ទាំង​ប៉ុន្មាន … អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ » ។

ហេព្រើរ ១២:៩ ៖ព្រះវរបិតាសួគ៌​គឺជា « បិតា​ខាង​វិញ្ញាណ » ។

យ៉ាកុប ១:៥–៦ ៖« បើ​អ្នករាល់គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា​មាន​តែ​សូម​ដល់​ព្រះ » ។

យ៉ាកុប ២:១៧–១៨ ៖« សេចក្ដី​ជំនឿ បើ​គ្មាន​ការប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់ » ។

ពេត្រុស ទី១ ៤:៦ ៖« ដំណឹងល្អ [ ត្រូវ​បាន ] ផ្សាយ​ទៅ​មនុស្ស​ដែល​ស្លាប់​ហើយ » ។

វិវរណៈ ២០:១២ ៖« ហើយ​មនុស្ស​ស្លាប់​ទាំងអស់​ត្រូវ​ជំនុំជម្រះ​ពី​សេចក្ដី​ដែល​គេ​បាន​ប្រព្រឹត្ត​រៀងខ្លួន » ។

ព្រះគម្ពីរ​មរមន

នីហ្វៃទី១ ៣:៧ ៖« ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។

នីហ្វៃទី២ ២:២៥ ៖« លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ » ។

នីហ្វៃទី២ ២:២៧ ៖« ពួកគេ​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច… ឬ… ការជាប់​ឃុំឃាំង និង​ការស្លាប់ » ។

នីហ្វៃទី២ ២៦:៣៣ ៖« មនុស្ស​ទាំងអស់​គ្នា​គឺ​ដូចគ្នា​នៅ​ចំពោះ​ព្រះ » ។

នីហ្វៃទី២ ២៨:៣០ ៖ព្រះ « នឹង​ប្រទាន​ដល់​កូនចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។

នីហ្វៃទី២ ៣២:៣ ៖« សូម​ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិតមើល​ចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់ ដែល​អ្នក​ត្រូវ​ធ្វើ » ។

នីហ្វៃទី២ ៣២:៨–៩ ៖« អ្នករាល់គ្នា​ត្រូវតែ​អធិស្ឋាន​ជានិច្ច » ។

ម៉ូសាយ ២:១៧ ៖« កាលណា​អ្នករាល់គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នករាល់គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

ម៉ូសាយ ២:៤១ ៖« អស់​អ្នកណា​ដែល​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … បានពរ​គ្រប់​យ៉ាង » ។

ម៉ូសាយ ៣:១៩ ៖« [ សម្រាត ] ភាព​ខាង​សាច់ឈាម​ចេញ ហើយ [ ក្លាយ ] ទៅជា​អ្នកបរិសុទ្ធ​វិញ តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ » ។

ម៉ូសាយ ៤:៩ ៖« សូម​ជឿ​ដល់​ព្រះ​ចុះ… ជឿ​ថា​ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។

ម៉ូសាយ ១៨:៨–១០ ៖ចូរ « ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើជា​សាក្សី​ដល់​ទ្រង់​ថា អ្នករាល់គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ » ។

អាលម៉ា ៧:១១–១៣ ៖« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការឈឺចាប់ និង ​ទុក្ខ​វេទនា និង ​ការល្បួង​គ្រប់​បែប​យ៉ាង » ។

អាលម៉ា ៣៤:៩–១០ ៖« ត្រូវតែ​មាន​ដង្វាយធួន​មួយ​កើតឡើង …​ការបូជា​មួយ​ដ៏​និរន្តរ៍ និង​ អស់កល្ប​ជានិច្ច » ។

អាលម៉ា ៣៩:៩ ៖« កុំ​ទៅ​តាម​សេចក្តី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ឡើយ » ។

អាលម៉ា ៤១:១០ ៖« សេចក្ដី​ទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ។

ហេលេមិន ៥:១២ ៖« គឺ​នៅលើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង…ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន » ។

នីហ្វៃទី៣ ១១:១០–១១ ៖« យើង​បាន​ធ្វើ​ការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ចំពោះ​គ្រប់​ការណ៍​ទាំងអស់ ចាប់​តាំងពី​ដើមដំបូង​មក » ។

នីហ្វៃទី៣ ១២:៤៨ ៖« យើង​ចង់​ឲ្យ​អ្នករាល់គ្នា​បាន​ល្អ​ឥតខ្ចោះ​ដូចជា​យើង ឬ​ ដូចជា​ព្រះវរបិតា​របស់​អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ » ។

នីហ្វៃទី៣ ២៧:២០ ៖« ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង​ចុះ ប្រយោជន៍​ឲ្យ​អ្នករាល់គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ… » ។

អេធើរ ១២:៦ ៖« អ្នករាល់គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះដល់​ពេល​ក្រោយពី​ការសាកល្បង​នៃ​សេចក្តី​ជំនឿ​របស់​អ្នក​សិន » ។

អេធើរ ១២:២៧ ៖« បើសិនជា​មនុស្ស​លោក​មក​រក​យើង…លំដាប់​នោះ​យើង​នឹង​ធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅជា​ខ្លាំង​ពូកែ​ចំពោះ​ពួកគេ​វិញ » ។

មរ៉ូណៃ ៧:៤៥–៤៨ ៖« សេចក្តី​សប្បុរស​គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ។

មរ៉ូណៃ ១០:៤–៥ ៖« សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ដល់​ព្រះគ្រីស្ទ … [ និង ] ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នករាល់គ្នា​អាច​ស្គាល់​សេចក្ដីពិត​នៃ​គ្រប់​ការណ៍​ទាំងអស់ » ។

គោលលទ្ធិ និង សេចក្តីសញ្ញា និង ប្រវត្តិ​សាសនាចក្រ

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០ ៖យ៉ូសែប ស៊្មីធ « បាន​ឃើញ​តួអង្គ​ពីរ ដែល​មាន​រស្មី និង​ សិរី​រុងរឿង​ហួសអស់​ទាំង​ការអធិប្បាយ​ប្រាប់​បាន » ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១:៣០ ៖« សាសនាចក្រ​តែមួយ​ដែលពិត ហើយ​សកម្ម » ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៣៧–៣៨ ៖« ទោះជា​ដោយ​សំឡេង​របស់​យើង​ផ្ទាល់ ឬ ​ក៏​ដោយ​សំឡេង​នៃ​ពួក​អ្នកបម្រើ​របស់​យើង​ក្ដី គឺ​ដូច​តែគ្នា » ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:៣៦ ៖« ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ កុំ​ខ្លាច​ឡើយ » ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨:២–៣ ៖« យើង​នឹង​ប្រាប់​អ្នក​នៅក្នុង​គំនិត​របស់​អ្នក និង​នៅក្នុង​ចិត្ត​របស់​អ្នក​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣:១ ៖បព្វជិតភាព​អើរ៉ុន « កាន់​កូនសោ​ទាំងឡាយ​អំពី​ការបម្រើ​នៃ​ពួកទេវតា និង​ អំពី​ដំណឹងល្អ​នៃ​ការប្រែចិត្ត និង​ អំពី​បុណ្យ​ជ្រមុជ​ទឹក » ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១០–១១ ៖« តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ » ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១៥–១៦ ៖« នោះ​អ្នក​នឹង​មាន​សេចក្ដីអំណរ​ដ៏មហិមា បើសិនជា​អ្នក​បាន​នាំ​ព្រលឹង​ជាច្រើន​មក​រក​យើង ! »

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៩:១៦–១៩ ៖« យើង [ ជា​ព្រះយេស៊ូវ​គ្រីស្ទ ] បាន​រងទុក្ខ​នូវ​ការណ៍​ទាំងនេះ​ជំនួស​មនុស្ស​ទាំងអស់ » ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ២១:៤–៦ ៖ពាក្យសម្ដី​របស់​ព្យាការី « នោះ​ហើយ អ្នក​នឹង​បាន​ទទួល ហាក់​ដូចជា​បាន​មកពី​ព្រះឱស្ឋ​របស់​យើង​ផ្ទាល់ » ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:១០–១១ ៖« យើង​នឹង​សម្ដែង​ខ្លួន​ឲ្យ​ឃើញ​ពី​ស្ថានសួគ៌​ដោយ​ព្រះចេស្ដា និង ​សិរីល្អ​ដ៏​ធំ … ហើយ​នឹង​ស្ថិត​នៅក្នុង​សេចក្ដី​សុចរិត​ជាមួយ​មនុស្ស​លោក​នៅលើ​ផែនដី​អស់​មួយ​ពាន់​ឆ្នាំ » ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩:១៥–១៧ ៖« អាពាហ៍ពិពាហ៍​ត្រូវបាន​តែងតាំង​មកពី​ព្រះ » ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៤២–៤៣ ៖« មើល​ចុះ អ្នកណា​ដែល​ប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​ខ្លួន អ្នក​នោះ​ឈ្មោះ​ថា​បាន​អត់ទោស​ឲ្យ​ហើយ » ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:៩–១១ ៖« ប៉ុន្តែ​រីឯ​អ្នក​វិញ គឺ​តម្រូវ​ឲ្យ​អត់ទោស​ដល់​មនុស្ស​ទាំងអស់ » ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦:២២–២៤ ៖« តាមរយៈ [ ព្រះយេស៊ូវ​គ្រីស្ទ ] ពិភពលោក​ទាំងឡាយ​មាន​ឡើង ហើយ​បាន​បង្កើត​មក » ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨២:១០ ៖« យើង​ជា​ព្រះអម្ចាស់​ជាប់​សន្យា កាលណា​អ្នករាល់គ្នា​ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​មាន​ព្រះបន្ទូល » ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:២០–២២ ៖« នៅក្នុង​ពិធីបរិសុទ្ធ​នោះ អំណាច​នៃ​ព្រះ​ត្រូវបាន​សម្ដែង​ឲ្យ​ឃើញ » ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៨ ៖« ចូរ​ស្វែងរក​ការរៀនសូត្រ គឺ​ដោយសារ​ការសិក្សា និង​ ដោយសារ​សេចក្តី​ជំនឿ​ផង » ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩:១៨–២១ ៖ពរជ័យ​នៃ​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៨ ៖« បព្វជិតភាព​មិលគីស្សាដែក … មាន​អំណាច និង ​សិទ្ធិ​អំណាច … ដើម្បី​ចាត់ចែង​ការណ៍​ទាំងឡាយ​ខាង​វិញ្ញាណ » ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៣៦, ៤១–៤២ ៖« សិទ្ធិ​ទាំងឡាយ​នៃបព្វជិតភាព​…​ពុំ​អាច​ត្រួតត្រា ឬ ​កាន់កាប់​បាន​ឡើយ លើក​លែងតែ​ដោយ​គោលការណ៍​នៃ​សេចក្ដី​សុចរិត​ប៉ុណ្ណោះ » ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣០:២២–២៣ ៖« ព្រះវរបិតា​ទ្រង់​មាន​ព្រះកាយ​ជាសាច់ និង ​ឆ្អឹង …ព្រះរាជបុត្រា​ក៏​ដូច្នោះ​ដែរ ប៉ុន្តែ​ព្រះវិញ្ញាណ​បរិសុទ្ធ … មាន​រូប​ជា​ព្រះវិញ្ញាណ​វិញ » ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:១–៤ ៖« សេចក្តី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍ » ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៥:៣ ៖យ៉ូសែប ស៊្មីធ « បាន​នាំមក​នូវ​ព្រះគម្ពីរ​មរមន​ដែល​លោក​បាន​បកប្រែ ដោយ​អំណោយទាន និង​អំណាច​នៃ​ព្រះ » ។