ការរៀន​ភាសា​អង់គ្លេស
ឧបសម្ព័ន្ធ ៖ គោលការណ៍​នៃ​ការរៀន​សន្ទានុក្រម


« ឧបសម្ព័ន្ធ ៖ គោលការណ៍​នៃ​ការរៀន​សន្ទានុក្រម » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« សទ្ទានុ​ក្រម » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន

Appendix

Principles of Learning Glossary

គោលការណ៍​នៃ​ការរៀន​សន្ទានុក្រម

Agency

សិទ្ធិជ្រើសរើស ៖ ក្នុងនាម​ជា​បុត្រាបុត្រី​របស់​ព្រះ យើង​មាន​សិទ្ធិជ្រើសរើស ឬ​អំណាច​ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ផ្ទាល់ខ្លួន ។ យើង​អាច​ជ្រើសរើស​អ្វី​ដែល​យើង​ជឿ អ្វី​ដែល​យើង​ធ្វើ និង​នរណា​ដែល​យើង​ប្រែក្លាយ ។

« សិទ្ធិជ្រើសរើស​គឺជា​សមត្ថភាព និង​ឯកសិទ្ធិ​ដែល​ព្រះបាន​ប្រទាន​ឲ្យ​យើង​ដើម្បី​ជ្រើសរើស និង​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​ឯង » ( Gospel Topics « Agency and Accountability » ChurchofJesusChrist.org ) ។

« ដោយសារ​តែ​ទ្រង់​ស្រឡាញ់​អ្នក នោះ​ព្រះ​បាន​ប្រទាន​សិទ្ធិជ្រើសរើស​ដល់​អ្នក ឬ​សេរីភាព​ដើម្បី​ធ្វើ​ការសម្រេចចិត្ត ។ សិទ្ធិជ្រើសរើស​របស់អ្នក​អាច​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ការជ្រើសរើស​ត្រឹមត្រូវ​ដែល​នាំ​ទៅ​រក​សុភមង្គល វា​ក៏​ធ្វើ​ឲ្យ​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការជ្រើសរើស​មិន​ល្អ ដែល​នាំ​ទៅរក​អពមង្គល​ភ្លាមៗ ឬ​នៅ​ទីបំផុត​ផងដែរ ។ ព្រះ​នឹង​មិន​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ការជ្រើសរើស​របស់​អ្នក​នោះឡើយ ទ្រង់​អនុញ្ញាត​ឲ្យ​អ្នក​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង ហើយ​រៀន​អំពី​ផលវិបាក​នានា ។ ប៉ុន្តែ​ទ្រង់​ប្រទាន​ជំនួយ​ដើម្បី​យកឈ្នះ​លើ​កំហុសឆ្គង និង​អំពើបាប—ព្រះចេស្ដា​ជួយ​សង្គ្រោះ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ មិន​ថា​ស្ថានភាព​របស់​អ្នក​អាក្រក់​យ៉ាងណា ឬ​អ្នក​បាន​ធ្វើ​ការជ្រើសរើស​ខុសឆ្គង​ច្រើន​ប៉ុនណា​នោះទេ អ្នក​តែងតែ​អាច​ជ្រើសរើស​ដើម្បី​ផ្លាស់ប្ដូរ ហើយ​ស្វែងរក​ភាពសុខសាន្ដ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ » ( «God is There for You» ComeuntoChrist.org ) ។

Agent

ភ្នាក់ងារ ៖ ភ្នាក់ងារ​គឺជា​បុគ្គល​ម្នាក់​ដែល​មាន​លទ្ធភាព ឬ​អំណាច​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​ខ្លួនឯង ។ ក្នុងនាម​ជា​បុត្រាបុត្រី​របស់​ព្រះ យើង​គឺជា​ភ្នាក់ងារ យើង​មាន​សិទ្ធិជ្រើសរើស ឬ​អំណាច ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ផ្ទាល់ខ្លួន ។ យើង​អាច​ជ្រើសរើស​អ្វី​ដែល​យើង​ជឿ អ្វី​ដែល​យើង​ធ្វើ និង​នរណា​ដែល​យើង​ប្រែក្លាយ ។

Bible

ព្រះគម្ពីរ​ប៊ីប ៖ « ព្រះគម្ពីរ​ប៊ីប គឺជា​សៀវភៅ​ពិសិដ្ឋ​មួយ​ដែល​មាន​ផ្ទុក​នូវ​ព្រះបន្ទូល​នៃ​ព្រះ ។ នៅក្នុង​ទំព័រ​ទាំងឡាយ​នៃ​គម្ពីរ​នេះ ព្រះគម្ពីរ​ប៊ីប​បង្រៀន​ថា​ព្រះ​ពុំ​ឈប់​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់​ឡើយ ។ …ការបង្រៀន​ដូច​ត​ទៅ​នេះ ដែល​មាន​នៅក្នុង​ព្រះគម្ពីរប៊ីប ជួយ​យើង​ឲ្យ​ស្គាល់​ថា​ព្រះ​ជានរណា … ហើយ​យល់​បាន​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​ទ្រង់​ចង់​ឲ្យ​យើង​រស់នៅ » ។ …

« ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ​ដែល​បាន​យាងមក​លើ​ផែនដី​ដើម្បី​សង្គ្រោះ​យើង​ពី​អំពើបាប ភាពសោកសៅ ភាពឯកោ ការឈឺចាប់ និង​ជាច្រើនទៀត ។ ព្រះយេស៊ូវ​បាន​បង្រៀន​មេរៀន​យ៉ាង​ល្អ​អំពី​ការបម្រើ និង​ក្ដីស្រឡាញ់ ហើយ​បាន​ធ្វើ​អព្ភូតហេតុ​ជាច្រើន ខណៈដែល​ទ្រង់​គង់​នៅលើ​ផែនដី ។ នៅក្នុង​ព្រះគម្ពីរប៊ីប នោះ​យើង​អាច​អាន​រឿងទាំងនេះ ហើយ​ចាប់ផ្ដើម​ស្គាល់​របៀប​ដែល​យើង​អាច​យកឈ្នះ​លើ​រឿង​លំបាកៗ​តាមរយៈ​ជំនួយ​មកពី​ព្រះយេស៊ូវ » ( What Is the Holy Bible? » ComeuntoChrist.org ) ។

Book of Mormon

ព្រះគម្ពីរ​មរមន ៖ « ព្រះគម្ពីរ​មរមន​មាន​នូវ​ការសរសេរ​ដ៏​ពិសិដ្ឋ​មកពី​អ្នកដើរតាម​ព្រះយេស៊ូវ ។ ក៏​ដូចជា​ព្រះ​បាន​មានបន្ទូល​ទៅ​កាន់​ម៉ូសេ និង​ណូអេ​ក្នុង​ព្រះគម្ពីរប៊ីប​ដែរ ទ្រង់​ក៏​បាន​មាន​បន្ទូល​ទៅកាន់​មនុស្ស​នៅ​ក្នុង​ទ្វីប​អាមេរិក ។ បុរស​ទាំងនេះ ដែល​បាន​ហៅ​ថា​ជា​ពួក​ព្យាការី បាន​កត់ត្រា​នូវ​ព្រះបន្ទូល​របស់​ព្រះ ។ នៅទីបំផុត​ការសរសេរ​របស់​ពួកលោក​ត្រូវ​បាន​ប្រមូលផ្ដុំ​មកជា​គម្ពីរ​មួយ​ក្បាល​ដោយ​ព្យាការី​ម្នាក់​ឈ្មោះ មរមន ។ …

« ព្រះគម្ពីរ​មរមន​គឺ​ជា​ភស្ដុតាង​ថា ព្រះ​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់ ហើយ​ទ្រង់​ជាប់​ទាក់ទង​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​ពួកគេ ។ គម្ពីរ​នេះ​បម្រើ​ជា​សាក្សី​មួយ​ចំពោះ​សេចក្ដីពិត​នៅ​ក្នុង​ព្រះគម្ពីរប៊ីប និង​ចំពោះ​ព្រះ និង​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ » ( « What is the Book of Mormon? » ComeuntoChrist.org ) ។

Doctrine and Covenants

គោលលទ្ធិ និង​សេចក្តីសញ្ញា ៖ « គោលលទ្ធិ និង​សេចក្ដីសញ្ញា គឺជា​គម្ពីរ​មួយ​ដែល​មាន​វិវរណៈ​មកពី​ព្រះអម្ចាស់​ទៅកាន់​ព្យាការី យ៉ូសែប ស្ម៊ីធ និង​ពួកព្យាការី​ថ្ងៃចុងក្រោយ​មួយ​ចំនួន​ទៀត ។ គម្ពីរ​នេះពិសេស ដោយសារ​វា​ពុំ​មាន​ការបកប្រែ​នៃ​ឯកសារ​បុរាណ​នោះទេ ។

« គោលលទ្ធិ និង​សេចក្ដីសញ្ញា គឺជា​គម្ពីរ​មួយក្បាល​ក្នុង​ចំណោម​គម្ពីរ​បួន​ក្បាល​ដែល​ប្រើប្រាស់​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ( គម្ពីរ​បី​ទៀត​គឺ គម្ពីរប៊ីប គម្ពីរមរមន និង​មុក្ដា​ដ៏​មានតម្លៃ​មហិមា » ( Gospel Topics « Doctrine and Covenants » ChurchofJesusChrist.org ) ។

Faith

សេចក្ដីជំនឿ ៖ « សេចក្តីជំនឿ​គឺជា​គោលការណ៍​នៃ​សកម្មភាព និង​អំណាច ។ នៅពេល​ណា​ដែល​យើង​ខិតខំ​ឆ្ពោះ​ទៅ​រក​គោលដៅ​ដ៏​ស័ក្តិសម​មួយ នោះ​យើង​អនុវត្ត​សេចក្តីជំនឿ​ហើយ ។ យើង​បង្ហាញ​សេចក្តីសង្ឃឹម​ទៅ​លើ​អ្វី​ដែល​យើង​មើល​មិន​ឃើញ » ។ …

« ការមាន​សេចក្តីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​មាន​ន័យ​ថា ជា​ការពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ទ្រង់—ដោយ​ទុកចិត្ត​លើ​ព្រះចេស្ដា ព្រះបញ្ញាញាណ និង​សេចក្តីស្រឡាញ់​ដ៏​និរន្តរ៍​របស់​ទ្រង់ ។ វា​រួម​មាន​ទាំង ការជឿ​លើ​ការបង្រៀន​ទាំងឡាយ​របស់​ទ្រង់​ផងដែរ ។ វា​មាន​ន័យ​ថា ការជឿ​ទោះបីជា​យើង​មិន​យល់​គ្រប់​កិច្ចការ​ទាំងអស់​ដែល​ទ្រង់​ធ្វើ​ក៏​ដោយ ។ ដោយសារ​ទ្រង់​ធ្លាប់​ដកពិសោធន៍​រាល់​ការឈឺចាប់ ទុក្ខវេទនា និង​ជំងឺ​គ្រប់​បែប​យ៉ាង​របស់​យើង នោះ​ទ្រង់​ជ្រាប​អំពី​របៀប​ដែល​ទ្រង់​អាច​ជួយ​យើង​យក​ឈ្នះ​លើ​ការលំបាក​ប្រចាំ​ថ្ងៃ​របស់​យើង​បាន ។ … ( សូម​មើល អាលម៉ា ៧:១១–១២; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២២:៨ ) » ។

« សេចក្តីជំនឿ​មាន​ន័យ​ជ្រាលជ្រៅ​ជាង​ជំនឿ​អកម្ម​ទៅ​ទៀត ។ យើង​បង្ហាញ​សេចក្ដីជំនឿ​របស់​យើង​តាមរយៈ​ទង្វើ—តាម​របៀប​ដែល​យើង​រស់នៅ » ។ …

« សេចក្តីជំនឿ​គឺ​ជា​អំណោយទាន​មក​ពី​ព្រះ ប៉ុន្តែ​យើង​ត្រូវតែ​ចិញ្ចឹមបីបាច់​សេចក្តីជំនឿ​របស់​យើង ដើម្បី​ធ្វើ​ឲ្យ​វា​កាន់តែ​រឹងមាំ​ឡើង ។ សេចក្ដីជំនឿ គឺ​ដូចជា​សាច់ដុំ ។ ប្រសិនបើ​យើង​ហាត់ប្រាណ នោះ​វា​រឹងមាំ​កាន់តែ​ខ្លាំង ។ ប្រសិនបើ​យើង​មិន​កម្រើក​សោះ នោះ​វា​នឹង​ប្រែជា​ទន់ខ្សោយ » ( Gospel Topics « Faith in Jesus Christ » ChurchofJesusChrist.org ) ។

God/Heavenly Father

ព្រះ/ព្រះវរបិតាសួគ៌ ៖ « ព្រះ​ជា​ព្រះ​បិតា​គឺ​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​យើង​ជឿ យើង​ថ្វាយបង្គំ និង​ជាអង្គ​ដែល​យើង​អធិស្ឋាន​ទៅរក ។ ទ្រង់​ជា​អង្គបង្កបង្កើត ជា​អ្នក​គ្រប់គ្រង និង​អង្គសង្កេត​គ្មាន​ទីបញ្ចាប់​លើ​កិច្ចការ​គ្រប់​យ៉ាង ។ ទ្រង់​ល្អ​ឥតខ្ចោះ មាន​គ្រប់​ព្រះចេស្ដា ហើយ​ដឹង​គ្រប់​រឿង​ទាំងអស់ » ( Gospel Topics « God the Father » ChurchofJesusChrist.org ) ។

« ព្រះ​គឺជា​ព្រះវរបិតា​ជា​ទី​ស្រឡាញ់​គង់​នៅ​ស្ថានសួគ៌ ។ … ទ្រង់​គឺ​ជា​ព្រះបិតា​ខាង​វិញ្ញាណ [ របស់​យើង ] ។ … [ ព្រះវរបិតាសួគ៌ ] ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់​យ៉ាង​ឥតខ្ចោះ រួមទាំង​អ្នក ។ … ទ្រង់​ចង់​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក » ( « God’s Love » ComeuntoChrist.org ) ។

នៅក្នុង​បទគម្ពីរ ពាក្យ ព្រះ ជារឿយៗ​ត្រូវ​បាន​ប្រើ​សំដៅ​ទៅលើ​ព្រះវរបិតា ឬ​ព្រះយេស៊ូវគ្រីស្ទ ដោយសារ​តែ​ទ្រង់​ទាំងទ្វេ​មាន​គោលបំណង​រួមគ្នា ។ យើង​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌​របស់​យើង ។

Holy Spirit

ព្រះវិញ្ញាណ​បរិសុទ្ធ ៖ « ព្រះវិញ្ញាណ​បរិសុទ្ធគឺ​ជា​សាក្សី​មួយ​អង្គ​អំពី​ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ ។ … ព្រះវិញ្ញាណបរិសុទ្ធ​ប្រទាន​ការលួងលោមចិត្ត ជួយ​យើង​ទទួលស្គាល់​សេចក្ដីពិត និង​ថ្លែងទីបន្ទាល់​អំពី ព្រះយេស៊ូវ ។ … របៀប​មួយ​ដែល​ព្រះ​ទំនាក់ទំនង​នឹង​យើង​គឺ​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវិញ្ញាណបរិសុទ្ធ​ថ្លែង​មកកាន់​គំនិត និង​ដួងចិត្ត​របស់​យើង​តាមរយៈ​គំនិត និង​អារម្មណ៍ » ( « The Holy Spirit » ComeuntoChrist.org ) ។

Jesus Christ

ព្រះយេស៊ូវគ្រីស្ទ ៖ « ព្រះយេស៊ូវ​គឺជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក និង​ជា​គំរូ​ដ៏​ឥតខ្ចោះ​របស់​យើង ។ នៅពេល​យើង​ធ្វើតាម​ទ្រង់ នោះ​យើង​រកបាន​ភាពសុខសាន្ដ និង​សុភមង្គល​នៅក្នុង​ជីវិត​កាន់តែ​អស្ចារ្យ » ។ …

« ព្រះយេស៊ូវ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ ព្រះវរបិតាសួគ៌​យើង​បញ្ជូន​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​លើក​ដាក់​ទៅលើ​អង្គទ្រង់​នូវ​អំពើបាប​របស់​មនុស្ស​គ្រប់រូប​ដែល​រស់នៅ​លើ​ផែនដី ដើម្បី​យើង អាច​ត្រូវបាន​អភ័យទោស » ។ …

« ព្រះយេស៊ូវ​បាន​រស់នៅ​ក្នុង​ព្រះជន្ម​ដ៏​ឥតខ្ចោះ​ដើម្បី​បង្ហាញ​យើង​អំពី​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​យើង​វិញ » ។ …

« ទ្រង់​បាន​រងទុក្ខ ហើយ​បាន​សុគត​ព្រោះ​អំពើបាប​របស់​យើង ។ បេសកកម្ម​របស់​ទ្រង់​នៅក្នុង​ការយាងមក​លើ​ផែនដី​គឺ​ដើម្បី​សង្គ្រោះ​យើង​ពី​អំពើបាប​របស់​យើង ។ ទ្រង់​មាន​ព្រះឆន្ទៈ​ដើម្បី​រងទុក្ខ និង​ពលិកម្ម​ព្រះអង្គទ្រង់​ដើម្បី​បង់ថ្លៃ​នៃ​កំហុសឆ្គង​របស់​យើង ដើម្បី​យើង​អាច​ប្រែចិត្ត ហើយ​ត្រូវបាន​អភ័យទោស » ។ …

« ព្រះយេស៊ូវ​ត្រូវបាន​មាន​ព្រះជន្ម​រស់ឡើងវិញ ដើម្បី​យើង​អាច​រស់ឡើងវិញ​ម្ដងទៀត ។ រយៈពេល​បី​ថ្ងៃ​បន្ទាប់​ពី​ទ្រង់​សុគត ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់ឡើង​វិញ​ពី​ផ្នូរ ហើយ​បាន​បង្ហាញ​ព្រះកាយ​ដល់​មិត្តភក្ដិ និង​អ្នកដើរតាម​ទ្រង់​ជាច្រើន​រូប ។ ទ្រង់​គឺជា​អង្គ​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​ដំបូង​បង្អស់ មាន​ន័យ​ថា ព្រះវិញ្ញាណ​របស់ទ្រង់​ត្រូវបាន​រួបរួម​នឹង​រូបកាយសាច់ឈាម​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ បន្ទាប់​ពី​សុគត ។ ដោយសារ​តែ​ព្រះយេស៊ូវ​យកឈ្នះ​លើ​សេចក្ដីស្លាប់ នោះ​យើង​នឹង​បាន​រស់ឡើងវិញ​នៅ​ថ្ងៃ​មួយ » ( « Following Jesus Christ Our Perfect Example » ComeuntoChrist.org ) ។

Prayer

ការអធិស្ឋាន ៖ ការអធិស្ឋាន​គឺជា « ជា​ការទាក់ទង​ដោយ​គោរព​ជាមួយ​នឹង​ព្រះ នៅពេល​ជន​ណា​ម្នាក់​ថ្លែង​អំណរគុណ ហើយ​សូម​ព្រះពរ​ទាំងឡាយ ។ ការ​អធិស្ឋាន​ទាំង​ឡាយ​ត្រូវ​ទូល​ទៅ​កាន់​ព្រះ​វរបិតា​របស់​យើង ដែល​គង់​នៅ​លើ​ស្ថាន​សួគ៌​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ការអធិស្ឋាន » ComeuntoChrist.org ) ។

« ព្រះ​គឺជា​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​របស់​អ្នក ហើយ​ទ្រង់​ចង់​ស្ដាប់​ឮ​មកពី​អ្នក » ( « How to Pray » ComeuntoChrist.org ) ។

Prophet

ព្យាការី ៖ « ព្យាការី​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ព្រះ​បានហៅ​ដើម្បី​ផ្ដល់​ការដឹកនាំ​ទៅកាន់​ពិភពលោក​ទាំងមូល ។ ចាប់ពី​អ័ប្រាហាំ និង​ម៉ូសេ មកដល់​ពួកព្យាការី​នៅរស់​សព្វថ្ងៃ ព្រះ​បាន​ធ្វើតាម​លំនាំ​នៃការដឹកនាំ​កូនចៅ​របស់​ទ្រង់​តាមរយៈ​ពួកព្យាការី » ( God Speaks to Us through Prophets» ComeuntoChrist.org ) ។

Savior

ព្រះអង្គសង្គ្រោះ ៖ « ជា​អង្គ​ដែល​សង្គ្រោះ ។ … ‹ ព្រះអង្គសង្គ្រោះ › គឺជា​ឈ្មោះ និង​ព្រះ​នាម​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះអង្គសង្គ្រោះ » ChurchofJesusChrist.org ) ។

ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះអង្គសង្គ្រោះ​របស់​យើង ដោយសារ​ទ្រង់​ប្រទាន​ព្រះជន្ម​របស់​ទ្រង់ ហើយ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ដើម្បី​យើង​អាច​យកឈ្នះ​លើ​ឥទ្ធិពល​នៃ​អំពើបាប និង​សេចក្ដីស្លាប់ ហើយ​រស់នៅ​ជាមួយ​ព្រះ​ម្ដងទៀត ។

« ទ្រង់​បាន​រងទុក្ខ ហើយ​បាន​សុគត​ព្រោះ​អំពើបាប​របស់​យើង ។ បេសកកម្ម​របស់​ទ្រង់​នៅក្នុង​ការយាងមក​លើ​ផែនដី​គឺ​ដើម្បី​សង្គ្រោះ​យើង​ពី​អំពើបាប​របស់​យើង ។ ទ្រង់​មាន​ព្រះឆន្ទៈ​ដើម្បី​រងទុក្ខ និង​ពលិកម្ម​ព្រះអង្គទ្រង់​ដើម្បី​បង់ថ្លៃ​នៃ​កំហុសឆ្គង​របស់​យើង ដើម្បី​យើង​អាច​ប្រែចិត្ត ហើយ​ត្រូវបាន​អភ័យទោស » ។ …

« ព្រះយេស៊ូវ​ត្រូវបាន​មាន​ព្រះជន្ម​រស់ឡើងវិញ ដើម្បី​យើង​អាច​រស់ឡើងវិញ​ម្ដងទៀត ។ រយៈពេល​បី​ថ្ងៃ​បន្ទាប់​ពី​ទ្រង់​សុគត ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់ឡើង​វិញ​ពី​ផ្នូរ ហើយ​បាន​បង្ហាញ​ព្រះកាយ​ដល់​មិត្តភក្ដិ និង​អ្នកដើរតាម​ទ្រង់​ជាច្រើន​រូប ។ ទ្រង់​គឺជា​អង្គ​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​ដំបូង​បង្អស់ មាន​ន័យ​ថា ព្រះវិញ្ញាណ​របស់ទ្រង់​ត្រូវបាន​រួបរួម​នឹង​រូបកាយសាច់ឈាម​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ បន្ទាប់​ពី​សុគត ។ ដោយសារ​តែ​ព្រះយេស៊ូវ​យកឈ្នះ​លើ​សេចក្ដីស្លាប់ នោះ​យើង​នឹង​បាន​រស់ឡើងវិញ​នៅ​ថ្ងៃ​មួយ » ( « Following Jesus Christ Our Perfect Example » ComeuntoChrist.org ) ។

Scripture

ព្រះគម្ពីរ ៖ « នៅ​ពេល​បុរស​ដ៏​បរិសុទ្ធ​នៃ​ព្រះ​សរសេរ ឬ​ថ្លែង​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​ប្រសាសន៍​របស់​ពួក​លោក ‹ នឹង​ទៅ​ជា​បទគម្ពីរ នឹង​ទៅ​ជា​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់ នឹង​ទៅ​ជា​គំនិត​នៃ​ព្រះ​អម្ចាស់ នឹង​ទៅ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ នឹង​ទៅ​ជា​សំឡេង​នៃ​ព្រះ​អម្ចាស់ ហើយ​ជា​ព្រះ​ចេស្ដា​នៃ​ព្រះ​ចំពោះ​សេចក្ដី​សង្គ្រោះ › ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៨:៤ ) ។ …

« គោលបំណង​ចម្បង​នៃ​បទគម្ពីរ​គឺ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ និង​ដើម្បី​ដឹកនាំ​បុត្រាបុត្រី​របស់​ព្រះ ដើម្បី​ពួកគេ​អាច​មករក​ទ្រង់ ហើយ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច ( សូមមើល យ៉ូហាន ៥:៣៩; ២០:៣១; នីហ្វៃទី១ ៦:៤; ម៉ូសាយ ១៣:៣៣–៣៥ ) » ( Gospel Topics « Scriptures » ChurchofJesusChrist.org ) ។