« ឧបសម្ព័ន្ធ ៖ ការអធិស្ឋានជាភាសាអង់គ្លេស » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« ការអធិស្ឋានជាភាសាអង់គ្លេស » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Appendix
Praying in English
ការអធិស្ឋានជាភាសាអង់គ្លេស
សូមចាប់ផ្ដើមការប្រជុំក្រុមនីមួយៗដោយការអធិស្ឋានជាភាសាអង់គ្លេស ។ ការអធិស្ឋានអញ្ជើញព្រះវិញ្ញាណឲ្យជួយអ្នក នៅពេលអ្នករៀនភាសាអង់គ្លេសជាមួយគ្នា ។ ដើម្បីរៀនបន្ថែមអំពីការអធិស្ឋាន សូមមើល « ការអធិស្ឋាន » នៅក្នុង « Principle of Learning Glossary » និង « របៀបអធិស្ឋាន » នៅChurchofJesusChrist.org/ComeuntoChrist/believe/god/how-to-pray ។
អ្នកអាចប្រើវាក្យសព្ទ និងគំរូខាងក្រោមដើម្បីចាប់ផ្តើមអធិស្ឋានជាភាសាអង់គ្លេស ។
Memorize Vocabulary
Dear Heavenly Father |
ឱ ព្រះវរបិតាសួគ៌ជាទីស្រឡាញ់ |
In the name of Jesus Christ, amen. |
នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។ |
Nouns
blessings |
ពរជ័យ |
teacher |
គ្រូបង្រៀន |
group |
ក្រុម |
family/families |
គ្រួសារ/ក្រុមគ្រួសារ |
Verbs
learn |
រៀន |
speak |
និយាយ |
teach |
បង្រៀន |
bless |
ប្រទានពរ |
press forward |
ឈានទៅមុខ |
Practice Pattern 1
We thank Thee for our (noun).
Examples
We thank Thee for our group.
I thank Thee for my family.
Practice Pattern 2
We ask Thee to help us (verb).
Examples
We ask thee to help us learn.
I ask Thee to help me speak English.