« ឧបសម្ព័ន្ធ ៖ គោលការណ៍នៃការរៀនសន្ទានុក្រម » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« សទ្ទានុក្រម » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Appendix
Principles of Learning Glossary
គោលការណ៍នៃការរៀនសន្ទានុក្រម
Agency
សិទ្ធិជ្រើសរើស ៖ ក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ យើងមានសិទ្ធិជ្រើសរើស ឬអំណាចដើម្បីធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន ។ យើងអាចជ្រើសរើសអ្វីដែលយើងជឿ អ្វីដែលយើងធ្វើ និងនរណាដែលយើងប្រែក្លាយ ។
« សិទ្ធិជ្រើសរើសគឺជាសមត្ថភាព និងឯកសិទ្ធិដែលព្រះបានប្រទានឲ្យយើងដើម្បីជ្រើសរើស និងធ្វើសកម្មភាពដោយខ្លួនឯង » ( Gospel Topics « Agency and Accountability » ChurchofJesusChrist.org ) ។
« ដោយសារតែទ្រង់ស្រឡាញ់អ្នក នោះព្រះបានប្រទានសិទ្ធិជ្រើសរើសដល់អ្នក ឬសេរីភាពដើម្បីធ្វើការសម្រេចចិត្ត ។ សិទ្ធិជ្រើសរើសរបស់អ្នកអាចធ្វើឲ្យអ្នកធ្វើការជ្រើសរើសត្រឹមត្រូវដែលនាំទៅរកសុភមង្គល វាក៏ធ្វើឲ្យអ្នកទទួលខុសត្រូវចំពោះការជ្រើសរើសមិនល្អ ដែលនាំទៅរកអពមង្គលភ្លាមៗ ឬនៅទីបំផុតផងដែរ ។ ព្រះនឹងមិនធ្វើអន្តរាគមន៍នៅក្នុងការជ្រើសរើសរបស់អ្នកនោះឡើយ ទ្រង់អនុញ្ញាតឲ្យអ្នកសម្រេចចិត្តដោយខ្លួនឯង ហើយរៀនអំពីផលវិបាកនានា ។ ប៉ុន្តែទ្រង់ប្រទានជំនួយដើម្បីយកឈ្នះលើកំហុសឆ្គង និងអំពើបាប—ព្រះចេស្ដាជួយសង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទ ។ មិនថាស្ថានភាពរបស់អ្នកអាក្រក់យ៉ាងណា ឬអ្នកបានធ្វើការជ្រើសរើសខុសឆ្គងច្រើនប៉ុនណានោះទេ អ្នកតែងតែអាចជ្រើសរើសដើម្បីផ្លាស់ប្ដូរ ហើយស្វែងរកភាពសុខសាន្ដតាមរយៈព្រះយេស៊ូវគ្រីស្ទ » ( «God is There for You» ComeuntoChrist.org ) ។
Agent
ភ្នាក់ងារ ៖ ភ្នាក់ងារគឺជាបុគ្គលម្នាក់ដែលមានលទ្ធភាព ឬអំណាចដើម្បីធ្វើសកម្មភាពដោយខ្លួនឯង ។ ក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ យើងគឺជាភ្នាក់ងារ យើងមានសិទ្ធិជ្រើសរើស ឬអំណាច ដើម្បីធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន ។ យើងអាចជ្រើសរើសអ្វីដែលយើងជឿ អ្វីដែលយើងធ្វើ និងនរណាដែលយើងប្រែក្លាយ ។
Bible
ព្រះគម្ពីរប៊ីប ៖ « ព្រះគម្ពីរប៊ីប គឺជាសៀវភៅពិសិដ្ឋមួយដែលមានផ្ទុកនូវព្រះបន្ទូលនៃព្រះ ។ នៅក្នុងទំព័រទាំងឡាយនៃគម្ពីរនេះ ព្រះគម្ពីរប៊ីបបង្រៀនថាព្រះពុំឈប់ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ឡើយ ។ …ការបង្រៀនដូចតទៅនេះ ដែលមាននៅក្នុងព្រះគម្ពីរប៊ីប ជួយយើងឲ្យស្គាល់ថាព្រះជានរណា … ហើយយល់បានកាន់តែច្បាស់អំពីរបៀបដែលទ្រង់ចង់ឲ្យយើងរស់នៅ » ។ …
« ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រារបស់ព្រះដែលបានយាងមកលើផែនដីដើម្បីសង្គ្រោះយើងពីអំពើបាប ភាពសោកសៅ ភាពឯកោ ការឈឺចាប់ និងជាច្រើនទៀត ។ ព្រះយេស៊ូវបានបង្រៀនមេរៀនយ៉ាងល្អអំពីការបម្រើ និងក្ដីស្រឡាញ់ ហើយបានធ្វើអព្ភូតហេតុជាច្រើន ខណៈដែលទ្រង់គង់នៅលើផែនដី ។ នៅក្នុងព្រះគម្ពីរប៊ីប នោះយើងអាចអានរឿងទាំងនេះ ហើយចាប់ផ្ដើមស្គាល់របៀបដែលយើងអាចយកឈ្នះលើរឿងលំបាកៗតាមរយៈជំនួយមកពីព្រះយេស៊ូវ » ( What Is the Holy Bible? » ComeuntoChrist.org ) ។
Book of Mormon
ព្រះគម្ពីរមរមន ៖ « ព្រះគម្ពីរមរមនមាននូវការសរសេរដ៏ពិសិដ្ឋមកពីអ្នកដើរតាមព្រះយេស៊ូវ ។ ក៏ដូចជាព្រះបានមានបន្ទូលទៅកាន់ម៉ូសេ និងណូអេក្នុងព្រះគម្ពីរប៊ីបដែរ ទ្រង់ក៏បានមានបន្ទូលទៅកាន់មនុស្សនៅក្នុងទ្វីបអាមេរិក ។ បុរសទាំងនេះ ដែលបានហៅថាជាពួកព្យាការី បានកត់ត្រានូវព្រះបន្ទូលរបស់ព្រះ ។ នៅទីបំផុតការសរសេររបស់ពួកលោកត្រូវបានប្រមូលផ្ដុំមកជាគម្ពីរមួយក្បាលដោយព្យាការីម្នាក់ឈ្មោះ មរមន ។ …
« ព្រះគម្ពីរមរមនគឺជាភស្ដុតាងថា ព្រះស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ហើយទ្រង់ជាប់ទាក់ទងនៅក្នុងជីវិតរស់នៅរបស់ពួកគេ ។ គម្ពីរនេះបម្រើជាសាក្សីមួយចំពោះសេចក្ដីពិតនៅក្នុងព្រះគម្ពីរប៊ីប និងចំពោះព្រះ និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ » ( « What is the Book of Mormon? » ComeuntoChrist.org ) ។
Doctrine and Covenants
គោលលទ្ធិ និងសេចក្តីសញ្ញា ៖ « គោលលទ្ធិ និងសេចក្ដីសញ្ញា គឺជាគម្ពីរមួយដែលមានវិវរណៈមកពីព្រះអម្ចាស់ទៅកាន់ព្យាការី យ៉ូសែប ស្ម៊ីធ និងពួកព្យាការីថ្ងៃចុងក្រោយមួយចំនួនទៀត ។ គម្ពីរនេះពិសេស ដោយសារវាពុំមានការបកប្រែនៃឯកសារបុរាណនោះទេ ។
« គោលលទ្ធិ និងសេចក្ដីសញ្ញា គឺជាគម្ពីរមួយក្បាលក្នុងចំណោមគម្ពីរបួនក្បាលដែលប្រើប្រាស់នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( គម្ពីរបីទៀតគឺ គម្ពីរប៊ីប គម្ពីរមរមន និងមុក្ដាដ៏មានតម្លៃមហិមា » ( Gospel Topics « Doctrine and Covenants » ChurchofJesusChrist.org ) ។
Faith
សេចក្ដីជំនឿ ៖ « សេចក្តីជំនឿគឺជាគោលការណ៍នៃសកម្មភាព និងអំណាច ។ នៅពេលណាដែលយើងខិតខំឆ្ពោះទៅរកគោលដៅដ៏ស័ក្តិសមមួយ នោះយើងអនុវត្តសេចក្តីជំនឿហើយ ។ យើងបង្ហាញសេចក្តីសង្ឃឹមទៅលើអ្វីដែលយើងមើលមិនឃើញ » ។ …
« ការមានសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទមានន័យថា ជាការពឹងផ្អែកទាំងស្រុងទៅលើទ្រង់—ដោយទុកចិត្តលើព្រះចេស្ដា ព្រះបញ្ញាញាណ និងសេចក្តីស្រឡាញ់ដ៏និរន្តរ៍របស់ទ្រង់ ។ វារួមមានទាំង ការជឿលើការបង្រៀនទាំងឡាយរបស់ទ្រង់ផងដែរ ។ វាមានន័យថា ការជឿទោះបីជាយើងមិនយល់គ្រប់កិច្ចការទាំងអស់ដែលទ្រង់ធ្វើក៏ដោយ ។ ដោយសារទ្រង់ធ្លាប់ដកពិសោធន៍រាល់ការឈឺចាប់ ទុក្ខវេទនា និងជំងឺគ្រប់បែបយ៉ាងរបស់យើង នោះទ្រង់ជ្រាបអំពីរបៀបដែលទ្រង់អាចជួយយើងយកឈ្នះលើការលំបាកប្រចាំថ្ងៃរបស់យើងបាន ។ … ( សូមមើល អាលម៉ា ៧:១១–១២; គោលលទ្ធិ និងសេចក្ដីសញ្ញា ១២២:៨ ) » ។
« សេចក្តីជំនឿមានន័យជ្រាលជ្រៅជាងជំនឿអកម្មទៅទៀត ។ យើងបង្ហាញសេចក្ដីជំនឿរបស់យើងតាមរយៈទង្វើ—តាមរបៀបដែលយើងរស់នៅ » ។ …
« សេចក្តីជំនឿគឺជាអំណោយទានមកពីព្រះ ប៉ុន្តែយើងត្រូវតែចិញ្ចឹមបីបាច់សេចក្តីជំនឿរបស់យើង ដើម្បីធ្វើឲ្យវាកាន់តែរឹងមាំឡើង ។ សេចក្ដីជំនឿ គឺដូចជាសាច់ដុំ ។ ប្រសិនបើយើងហាត់ប្រាណ នោះវារឹងមាំកាន់តែខ្លាំង ។ ប្រសិនបើយើងមិនកម្រើកសោះ នោះវានឹងប្រែជាទន់ខ្សោយ » ( Gospel Topics « Faith in Jesus Christ » ChurchofJesusChrist.org ) ។
God/Heavenly Father
ព្រះ/ព្រះវរបិតាសួគ៌ ៖ « ព្រះជាព្រះបិតាគឺជាព្រះដ៏ខ្ពស់បំផុត ដែលយើងជឿ យើងថ្វាយបង្គំ និងជាអង្គដែលយើងអធិស្ឋានទៅរក ។ ទ្រង់ជាអង្គបង្កបង្កើត ជាអ្នកគ្រប់គ្រង និងអង្គសង្កេតគ្មានទីបញ្ចាប់លើកិច្ចការគ្រប់យ៉ាង ។ ទ្រង់ល្អឥតខ្ចោះ មានគ្រប់ព្រះចេស្ដា ហើយដឹងគ្រប់រឿងទាំងអស់ » ( Gospel Topics « God the Father » ChurchofJesusChrist.org ) ។
« ព្រះគឺជាព្រះវរបិតាជាទីស្រឡាញ់គង់នៅស្ថានសួគ៌ ។ … ទ្រង់គឺជាព្រះបិតាខាងវិញ្ញាណ [ របស់យើង ] ។ … [ ព្រះវរបិតាសួគ៌ ] ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់យ៉ាងឥតខ្ចោះ រួមទាំងអ្នក ។ … ទ្រង់ចង់មានទំនាក់ទំនងជាមួយនឹងអ្នក » ( « God’s Love » ComeuntoChrist.org ) ។
នៅក្នុងបទគម្ពីរ ពាក្យ ព្រះ ជារឿយៗត្រូវបានប្រើសំដៅទៅលើព្រះវរបិតា ឬព្រះយេស៊ូវគ្រីស្ទ ដោយសារតែទ្រង់ទាំងទ្វេមានគោលបំណងរួមគ្នា ។ យើងអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌របស់យើង ។
Holy Spirit
ព្រះវិញ្ញាណបរិសុទ្ធ ៖ « ព្រះវិញ្ញាណបរិសុទ្ធគឺជាសាក្សីមួយអង្គអំពីព្រះ និងព្រះយេស៊ូវគ្រីស្ទ ។ … ព្រះវិញ្ញាណបរិសុទ្ធប្រទានការលួងលោមចិត្ត ជួយយើងទទួលស្គាល់សេចក្ដីពិត និងថ្លែងទីបន្ទាល់អំពី ព្រះយេស៊ូវ ។ … របៀបមួយដែលព្រះទំនាក់ទំនងនឹងយើងគឺតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវិញ្ញាណបរិសុទ្ធថ្លែងមកកាន់គំនិត និងដួងចិត្តរបស់យើងតាមរយៈគំនិត និងអារម្មណ៍ » ( « The Holy Spirit » ComeuntoChrist.org ) ។
Jesus Christ
ព្រះយេស៊ូវគ្រីស្ទ ៖ « ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះនៃពិភពលោក និងជាគំរូដ៏ឥតខ្ចោះរបស់យើង ។ នៅពេលយើងធ្វើតាមទ្រង់ នោះយើងរកបានភាពសុខសាន្ដ និងសុភមង្គលនៅក្នុងជីវិតកាន់តែអស្ចារ្យ » ។ …
« ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ។ ព្រះវរបិតាសួគ៌យើងបញ្ជូនព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីលើកដាក់ទៅលើអង្គទ្រង់នូវអំពើបាបរបស់មនុស្សគ្រប់រូបដែលរស់នៅលើផែនដី ដើម្បីយើង អាចត្រូវបានអភ័យទោស » ។ …
« ព្រះយេស៊ូវបានរស់នៅក្នុងព្រះជន្មដ៏ឥតខ្ចោះដើម្បីបង្ហាញយើងអំពីផ្លូវត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌យើងវិញ » ។ …
« ទ្រង់បានរងទុក្ខ ហើយបានសុគតព្រោះអំពើបាបរបស់យើង ។ បេសកកម្មរបស់ទ្រង់នៅក្នុងការយាងមកលើផែនដីគឺដើម្បីសង្គ្រោះយើងពីអំពើបាបរបស់យើង ។ ទ្រង់មានព្រះឆន្ទៈដើម្បីរងទុក្ខ និងពលិកម្មព្រះអង្គទ្រង់ដើម្បីបង់ថ្លៃនៃកំហុសឆ្គងរបស់យើង ដើម្បីយើងអាចប្រែចិត្ត ហើយត្រូវបានអភ័យទោស » ។ …
« ព្រះយេស៊ូវត្រូវបានមានព្រះជន្មរស់ឡើងវិញ ដើម្បីយើងអាចរស់ឡើងវិញម្ដងទៀត ។ រយៈពេលបីថ្ងៃបន្ទាប់ពីទ្រង់សុគត ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញពីផ្នូរ ហើយបានបង្ហាញព្រះកាយដល់មិត្តភក្ដិ និងអ្នកដើរតាមទ្រង់ជាច្រើនរូប ។ ទ្រង់គឺជាអង្គដែលបានមានព្រះជន្មរស់ឡើងវិញដំបូងបង្អស់ មានន័យថា ព្រះវិញ្ញាណរបស់ទ្រង់ត្រូវបានរួបរួមនឹងរូបកាយសាច់ឈាមដ៏ឥតខ្ចោះរបស់ទ្រង់ បន្ទាប់ពីសុគត ។ ដោយសារតែព្រះយេស៊ូវយកឈ្នះលើសេចក្ដីស្លាប់ នោះយើងនឹងបានរស់ឡើងវិញនៅថ្ងៃមួយ » ( « Following Jesus Christ Our Perfect Example » ComeuntoChrist.org ) ។
Prayer
ការអធិស្ឋាន ៖ ការអធិស្ឋានគឺជា « ជាការទាក់ទងដោយគោរពជាមួយនឹងព្រះ នៅពេលជនណាម្នាក់ថ្លែងអំណរគុណ ហើយសូមព្រះពរទាំងឡាយ ។ ការអធិស្ឋានទាំងឡាយត្រូវទូលទៅកាន់ព្រះវរបិតារបស់យើង ដែលគង់នៅលើស្ថានសួគ៌ដោយនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ការអធិស្ឋាន » ComeuntoChrist.org ) ។
« ព្រះគឺជាព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់អ្នក ហើយទ្រង់ចង់ស្ដាប់ឮមកពីអ្នក » ( « How to Pray » ComeuntoChrist.org ) ។
Prophet
ព្យាការី ៖ « ព្យាការីគឺជាមនុស្សម្នាក់ដែលព្រះបានហៅដើម្បីផ្ដល់ការដឹកនាំទៅកាន់ពិភពលោកទាំងមូល ។ ចាប់ពីអ័ប្រាហាំ និងម៉ូសេ មកដល់ពួកព្យាការីនៅរស់សព្វថ្ងៃ ព្រះបានធ្វើតាមលំនាំនៃការដឹកនាំកូនចៅរបស់ទ្រង់តាមរយៈពួកព្យាការី » ( God Speaks to Us through Prophets» ComeuntoChrist.org ) ។
Savior
ព្រះអង្គសង្គ្រោះ ៖ « ជាអង្គដែលសង្គ្រោះ ។ … ‹ ព្រះអង្គសង្គ្រោះ › គឺជាឈ្មោះ និងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះអង្គសង្គ្រោះ » ChurchofJesusChrist.org ) ។
ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះអង្គសង្គ្រោះរបស់យើង ដោយសារទ្រង់ប្រទានព្រះជន្មរបស់ទ្រង់ ហើយបានមានព្រះជន្មរស់ឡើងវិញ ដើម្បីយើងអាចយកឈ្នះលើឥទ្ធិពលនៃអំពើបាប និងសេចក្ដីស្លាប់ ហើយរស់នៅជាមួយព្រះម្ដងទៀត ។
« ទ្រង់បានរងទុក្ខ ហើយបានសុគតព្រោះអំពើបាបរបស់យើង ។ បេសកកម្មរបស់ទ្រង់នៅក្នុងការយាងមកលើផែនដីគឺដើម្បីសង្គ្រោះយើងពីអំពើបាបរបស់យើង ។ ទ្រង់មានព្រះឆន្ទៈដើម្បីរងទុក្ខ និងពលិកម្មព្រះអង្គទ្រង់ដើម្បីបង់ថ្លៃនៃកំហុសឆ្គងរបស់យើង ដើម្បីយើងអាចប្រែចិត្ត ហើយត្រូវបានអភ័យទោស » ។ …
« ព្រះយេស៊ូវត្រូវបានមានព្រះជន្មរស់ឡើងវិញ ដើម្បីយើងអាចរស់ឡើងវិញម្ដងទៀត ។ រយៈពេលបីថ្ងៃបន្ទាប់ពីទ្រង់សុគត ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញពីផ្នូរ ហើយបានបង្ហាញព្រះកាយដល់មិត្តភក្ដិ និងអ្នកដើរតាមទ្រង់ជាច្រើនរូប ។ ទ្រង់គឺជាអង្គដែលបានមានព្រះជន្មរស់ឡើងវិញដំបូងបង្អស់ មានន័យថា ព្រះវិញ្ញាណរបស់ទ្រង់ត្រូវបានរួបរួមនឹងរូបកាយសាច់ឈាមដ៏ឥតខ្ចោះរបស់ទ្រង់ បន្ទាប់ពីសុគត ។ ដោយសារតែព្រះយេស៊ូវយកឈ្នះលើសេចក្ដីស្លាប់ នោះយើងនឹងបានរស់ឡើងវិញនៅថ្ងៃមួយ » ( « Following Jesus Christ Our Perfect Example » ComeuntoChrist.org ) ។
Scripture
ព្រះគម្ពីរ ៖ « នៅពេលបុរសដ៏បរិសុទ្ធនៃព្រះសរសេរ ឬថ្លែងដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះប្រសាសន៍របស់ពួកលោក ‹ នឹងទៅជាបទគម្ពីរ នឹងទៅជាព្រះហឫទ័យនៃព្រះអម្ចាស់ នឹងទៅជាគំនិតនៃព្រះអម្ចាស់ នឹងទៅជាព្រះបន្ទូលនៃព្រះអម្ចាស់ នឹងទៅជាសំឡេងនៃព្រះអម្ចាស់ ហើយជាព្រះចេស្ដានៃព្រះចំពោះសេចក្ដីសង្គ្រោះ › ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:៤ ) ។ …
« គោលបំណងចម្បងនៃបទគម្ពីរគឺដើម្បីថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ និងដើម្បីដឹកនាំបុត្រាបុត្រីរបស់ព្រះ ដើម្បីពួកគេអាចមករកទ្រង់ ហើយទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល យ៉ូហាន ៥:៣៩; ២០:៣១; នីហ្វៃទី១ ៦:៤; ម៉ូសាយ ១៣:៣៣–៣៥ ) » ( Gospel Topics « Scriptures » ChurchofJesusChrist.org ) ។