អំពី​ទស្សនាវដ្តីទាំងឡាយសាសនាចក្រ
ទស្សនាវដ្តី ប្រិយមិត្ត៖ ជាទស្សនាវដ្តី​សកល​សម្រាប់​កុមារ
អំពី​ទស្សនាវដ្តី​ប្រិយមិត្ត


« ទស្សនាវដ្តី ប្រិយមិត្ត៖ ជា​ទស្សនាវដ្តី​សកល​សម្រាប់​កុមារ » ខែ​មករា ឆ្នាំ ២០២១ ។

ទស្សនាវដ្តី ប្រិយមិត្ត៖ ជា​ទស្សនាវដ្តី​សកល​សម្រាប់​កុមារ

ការ​ដើរ​តាម​ព្រះយេស៊ូវ​ជាមួយ​គ្នា

រូបភាព
កុមារី​កំពុងកាន់​ទស្សនាវដ្ដី​ប្រិយមិត្ត

ទស្សនាវដ្តី​សកល​មួយ

ទស្សនាវដ្ដី​ប្រិយមិត្ត អញ្ជើញ​កុមារ​ទូទាំង​ពិភពលោក​ឲ្យ​ដើរ​តាម​ព្រះយេស៊ូវ​ជា​មួយ​គ្នា ។ ច្បាប់​នីមួយៗ​មាន​ដំណើរ​រឿង​ក្នុង ព្រះគម្ពីរ នានា​ជា​សារលិខិត​ប្រកប​ដោយ​មិត្ត​ភាព​ចំពោះ​កុមារ មកពី​ព្យាការី និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្សេងៗទៀត​មាន​ល្បែង និង​ទំព័រ​ផាត់ពណ៌ និង​ដំណើរ​រឿង​របស់​កុមារ​ទូទាំង​ពិភពលោក​ដែល​កំពុង​ដាក់​សេចក្តី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះអង្គ​សង្គ្រោះ​ឲ្យទៅ​ជា​សកម្មភាព ។ ទស្សនាវដ្តី ប្រិយមិត្ត​រួម​មាន​ការ​ចូល​រួម​ក្នុង​ការ​ស្ថាបនា​សេចក្តី​ជំនឿ​ដែល​បាន​បកប្រែ​ជា ៤៨ ភាសា ។

សម្រាប់​កុមារ​គ្រប់​វ័យ

ជាមួយនឹង​ផ្នែក​ជាពិសេសស​ម្រាប់​កុមារ​ធំៗ​និងកុមារ​តូចៗ ច្បាប់​នីមួយៗ​របស់ ប្រិយមិត្ត ក៏មាន​គំនិត​សម្រាប់​ធ្វើ​រាត្រី​ជួបជុំ ក្រុម​គ្រួសារ និង​មេរៀន ចូរ​មកតាម​ខ្ញុំ ដ៏រីករាយ​សម្រាប់​កុមារ​គ្រប់វ័យ ។ ទស្សនាវដ្តី ប្រិយមិត្ត អាច​ជួយ​កុមារ និង​ក្រុមគ្រួសារ​កែលម្អ​ជំនាញ​អក្ខរកម្ម បង្កើន​ការយល់​ដឹង​អំពី​ដំណឹងល្អ និង​កាន់តែ​រីកចម្រើន​ខិតទៅ​ជិត​ព្រះយេស៊ូវគ្រីស្ទ ព្រះអង្គសង្គ្រោះ និង​មិត្តភក្តិ របស់​ពួកគេ ។

សម្រាប់​មាតា​បិតា និង​គ្រូ​បង្រៀន

មាតាបិតា និង​គ្រូបង្រៀន​អាច​ប្រើ​ទស្សនាវដ្ដី​ដើម្បី​ជួយ​បង្រៀន​ព្រះគម្ពីរ​ជាមួយ​នឹង សៀវ​ភៅ​ចូរ​មក​តាម​ខ្ញុំ ។ ដំណើរ​រឿង​ទាំង​ឡាយ​នៅក្នុង ទស្សនាវដ្តី​អាចប្រើ​ជាឧបករណ៍​បង្រៀន​ដ៏មាន​អានុភាព និង​ដើម្បី​ចាប់ផ្តើម​ការសន្ទនា​ជាមួយ​កុមារ​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

វីដេអូ និង​ទស្សនាវដ្តី​បន្ថែម

ទស្សនាវដ្តី ប្រិយមិត្ត​បាន​បោះពុម្ព ផ្សាយ​ជា​វីដេអូ​នៃ​ដំណើរ​រឿង​ព្រះគម្ពីរ និង​វីដេអូ​ចម្រៀង​សម្រាប់​កុមារ ក៏ដូច​ជាដំណើរ​រឿង​តាម​ឌីជីថល​អំពី​ប្រធានបទ​ដែល​រសើប​តែប៉ុណ្ណោះ ។ អាច​ស្វែង​រកឃើញ​បន្ថែម​នៅលើ​គេហទំព័រ ChurchofJesusChrist.org ឬ​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។

ពួក​យើង​ចង់​ឮ​ពី​អ្នក !

ទស្សនាដ្តី ប្រិយមិត្ត ចង់​ឮ​ពី​កុមារ​នៅ​ជុំវិញ​ពិភពលោក​ទាំងអស់ ! សូម​ផ្ញើ​មក​កាន់​យើង​ដូច​ខាង​ក្រោម ៖

  • ពេលមួយ​ដែល​អ្នក​ជ្រើរើស​ធ្វើត្រូវ ទោះ​ជា​មាន​ការលំបាក​យ៉ាង​ណា​ក្ដី ។

  • រូបភាព ឬ​គំនូរ​របស់​អ្នក​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ។

  • ពេលមួយ​ដែល​អ្នក​ជួយ​នរណា​ម្នាក់

  • ឧទាហរណ៍​អំពី​របៀប​ដែល​គ្រួសារ​របស់​អ្នក​ប្រើ​ទស្សនាវដ្តី ប្រិយមិត្ត ( រួម​ទាំង​រូប​ថត​មួយ​សន្លឺក !)

  • គំនូរ ឬ​ស្នាដៃ​សិល្បៈ​ផ្សេង​ទៀត​ដែល​បង្ហាញ​ដំណើរ​រឿង​ព្រះគម្ពីរ ព្រះយេស៊ូវ និង​ព្រះវិហារ​បរិសុទ្ធ ។ ល ។

សូម​ផ្ញើ​ដំណើរ​រឿង​ឬ ស្នាដៃ​សិល្បះ​ទៅកាន់​friend@ChurchofJesusChrist.org ។

បោះពុម្ព