ប្រវត្តិ​សាសនាចក្រ
ដំណើរ​រឿង​អំពី​ការនិមិត្ត​ដំបូង


ពន្លឺព្រះអាទិត្យចាំង​កាត់ដើម​ឈើ

ដំណើរ​រឿង​អំពី​ការនិមិត្ត​ដំបូង

សេចក្តី​សង្ខេប

យ៉ូសែប ស៊្មីធ បាន​កត់ត្រា​ថា ព្រះ​ជា​ព្រះ​វរបិតា និង ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​លោក​នៅ​ក្នុង​ព្រៃ​នៅ​ក្បែរ​ផ្ទះ​របស់​ឪពុក​ម្តាយ​លោក​នៅ​រដ្ឋ នូវ យ៉ោក ភាគ​ខាង​លិច​ នៅពេល​លោក​មានអាយុ ​១៤ ឆ្នាំ ។ ដោយ​មាន​ការព្រួយបារម្មណ៍​ពីអំពើបាប​របស់​លោក និងភាព​មិន​ប្រាដកថា​តើផ្លូវ​ខាង​វិញ្ញាណ​មួយណា​ដែលត្រូវ​ដើរតាម ​នោះ​យ៉ូសែប​បានស្វែងរក​ការដឹកនាំ​តាមរយៈ​ការចូលរួមក្នុង​ការប្រជុំ ​ការអាន​ព្រះគម្ពីរ និង​ការអធិស្ឋាន ។ ក្នុង​ការឆ្លើយ​តបនឹងសំណួរ​លោក លោក​បាន​ទទួល​ការបើក​សម្តែង​ពីស្ថានសួគ៌ ។ យ៉ូសែបបាន​ចែកចាយ និង​ចងក្រង​ឯកសារ​អំពី​ការនិមិត្ត​ដំបូង ក្នុង​ឱកាស​ជា​ច្រើន​ដែល​គេបាន​ដឹង លោក​បាន​សរសេរ ឬ បាន​ចាត់តាំង​អ្នក​សរសេរ​ឲ្យ​សរសេរ​ដំណើរ​រឿង​បួន​ផ្សេង​គ្នា​អំពី​ការនិមិត្ត​ដំបូង ។

យ៉ូសែប ស៊្មីធបាន​បោះពុម្ពដំណើរ​រឿងពីរ​នៃ​ការនិមិត្ត​ដំបូង ក្នុង​អំឡុង​ជីវិតរបស់លោក ។ ដំណើរ​រឿង​ទីមួយ​ដែល​យើង​បាន​ស្គាល់​នាសព្វ​ថ្ងៃនេះថាជា យ៉ូសែប ស៊្មីធ—ប្រវត្តិ ដែល​បាន​លើក​ឡើង​នៅក្នុង​ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា ហើយ​បាន​ប្រែក្លាយ​ជាដំណើរ​រឿង​ដែល​ល្បីល្បាញ​ជាងគេបំផុត ។ ជាទូទៅ ដំណើរ​រឿង​ដែល​បានបោះពុម្ព​ទាំងពីរ ដែល​ត្រូវបាន​កត់ត្រា​នៅក្នុង​ជីវប្រវត្តិ​ដំបូង​បំផុត​របស់​យ៉ូសែប ស៊្មីធ និង​ទិន្នានុប្បវត្តិ​ក្រោយៗ​មកទៀត ត្រូវ​បាន​គេបំភ្លេច​រហូតដល់អ្នក​ប្រវត្តិ​សាស្ត្រ ធ្វើការ​រុករក​សារជាថ្មី​ឲ្យ​សាសនាចក្រ​នៃព្រះយេស៊ូវគ្រីស្ទ​នៃពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ ។ ចាប់តាំង​ពីពេល​នោះមក ឯកសារ​ទាំងនេះ​ត្រូវបាន​ពិភាក្សា​ម្តង​ហើយ​​ម្តង​ទៀត​នៅក្នុង​ទស្សនាវដ្តី​សាសនាចក្រ ក្នុង​កិច្ច​ការ​ដែល​បានបោះពុម្ព​ដោយ​បណ្តាញ​ព័ត៌មាន​ដែលជា​កម្មសិទ្ធិ និង​ជាដៃគូរបស់​សាសនាចក្រ​ និង​តាមរយៈ​បញ្ញាវន្ដ​​បរិសុទ្ធ​ថ្ងៃចុងក្រោយ​ជាច្រើន​នៅក្នុង​រោង​ពុម្ព​ផ្សេងៗ​ទៀត ។ បន្ថែមពី​លើ​ដំណើររឿង​លើក​ទីមួយ ក៏មាន​ការពិពណ៌នា​ចំនួន​ប្រាំទៀត​អំពី​ការ​និមិត្ត​របស់​ព្យាការី​យ៉ូសែប ស៊្មីធ ដែល​បាន​កត់ត្រា​ដោយ មនុស្ស​នៅសម័យ​កាល​របស់​លោក ។ 

ដំណើរ​រឿង​ផ្សេងៗ​អំពី​ការនិមិត្ត​ដំបូង​បាន​ប្រាប់​ពី​រឿង​ដូច​គ្នា ទោះបី​ជា​ដំណើរ​រឿង​ទាំង​នោះ​មាន​ការ​គូស​បញ្ជាក់ និង​សេចក្តី​លម្អិត​ផ្សេងៗ​ពីគ្នា​ក្តី ។ អ្នក​ប្រវត្តិសាស្ត្រ​រំពឹង​ថា នៅពេល​បុគ្គល​ម្នាក់​ប្រាប់​ពី​បទ​ពិសោធន៍មួយឡើង​វិញ​ជា​ច្រើន​ដង​នៅកន្លែង​ជាច្រើន ទៅ​ដល់​អ្នក​ស្តាប់​ផ្សេងៗ​អស់​ពេល​ជា​ច្រើន​ឆ្នាំ នោះ​ដំណើរ​រឿង​នីមួយៗ​នឹង​គូស​បញ្ជាក់​ទស្សនៈខុស​គ្នា​អំពី​បទពិសោធន៍ និង​ព័ត៌មាន​លម្អិត​ដែល​មាន​នោះ ។ ប្រាកដ​ណាស់ ភាពខុសគ្នា​នានា​ដែល​ស្រដៀង​នឹង​ដំណើររឿង​ទាំងនោះ​អំពីការនិមិត្ត​ដំបូង ក៏​មាន​ក្នុង​ដំណើររឿង​ជាច្រើន​ក្នុង​ព្រះគម្ពីរ​អំពី​ការនិមិត្ត​របស់​ប៉ុល​នៅ​តាម​ផ្លូវ​ទៅ​ស្រុក​ដាម៉ាស និង​បទពិសោធន៍​របស់ពួក​សាវក​នៅ​លើ​ភ្នំ​ប្រែរូប​ដែរ ។  ប៉ុន្តែ​ទោះជា​មាន​ភាព​ខុស​គ្នា​ក្តី ក៏មូលដ្ឋាន​គ្រឹះ​ដែល​ដូច​គ្នា​​នៅតែមាន​នៅ​ក្នុង​ដំណើរ​រឿង​ទាំងអស់​អំពី​ការ​និមិត្ត​ដំបូង​ដែរ ។ មនុស្ស​មួយចំនួន​ប្រកែក​ទាំង​ខុស​ថា ភាព​ផ្សេងៗ​គ្នា​នៅ​ក្នុង​ការថ្លែង​ប្រាប់​រឿង​សារជាថ្មី គឺ​ជា​ភស្តុតាង​អំពី​ការប្រឌិត​រឿង​នោះ ។ ផ្ទុយ​ទៅ​វិញ បញ្ជី​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​អាច​ជួយឲ្យ​យើង​រៀន​បាន​កាន់តែ​ច្រើន​អំពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ជាងដែល​យើង​អាច​រៀន​បាន ថ្វីបើ​វា​មិន​ត្រូវបាន​កត់ទុក​យ៉ាងពេញ​លេញក្តី ។

ដំណើររឿង​នៃ​ការ​និមិត្ត​ដំបូង

ដំណើររឿង​នីមួយៗ​នៃ​ការ​និមិត្ត​ដំបូង​ដោយ យ៉ូសែប ស៊្មីធ និង​សម័យ​កាល​របស់​លោក​មានប្រវត្តិ​សាស្ត្រ និង​បរិបទ​ផ្ទាល់​របស់វា ដែល​មាន​ឥទ្ធិពល​លើ​របៀប​ដែលបាន​ប្រាប់ឡើងវិញ​ពី​ព្រឹត្តិការណ៍ របៀប​វា​មាន​ទំនាក់​ទំនង និង​របៀប​កត់ត្រា ។ ដំណើរ​រឿង​ទាំងនេះ​បាន​ពិភាក្សាដូច​ខាងក្រោម ។

ដំណើររឿង​ឆ្នាំ ១៨៣២ ។ ដំណើររឿង​ដែល​បាន​ស្គាល់មុនគេ​នៃ​ការនិមិត្ត​ដំបូង គឺជា​ដំណើររឿង​តែមួយ​គត់​ដែល​បាន​សរសេរ​ផ្ទាល់​ដៃដោយ​ព្យាការី យ៉ូសែប ស៊្មីធ ដែល​បាន​រកឃើញ​នៅក្នុង​ជីវប្រវត្តិ​ខ្លីៗ​ដែលមិន​ទាន់​បោះពុម្ព​របស់​យ៉ូសែប ស៊្មីធ​ដែល​បាន​ផលិត​នៅ​ប្រាំមួយ​ខែ​ចុងក្រោយក្នុង​ឆ្នាំ ១៨៣២ ។ នៅក្នុង​ដំណើររឿង​នោះ យ៉ូសែប ស៊្មីធ បាន​ពិពណ៌នា​ពីការដឹងអំពី​អំពើបាប​របស់​លោក​ផ្ទាល់ និង ភាព​ស្មុគស្មាញ​របស់​លោក​ដែលមិនអាចស្វែងរក​ព្រះវិហារ​ដែល​ត្រូវ​នឹង​អ្វី​ដែល​លោក​បាន​អាន​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី ដែល​នឹង​ដឹកនាំ​លោក​ទៅរក​ការ​ប្រោស​លោះ ។ លោក​បាន​សង្កត់​ធ្ងន់​លើដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ និង​ការប្រោសលោះ​ផ្ទាល់​ខ្លួន​ដែល​ទ្រង់​បានប្រទាន​ឲ្យ ។ លោក​បាន​សរសេរថា «​ ព្រះអម្ចាស់ ​» បាន​បង្ហាញ​ព្រះកាយ​មក ហើយ​បាន​អភ័យ​ទោស​ដល់​អំពើ​បាប​របស់​លោក ។ ​ជាលទ្ធផល​មួយ​នៃការ​និមិត្ត​នេះ យ៉ូសែប បាន​ទទួល​បទ​ពិសោធន៍​នៃ​ក្តីអំណរ និង​សេចក្តី​ស្រឡាញ់ ថ្វីបើ​លោក​បាន​កត់ត្រា​នៅក្នុង​កំណត់​ហេតុ​ថា លោក​មិន​អាច​ស្វែងរកនរណាម្នាក់​ដែល​ជឿរឿង​របស់​លោក​បាន​ក៏ដោយ ។សូមអាន​ដំណើររឿង​ក្នុង​ឆ្នាំ ១៨៣២ នៅទីនេះ ។

ដំណើររឿង​ក្នុង​ឆ្នាំ ១៨៣៥ ។ ក្នុង​រដូវ​ស្លឹក​ឈើជ្រុះ ឆ្នាំ ១៨៣៥ យ៉ូសែប ស៊្មីធ​បាន​រៀបរាប់​អំពី​ការនិមិត្ត​ដំបូង​របស់​លោក​ទៅ​កាន់ រ៉ូបឺត ម៉ាថាយ ជា​អ្នក​មក​ទស្សនា​ទីក្រុង​ខឺតឡង់ រដ្ឋ អូហៃអូ ។ ការរៀបរាប់​ប្រាប់​ឡើងវិញ​នេះ​បាន​កត់ត្រា​នៅក្នុង​ទិន្នានុប្បវត្តិ​របស់​យ៉ូសែប​ដែល​បាន​សរសេរ​ដោយ វ៉ារិន ភែរីស ដែល​បាន​បញ្ជាក់​ទៅលើ​បំណង​របស់​លោក​ក្នុង​ការ​ស្វែងរក​ព្រះវិហារ​មួយណា​ដែល​ត្រឹមត្រូវ លោក​បានទទួល​អារម្មណ៍​ផ្ទុយ​ពីនោះ​ទៅវិញ​នៅពេល​ដែល​លោក​បានអធិស្ឋាន ព្រមទាំង​ការបង្ហាញ​ព្រះកាយ​នៃ តួអង្គ​ដ៏ទេវភាព​មួយ​អង្គ ដែល​បាន​បន្ដ​ដោយ​តួអង្គ​មួយ​អង្គ​ទៀត​ភ្លាមៗ​នោះ ។ ដំណើររឿង​នេះ​ក៏បាន​កត់ចំណាំ​អំពី​ការ​បង្ហាញ​ព្រះកាយ​នៃពួក​ទេវតា​ជា​ច្រើន​ក្នុង​ការនិមិត្ត​ផងដែរ ។សូមអាន​ដំណើររឿង​ក្នុង​ឆ្នាំ ១៨៣៥ នៅទីនេះ ។

ដំណើររឿង​ឆ្នាំ ១៨៣៨ ។ ការ​អត្ថាធិប្បាយ​អំពី​ការនិមិត្ត​ដំបូង ដែល​ល្បីល្បាញ​ជាងគេ​បំផុត​ចំពោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នាសព្វ​ថ្ងៃនេះ​គឺ ដំណើរ​រឿង​នា​ឆ្នាំ ១៨៣៨ ។ ដោយ​បាន​បោះពុម្ព​ជាលើក​ដំបូង​ក្នុង​ឆ្នាំ ១៨៤២ នៅក្នង Times and Seasons ជាការសែត​របស់​សាសនាចក្រ ក្នុង ទីក្រុង ណៅវូ រដ្ឋ អិលលីណោយ ដំណើររឿងនោះ​មាន​ចំណែក​ក្នុង​ប្រវត្តិ​សាស្រ្ត​ដ៏វែង​ឆ្ងាយ​ដែល​បាន​ហៅ​ឲ្យ​សរសេរ​ដោយ យ៉ូសែប ស៊្មីធ ក្នុង​អំឡុង​ពេល​នៃ​ការធ្វើ​ទុក្ខបុកម្នេញ​ដ៏ខ្លាំងក្លា ។ ចំណែក​ដំណើររឿង​ក្នុង​ឆ្នាំ ១៨៣២ បាន​សង្កត់​ធ្ងន់​ភាគ​ច្រើន​ទៅលើ​រឿង​ផ្ទាល់ខ្លួន​របស់​ យ៉ូសែប ស៊្មីធ កាល​នៅជាយុវវ័យ ក្នុង​ការ​ស្វែង​រក​ការ​អភ័យ​ទោស ដំណើរ​រឿង​ក្នុង​ឆ្នាំ ១៨៣៨ បាន​ផ្តោត​ទៅលើ​ការនិមិត្ត ដែល​ជាការ​ចាប់​ផ្តើម​នៃ « ការ​ក្រោក​ឡើង និង​ការ​រីក​ចម្រើន​របស់​សាសនាចក្រ » ។ ដូច​ក្នុង​ដំណើររឿង​ឆ្នាំ ១៨៣៥ ដែរ សំណួរ​សំខាន់​អំពី​ដំណើររឿង​នេះ​គឺថា តើ​និកាយ​សាសនា​ណា​មួយ​ត្រឹមត្រូវ ។សូមអាន​ដំណើររឿង​ក្នុង​ឆ្នាំ ១៨៣៨ នៅទីនេះ ។

ដំណើររឿង​ឆ្នាំ ១៨៤២ ។ ជា​ការសរសេរ​ឆ្លើយ​តបទៅនឹង​សំណើ​របស់ យ៉ូហាន វែនវើត ដែល​ជាអ្នក​កែសម្រួល​​កាសែត Chicago Democrat ដែល​បាន​ស្នើសុំព័ត៌មាន​អំពីពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នោះ​ដំណើរ​រឿង​នេះ​បាន​បោះពុម្ព​នៅក្នុង​កាសែត Times and Seasons ក្នុង​ឆ្នាំ ១៨៤២ ។ ( « សំបុត្រ​របស់ វែនវើត » ដូច​ដែល​ត្រូវបាន​គេស្គាល់​ជាទូទៅ គឺជា​ធនធាន​សម្រាប់​មាត្រា​នៃ​សេចក្តី​ជំនឿ​ផងដែរ ) ។  ដំណើររឿង​ទាំងនោះ​គឺ​ខ្លីៗ និង​ច្បាស់លាស់ ព្រោះ​វា​មាន​បំណងបោះពុម្ព​សម្រាប់​ទស្សនិក​ជន ដែល​មិន​ស្គាល់ជំនឿ​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដូចក្នុង​ដំណើររឿង​ពីមុនៗ​ដែរ យ៉ូសែប ស្ម៊ីធ​បាន​លើកឡើង​អំពី​ភាពច្របូកច្របល់​ដែល​លោក​មាន និង​ការបង្ហាញ​ព្រះកាយ​នៃ​តួអង្គ​ទាំងពីរ​អង្គដែល​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​របស់​លោក ។ មួយ​ឆ្នាំ​ក្រោយមក​យ៉ូសែប ស៊្មីធ បាន​ផ្ញើ​ដំណើរ​រឿង​នេះ​ជាមួយ​នឹង​ការកែសម្រួល​បន្តិច​បន្តួច ទៅ​អ្នក​ប្រវត្តិសាស្រ្ត​មា្នក់​ឈ្មោះ​អ៊ីស្រាអែល ដានីយ៉ែល រ៉ាប ដែល​បាន​បោះពុម្ព​វា​ជា​ជំពូក​មួយ​នៅក្នុង​សៀវភៅ​របស់​លោក ឈ្មោះ ​He Pasa Ekklesia​ [The Whole Church]: An Original History of the Religious Denominations at Present Existing in the United States ( ហេ ផាសា អេក្លេសៀ [ សាសនាចក្រ​ទាំងមូល ] ៖ ជាប្រវត្តិ​សាស្រ្ត​ពីដើម​នៃ​និកាយ​សាសនា ដែល​មាន​វត្តមាន​នៅលើ​ទឹកដី​សហរដ្ឋ​អាមេរិក ) ។ សូមអាន​ដំណើររឿង​ក្នុង​ឆ្នាំ ១៨៤២ នៅទីនេះ ។

ដំណើរ​រឿង​មិន​ផ្ទាល់ ។ ក្រៅពី​ដំណើរ​រឿង​ទាំង​នេះ​មកពី​ព្យាការី យ៉ូសែប ស៊្មីធ​ដោយ​ផ្ទាល់​ ក៏​នៅ​មាន​ដំណើរ​រឿង​ប្រាំទៀត ដែល​បាន​កត់ត្រា​ដោយ​មនុស្ស​រស់នៅ​ក្នុង​ជំនាន់​លោក​ដែល​បាន​ឮ​យ៉ូសែប ស្ម៊ីធ​និយាយ​អំពី​ការ​និមិត្ត​នេះ ។សូមអាន​ដំណើររឿង​ទាំងនេះ​នៅទីនេះ ។

ការ​ទាស់​ទែង​គ្នា​ស្តីអំពី​ដំណើរ​រឿង​អំពី​ការនិមិត្ត​ដំបូង​របស់​យូសែប ស្ម៊ីធ

មានដំណើរ​រឿង​ជាច្រើន​ប្រភេទស្តី​អំពី​និមិត្ត​ដំបូង ដែល​បាន​ដឹក​នាំ​ឲ្យ​អ្នករិះគន់​មួយ​ចំនួន​​ចោទសួរថា តើ​ការ​ពិពណ៌នា​របស់​យ៉ូសែប​ ស្ម៊ីធ​ស៊ីគ្នា​នឹង​បទ​ពិសោធន៍​ពិត​របស់​លោក​ដែរ​​ឬទេ ។ មាន​ការ​ទាស់​ទែង​គ្នាពីរ​ដែល​ជាញឹកញាប់​ត្រូវបាន​គេ​លើក​ឡើង​ដើម្បី​ប្រឆាំង​នឹង​ការ​ជឿ​ជាក់​លើរូប​លោក ៖ ការ​ទាស់​ទែង​គ្នា​ទីមួយ​សួរ​អំពីការ​ចង​ចាំ​របស់​យ៉ូសែប ស៊្មីធ អំពី​ព្រឹត្តិការណ៍នានា ការ​ទាស់​ទែង​គ្នា​ទីពីរ​សួរ​ថា តើលោកបាន​បញ្ចេញ​បញ្ចូល​មូលដ្ឋាន​គ្រឹះ​នៃ​រឿង​ទាំងឡាយ​ជាច្រើន​ឆ្នាំ​កន្លង​ទៅឬ ។

ការចងចាំ ។ ការ​ទាស់​ទែង​គ្នាមួយ​ស្តីអំពី​ដំណើររឿង​អំពី​ការនិមិត្ត​ដំបូង​របស់​យូសែប ស្ម៊ីធ ចោទប្រកាន់​លើ​ភស្តុតាង​ប្រវត្តិសាស្ដ្រ​ដែល​មិន​គាំទ្រ​ដល់​ការ​ពិពណ៌នា​របស់​យ៉ូសែប ស៊្មីធ អំពីការ​ដាស់​រំជួល​ខាងសាសនា​នៅ​ទីក្រុងប៉ាលម៉ៃរ៉ា រដ្ឋ​នូវយ៉ោក និង អ្វី​ដែល​បាន​កើតឡើង​ក្នុង​ទីកន្លែងនោះ​ក្នុង​ឆ្នាំ ១៨២០ ។ ​មនុស្ស​មួយ​ចំនួន​ប្រឆាំង​ថា ការណ៍​នេះ​ធ្វើឲ្យ​ការអះអាងសេចក្តី​រំភើប​ខាង​សាសនាដ៏​ចម្លែករបស់​យ៉ូសែប ស្ម៊ីធ និង​ដំណើរ​រឿង​នៃការ​និមិត្ត​នោះ​ចុះ​ខ្សោយ ។

ទោះ​ជាយ៉ាណាក្តី ឯកសារ​ភស្តុតាង​បាន​គាំទ្រ​សេចក្តីថ្លែង​ការណ៍របស់​យ៉ូសែប ស៊្មីធ ស្តីអំពី ការរំជើប​រំជួលខាងសាសនានេះ ។ តំបន់​ដែល​លោកបាន​​រស់នៅ បាន​ប្រែក្លាយ​ទៅជា​ល្បី​ល្បាញ​ខាង​សេចក្តីរំភើប​ខាង​សាសនា​ ហើយ​ពិតជា​ទីកន្លែងសាបព្រោះ​សេចក្តី​រំជើប​រំជួល​ខាង​សាសនា​មែន ។ អ្នកប្រវត្តិ​សាស្ត្រ​យោង​ទៅតំបន់​​នេះ​ថាជា « តំបន់​មានភ្លើង​ឆាបឆេះ » ​ពីព្រោះពួក​គ្រូគង្វាល​បាន​ផ្សព្វផ្សាយសាសនា​ឮ​ខ្ទរខ្ទារនៅទីកន្លែងបោះជំរំ​ ហើយ​ស្វែងរក​អ្នកផ្លាស់ប្រែ​ចិត្តជឿថ្មី​ក្នុង​អំឡុងពេល​ដើម​ទសវត្សរ៍​​ឆ្នាំ ១៨០០  ។​ នៅក្នុង​ខែ មិថុនា ឆ្នាំ ១៨១៨ ឧទាហរណ៍ ការ​ប្រជុំ​របស់​ជំរំ​មែតូឌីស្ទ បាន​ធ្វើឡើង​នៅ​ក្រុង​បាល់ម៉ៃរា ហើយ​រដូវ​ក្តៅបន្ទាប់ និកាយ​មែថូឌីស្ទបាន​រួបរួម​គ្នា​ជាថ្មីនៅវីអែណា ​( បច្ចុប្បន្ន​ឈ្មោះ ហ្វែប្ស ) រដ្ឋ នូវ យ៉ោក ដែលមាន​ចម្ងាយ ២៤ គីឡូម៉ែត្រ​ពី​កសិដ្ឋាន​របស់​គ្រួសារ​ស្ម៊ីធ ។ ទិន្នានុប្បវត្តិ​របស់​គ្រូគង្វាល​ត្រាច់ចរ​​មែថូឌីស្ទ​ម្នាក់ ចងក្រង​ជា​ឯកសារ​ពី​​សេចក្តី​រំភើប​ខាងសាសនា​ភាគច្រើន​​នៅក្នុង​ទីតាំង​ភូមិសាស្ត្រ​របស់​យ៉ូសែប​ក្នុង​ឆ្នាំ ១៨១៩ និង ១៨២០ ។ ពួកគេ​បាន​រាយ​ការណ៍ថា លោក​អាចារ្យ ចច ឡានី ដែល​ជា​អាចារ្យ​មែថូឌីស្ទ​ម្នាក់ បាន​ទៅតំបន់​នោះទាំង​ពីរឆ្នាំ ដោយ​បាន​ឡើង​និយាយ​អំពី « វិធីសាស្ត្រ​របស់ព្រះ ក្នុង​ការនាំមកនូវ​ការផ្លាស់​ប្រែចិត្ត​ជឿ » ។ ភស្តុតាង​ជាប្រវត្តិ​សាស្រ្តនេះ​មាន​ដូចគ្នា​នៅក្នុង​ការពិពណ៌នា​របស់​យ៉ូសែប ។ លោក​បានមាន​ប្រសាសន៍ថា មាន​ការរំភើប​ខុស​ប្រក្រតី​អំពី​វិស័យ​សាសនា​នៅក្នុងខណ្ឌ​ ឬ​តំបន់​របស់​លោក « បាន​ចាប់ផ្តើម​ឡើង​នៅក្នុង​បក្សពួក​មែថូឌីស្ទ » ។ ពិតណាស់ យ៉ូសែបបានថ្លែងថា លោក​បាន​ប្រែជា « ទុកខ្លួន​នៅ​ឲ្យ​ឆ្ងាយ » ពីបក្សពួក មែតូឌីស្ទ ។ 

ការបញ្ចេញ​បញ្ចូល ។ ការទាស់ទែង​ទីពីរ​ដែល​ជាញឹកញាប់​ត្រូវបាន​គេលើក​ឡើង​ទាក់ទង​នឹង​​ដំណើរ​រឿង​អំពី​ការនិមិត្ត​ដំបូង​របស់​យូសែប ស្ម៊ីធ ​គឺថា គាត់​បាន​​បញ្ចេញ​បញ្ចូល​សាច់​រឿង​ទាំងឡាយ​ជាច្រើន​ឆ្នាំ​កន្លងទៅ ។ ការទាស់ទែងនេះផ្តោតទៅ​លើ​ព័ត៌មាន​លម្អិត​ចំនួន​ពីរ ៖ ចំនួន​ និង​អត្តសញ្ញាណ​នៃ​តួអង្គ​សួគ៌ា ដែល​លោក​ថ្លែង​ថា​លោក​បាន​ឃើញ ។ ដំណើរ​រឿង​អំពី​ការនិមិត្ត​ដំបូង​របស់​យូសែប ស្ម៊ីធ បាន​ពិពណ៌នា​អំពី​តួអង្គសួគ៌ា ជាមួយ​នឹង​ព័ត៌មាន​លម្អិត​កាន់តែច្រើន​ឡើងៗ ។ ដំណើរ​រឿង​ក្នុង​ឆ្នាំ ១៨៣២ បាន​ថ្លែង​ថា « ព្រះអម្ចាស់​បាន​បើក​ទ្វារ​ស្ថានសួគ៌ ហើយ​ខ្ញុំ​បាន​ឃើញ​ទ្រង់ » ។ ដំណើរ​រឿង​របស់លោក​ក្នុង​ឆ្នាំ ១៨៣៨ បាន​ថ្លែង​ថា « ខ្ញុំ​បាន​ឃើញ​តួ​អង្គ​ពីរ » តួ​អង្គ​មួយ​បាន​មាន​ព្រះ​បន្ទូល​ណែនាំទៅ​តួ​អង្គ​មួយ​ទៀត​ថា « នេះ​ជា​ព្រះ​រាជ​បុត្រា​ស្ងួនភ្ងារ​របស់​យើង » ។ ជាលទ្ធផល អ្នករិះគន់​បាន​ប្រកែក​ថា ​យ៉ូសែប​បាន​ថ្លែង​ថា​បាន​ឃើញ​តួអង្គ​មួយជា —« ព្រះអម្ចាស់ » —ហើយ​ទីបំផុត លោក​បែរជា​​អះអាង​​ថា បាន​ឃើញ​អង្គ​ទ្រង់​ទាំងពីរ​អង្គ​គឺ ព្រះវរបិតា និង ព្រះរាជ​បុត្រា ។ 

មានរបៀប​ជាច្រើន​ផ្សេង​ទៀត ដែល​អាច​មើល​ឃើញ​ភស្តុតាង ។ ភាពសុខដុមរម្យនា​ជាមូលដ្ឋាន​នៃ​ការនិទាន​ក្នុង​ពេល​កន្លង​មក ត្រូវតែ​​ទទួល​ស្គាល់ពីដើមដំបូងថា ៖ បីភាគនៃដំណើរ​រឿង​​បួន​បាន​បញ្ចាក់​យ៉ាង​ច្បាស់ថា មានតួ​អង្គ​ពីរ​បាន​បង្ហាញ​ព្រះកាយដល់​យ៉ូសែប ស្ម៊ីធ​នៅក្នុង​ការនិមិត្ត​ដំបូង​ ។ ដំណើរ​រឿង​ចម្លែករបស់​យ៉ូសែប ស៊្មីធ ក្នុង​ឆ្នាំ ១៨៣២ គឺជាការនិទាន​អំពីការមានតួអង្គ​មួយ ​ឬ ពីរអង្គ ។ ប្រសិន​បើ​អាន​ដំណើរ​រឿងនោះ​ដោយ​យោងទៅ​អង្គសួគ៌ា​តែមួយ​អង្គ នោះ​វា​អាច​នឹង​យោងទៅ​អង្គដែល​បាន​អភ័យ​ទោស​អំពើបាប​របស់​លោក ។ យោងទៅលើ​ដំណើរ​រឿង​ក្រោយមក តួអង្គ​ដ៏​ទេវភាព​ដំបូង​បានមាន​បន្ទូល​ទៅ​យ៉ូសែប ស៊្មីធ ឲ្យ « ស្តាប់ »​ តាម​តួអង្គទីពីរ​គឺព្រះយេស៊ូវ គ្រីស្ទ ដែល​ក្រោយមក​ទ្រង់​បាន​ប្រទាន​សារលិខិត​ដ៏សំខាន់ ដែលរួម​ទាំង​សារលិខិត​នៃ​ការអភ័យ​ទោស​ផងដែរ ។​១០ បន្ទាប់មក​ដំណើរ​រឿង​របស់​យ៉ូសែប ស៊្មីធ​ក្នុង​ឆ្នាំ ១៨៣២ បាន​ផ្តោត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជាអង្គ​ដែល​មានអំណាច​លើ​ការអភ័យ​ទោស ។

របៀបមួយ​ទៀត​នៃការ​អាន​ដំណើរ​រឿង​ឆ្នាំ ១៨៣២ គឺ​យ៉ូសែប ស៊្មីធ​បានយោងទៅ​តួអង្គ​ទាំងពីរ ដែល​ទាំងពីរអង្គ​នេះ លោក​បាន​ហៅថា « ព្រះអម្ចាស់ » ។ ការទាស់ទែង​គ្នា​អំពី​ការបញ្ចេញ​បញ្ចូល​នេះ ផ្អែកទៅលើការ​សន្និដ្ឋាន​ថា ដំណើរ​រឿង​ក្នុង​ឆ្នាំ ១៨៣២ ពិពណ៌នាពី​ការបង្ហាញ​ព្រះកាយ​របស់​តួអង្គ​ព្រះ​មួយអង្គ ។ ប៉ុន្តែ​ដំណើរ​រឿង​ក្នុង​ឆ្នាំ ១៨៣២ មិន​បាន​និយាយថា មាន​តែព្រះ​មួយ​អង្គទេ​ដែល​បាន​បង្ហាញ​ព្រះកាយ​នោះ ។ សូម​កត់​ចំណាំថា សេចក្តី​យោង​ទាំងពីរ ចំពោះ « ព្រះអម្ចាស់ » ​គឺមាន​នៅ​ក្នុង​​ពេល​ខុសគ្នា ៖ ដំបូង « ព្រះអម្ចាស់ » បើក​ចំហរ​ស្ថានសួគ៌ បន្ទាប់​មក ​យ៉ូសែប ស៊្មីធ​បាន​ឃើញ « ព្រះអម្ចាស់ » ។ ការអាន​ដំណើរ​រឿងនេះ​គឺ​ដូច​គ្នា​ទៅនឹង​ដំណើរ​រឿង​ក្នុង​ឆ្នាំ ១៨៣៥​របស់​យ៉ូសែប ដែល​តួអង្គ​មួយ​បាន​បង្ហាញ​ព្រះកាយ​មក រួច បន្តិច​ក្រោយ​មក​មានព្រះមួយអង្គ​ទៀត​បង្ហាញ​ព្រះកាយ​មកដែរ ។ បន្ទាប់​មក​ ដំណើរ​រឿង​ក្នុង​ឆ្នាំ ១៨៣២ អាច​អាន​អំពី​ហេតុ​ផល​ចំពោះ​អត្ថន័យ​ដែល​យ៉ូសែប ស៊្មីធ បាន​ឃើញ​តួអង្គ​មួយ បន្ទាប់មក​តួអង្គ​មួយ​ទៀត ហើយ​លោកបាន​ហៅ​ទ្រង់​ទាំងពីរ​អង្គថា « ព្រះអម្ចាស់ » ៖ « ព្រះអម្ចាស់​បាន​បើក​ទ្វារ​ស្ថានសួគ៌​ដល់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ឃើញ​ព្រះអម្ចាស់ » ។១១

ហេតុដូច្នេះ​ហើយ ការពិពណ៌នាកាន់តែជាក់ច្បាស់​របស់​​យ៉ូសែប​ ស្ម៊ីធ​អាច​ជា​ការអាន​រកមើល​​ភស្តុតាង​ដ៏ជាក់ស្តែង​អំពី​ការយល់ដឹង​កើនឡើង​ទៅតាម​ពេលវេលា ដោយ​ផ្អែក​លើ​បទពិសោធន៍ ។ ផ្នែកខ្លះ ភាពខុសគ្នារវាង​ដំណើរ​រឿងឆ្នាំ ១៨៣២ និង ដំណើរ​រឿង​ដែល​កើត​ឡើង​ពេល​ក្រោយៗ​មកទៀត ប្រហែល​ជាអាច​ទាក់​ទងខ្លះៗ​ទៅ​នឹង ភាពខុសគ្នា​រវាង​ភាសា​សរសេរ​ និងភាសា​និយាយ ។ ដំណើរ​រឿង​ក្នុង​ឆ្នាំ ១៨៣២ ​តំណាង​ឲ្យ​គ្រា​ដំបូង​ដែល​យ៉ូសែប ស៊្មីធ​មាន​បំណង​សរសេរ​ទុក​អំពី​ប្រវត្តិ​របស់​លោក ។ ក្នុង​ឆ្នាំដដែល​នេះដែរ លោក​បានសរសេរទៅកាន់មិត្ត​ម្នាក់​ដែល​លោក​មាន​អារម្មណ៍​ថាត្រូវ​បានចងភ្ជាប់ទៅនឹង « ក្រដាស ​ប៊ិច និង ទឹកខ្មៅវៀចវេ​រញេរញ៉ៃ និង​ក្នុង​ភាសាដែល​មិនល្អ​ឥតខ្ចោះ » ។ លោក​បាន​ហៅអក្សរ​ដែល​សរសេរ​នោះថា « ជាភាសា​កម្រ »​ ។ ១២ វិសាលភាពនៃ​ដំណើរ​រឿង​ក្រោយៗ​មកទៀត​កាន់តែ​ងាយស្រួលយល់ ហើយ​ត្រូវ​បាន​រំពឹងថា យើង​អាច​ទទួល​ស្គាល់ថា​ជាដំណើរ​រឿង​ដែល​ត្រូវបាន​ហៅ​ឲ្យ​សរសេរ​តាម—ជា​ដំណើររឿង​ងាយ​ស្រួល​ស្ដាប់​សម្រាប់​យ៉ូសែប ស៊្មីធ និង​អ្នក​ដែល​ធ្វើឲ្យ​ពាក្យ​ពេចន៍​ទាំងនោះ​ទៅដោយ​រលូន ។

សេចក្ដីបញ្ចប់

យ៉ូសែប ស៊្មីធ បាន​ថ្លែង​ទីបន្ទាល់​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក​បាន​មាន​ការនិមិត្ត​ដ៏អស្ចារ្យ​មួយ​ឃើញ​ព្រះ​ជា​ព្រះវរបិតា និងព្រះរាជ​បុត្រា​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ ។ ទាំង​សេចក្ដីពិត​នៃ​ការនិមិត្ត​ដំបូង ទាំង​ការជំទាស់​ចំពោះ​វា មិន​អាច​បញ្ជាក់​បាន​តាមរយៈ​ការស្រាវជ្រាវ​ប្រវត្តិសាស្រ្ត​តែមួយមុខ​នោះ​ទេ ។ ការដឹង​សេចក្ដីពិត​នៃ​ទីបន្ទាល់​របស់ យ៉ូសែប ស៊្មីធ តម្រូវ​ឲ្យ​មនុស្ស​គ្រប់​រូប​ស្វែងរក​សេចក្ដីពិត​ដោយ​ស្មោះត្រង់​ក្នុង​ការសិក្សា​កំណត់ត្រា រួច​ប្រើ​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ទូល​សួរ​ព្រះ​ដោយ​ចិត្ត​ស្មោះ​នៅក្នុង​​ការអធិស្ឋាន​ដ៏​រាបទាប​ថា តើ​កំណត់ត្រា​នេះ​ពិត​ដែរ​ឬ​ទេ ។ ប្រសិន​បើ​អ្នក​ព្យាយាម​ទូល​សួរ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ដើម្បី​ធ្វើ​សកម្មភាព​លើ​ចម្លើយ​ដែល​ផ្ដល់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ភាពពោរពេញ​នៃ​សេចក្ដីពិត​នៃ​ការនិមិត្ត​របស់ យ៉ូសែប ស៊្មីធ នឹង​បង្ហាញ​ឲ្យ​ឃើញ​ដល់​អ្នក ។ តាម​របៀប​នេះ មនុស្ស​គ្រប់​រូប​អាច​ដឹង​ថា យ៉ូសែប ស៊្មីធ បាន​ថ្លែង​ដោយ​ទៀងត្រង់​នៅពេល​លោក​អះអាង​ថា « ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ហើយ​ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​ក៏​ដឹង​ថា​ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ហើយ​ខ្ញុំ​ពុំ​អាច​បដិសេធ​រឿង​នេះ​បាន​ឡើយ » ។១៣

សាសនាចក្រ​សូមទទួល​ស្គាល់ ការបរិច្ចាគ​របស់​ពួកអ្នក​ប្រាជ្ញ​ចំពោះ​មាតិកា​ប្រវត្តិសាស្រ្ត ដែល​មាន​នៅក្នុង​អត្ថបទ​នេះ កិច្ចការ​របស់​ពួកគេ​ត្រូវបាន​ប្រើប្រាស់​ដោយ​មាន​ការ​អនុញ្ញាត ។

បាន​បោះពុម្ព​លើកដំបូង នៅ​ខែ វិច្ឆិកា ឆ្នាំ ២០១៣ ។

ប្រធានបទ​ដែល​ពាក់ព័ន្ធ

  • ការឆ្លើយ​នឹង​សំណួរ​នៃដំណឹងល្អ

  • ក្រុម​ព្រះ

  • ព្រះ​ជា​ព្រះវរបិតា

  • ព្រះយេស៊ូវ​គ្រីស្ទ

  • យ៉ូសែប ស៊្មីធ

  • ការស្ដារ​សាសនាចក្រ​ឡើងវិញ

  • ការស្ដារ​បព្វជិតភាព​ឡើងវិញ

ព្រះគម្ពីរ

សេចក្ដី​យោង​បទគម្ពីរ

វីដេអូ

« ការ​ស្ដារ​ឡើងវិញ »

« Joseph Smith: The Prophet of the Restoration »

« Mission Preparation Track 14: Gordon B. Hinckley »

ធនធាន​រៀនសូត្រ

ធនធាន​​ទូទៅ

« History, circa Summer 1832 » The Joseph Smith Papers

« Journal, 1835–1836 » The Joseph Smith Papers

« History, circa June 1839–circa 1841 [Draft 2] » The Joseph Smith Papers

« Church History,’ 1 March 1842 » The Joseph Smith Papers

« History, circa Summer 1844 » The Joseph Smith Papers 

« Primary Accounts of Joseph Smith’s First Vision of Deity » The Joseph Smith Papers

ទស្សនាវដ្តី​សាសនាចក្រ

« Preparing for the Restoration » Ensign ខែ មិថុនា ឆ្នាំ ១៩៩៩

« Book of Mormon Personalities Known by Joseph Smith » Ensign ខែ ធ្នូ ១៩៨៣

ឯកសារ​សម្រាប់ការសិក្សា

  1. ឧទាហរណ៍ សូមមើល James B. Allen « Eight Contemporary Accounts of the First Vision—What Do We Learn from Them? »  Improvement Era, 73 (1970): 4–13; Richard L. Anderson, “Joseph Smith’s Testimony of the First Vision,” Ensign, Apr. 1996, 10–21; Milton V. Backman, Joseph Smith’s First Vision: The First Vision in Its Historical Context (Salt Lake City: Bookcraft, 1971; 2nd ed., 1980); Steven C. Harper, Joseph Smith’s First Vision: A Guide to the Historical Accounts (Salt Lake City: Deseret Book, 2012) ។

  2. ដំណើរ​រឿង​ទាំងអស់​នេះ​​ត្រូវបាន​​ផលិត​ជាថ្មី នៅក្នុង Dean C. Jessee, “The Earliest Documented Accounts of Joseph Smith’s First Vision,” in John W. Welch, ed., with Erick B. Carlson, Opening the Heavens: Accounts of Divine Manifestations, 1820–1844 (Provo and Salt Lake City: Brigham Young University Press and Deseret Book, 2005) ទំព័រ ១–៣៣ ។

  3. កិច្ចការ ៩:៣–៩, ២២:៦–២១,​ ២៦:១២–១៨,​ ម៉ាថាយ ​១៧:១–១៣,​ ម៉ាកុស ៩:២–១៣, ​លូកា ​៩:២៨–៣៦ ។

  4. លិខិត​ពេញ​លេញ​អាច​រកឃើញ​​នៅក្នុង យ៉ូសែប ស៊្មីធ « ​Church History » Times and Seasons 3 ( ថ្ងៃទី ១ ខែ មិនា ឆ្នាំ ១៨៤២ ) ទំព័រ ៧០៦–៧១០ ។

  5. Joseph Smith, “Latter Day Saints,” in I. Daniel Rupp, He Pasa Ekklesia: An Original History of the Religious Denominations at Present Existing in the United States (Philadelphia: J. Y. Humphreys, 1844), 404–10 ។

  6. Whitney R. Cross, The Burned-Over District: The Social and Intellectual History of Enthusiastic Religion in Western New York, 1800–1850 (Ithaca, N.Y.: Cornell University Press, 1950); Paul E. Johnson, A Shopkeeper’s Millennium: Society and Revivals in Rochester, New York, 1815–1837 (New York: Hill and Wang, 1983); Nathan O. Hatch, The Democratization of American Christianity (New Haven: Yale University Press, 1989)​ ។

  7. Benajah Williams diary, July 15, 1820, copy in Church History Library, Salt Lake City; spelling regularized ។

  8. ដំណើរ​រឿង ឆ្នាំ ១៨៣៨ ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥,៨ ) ។

  9. ដំណើរ​រឿង ឆ្នាំ​ ១៨៣២ (Joseph Smith History, ca. Summer 1832, 3, in Joseph Smith, “Letter Book A,” Joseph Smith Collection, Church History Library, Salt Lake City), ​ដំណើរ​រឿង ឆ្នាំ ​១៨៣៨ ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ) ។

  10. ដំណើរ​រឿង ឆ្នាំ ​១៨៣៨ ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ )​ ដំណើរ​រឿង​ឆ្នាំ ១៨៣៥ (Joseph Smith, “Sketch Book of the use of Joseph Smith, jr.,” Journal, Nov. 9–11, 1835, Joseph Smith Collection, Church History Library, Salt Lake City ។

  11. ដំណើរ​រឿង​ ​ឆ្នាំ​ ១៨៣២ (Joseph Smith History, ca. Summer 1832, 3, in Joseph Smith, “Letter Book A,” Joseph Smith Collection, Church History Library, Salt Lake City) ។

  12. Joseph Smith to William W. Phelps, Nov. 27, 1832, Joseph Smith Collection, Church History Library, Salt Lake City; មាន​នៅលើ​គេហទំព័រ www.josephsmithpapers.org ។

  13. ដំណើរ​រឿង​ ឆ្នាំ ១៨៣៨ ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៥ ) ។