សេចក្តី​ណែនាំ​អំពី​កម្មវិធី​សិក្សា
សេចក្តី​ណែនាំ​សម្រាប់​កម្មវិធី​សិក្សា​ឆ្នាំ ២០២១


« សេចក្តី​ណែនាំ​សម្រាប់​កម្មវិធី​សិក្សា​ឆ្នាំ ២០២១ » សេចក្តី​ណែនាំ​សម្រាប់​កម្មវិធី​សិក្សា​ឆ្នាំ ២០២១ (ឆ្នាំ ២០២០ )

« សេចក្តី​ណែនាំ​សម្រាប់​កម្មវិធី​សិក្សា​ឆ្នាំ ២០២១ » សេចក្តី​ណែនាំ​សម្រាប់​កម្មវិធី​សិក្សា​ឆ្នាំ ២០២១

រូបភាព
ការអាន​ព្រះគម្ពីរ​ជា​គ្រួសារ

សេចក្តី​ណែនាំ​សម្រាប់​កម្មវិធី​សិក្សា​ឆ្នាំ ២០២១

ឯកសារ​នេះ​រៀបរាប់​អំពី​សម្ភារ​សម្រាប់​ប្រើប្រាស់នៅ​ក្នុងឆ្នាំ ២០២១ ។ សម្រាប់​ភាសា​ភាគច្រើន សម្ភារ​ទាំង​នេះ មាន​ជា​ឌីជីថល​នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ ( Gospel Library app ) និង​នៅ​លើ​គេហទំព័រ ComeFollowMe.ChurchofJesusChrist.org​។ សម្ភារ​ថ្មីៗ​សម្រាប់​ឆ្នាំ ២០២១ គឺ​ត្រូវ​បាន​ជូនដំណឹង ។

បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ

សៀវភៅ​ថ្មី ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា ឆ្នាំ ២០២១ (១៦៥៨៧)

ប្រសិនបើ សមាជិក​ក្នុង​អង្គភាព​របស់​បងប្អូន​និយាយ​ភាសា ហីលីហ្គេនុន ស៊ីនហាឡា តួកគី ហិនឌី តាមីល តេឡាហ្គូ ឬ អ៊ឺឌូ សូមប្រើ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២១ (១៦៨៩៩) ។

អង្គការ​បឋម​សិក្សា

ថ្នាក់​ទារកដ្ឋាន ( អាយុ ១៨ ខែ –២ ឆ្នាំ )

មើលន៍​កូនតូចៗ​របស់​អ្នករាល់គ្នា ៖ សៀវភៅ​សិក្សា​ថ្នាក់ទារកដ្ឋាន (៣៧១០៨)

ម៉ោង​សម្រាប់​ច្រៀង និងអង្គការ​បឋមសិក្សា​គ្រប់ថ្នាក់​ទាំងអស់ ( អាយុ ៣-១១ ឆ្នាំ )

សៀវភៅ​ថ្មី ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា ឆ្នាំ ២០២១ (១៦៥៨៨)

ប្រសិនបើ សមាជិក​ក្នុង​អង្គភាព​របស់​បងប្អូន​និយាយ​ភាសា​អាហារិក, ហីលីហ្គេនុន, ហ៊ិនឌី, ម៉ង់, អ៊ីស្លង់, ឡាវ, លីងហ្គាឡា, ស៊ើរបៀន, ស្សូណា, ស៊ីនហាឡា, ស្លូវ៉ាគី, ស្លូវ៉ានី, តាមីល, តេឡាហ្គូ, តួកគី, អ៊ឺឌូ, ​អូស្សា ឬ ស្សូឡូ នោះ​សូម​កែ​សម្រួល​គំនិត​យោបល់​មកពី ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ សម្រាប់់​ការប្រើប្រាស់​ក្នុង​ថ្នាក់​អង្គការ​បឋមសិក្សា ឬ​ប្រើ​សៀវភៅ​សិក្សា​សាសនាចក្រ​សម្រាប់​កុមារ ។

សាលា​ថ្ងៃអាទិត្យ

សាលា​ថ្ងៃ​អាទិត្យ​សម្រាប់​មជ្ឈិមវ័យ និង​យុវវ័យ​

​សៀវ​ភៅថ្មី​ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា ឆ្នាំ ២០២១ (​១៦៥៨៩​)​

ប្រសិនបើ សមាជិក​ក្នុង​អង្គភាព​របស់​បងប្អូន​និយាយ​ភាសា​អាហារិក, ហីលីហ្គេនុន, ហ៊ិនឌី, ម៉ង់, អ៊ីស្លង់, ឡាវ, លីងហ្គាឡា, ស៊ើរបៀន, ស្សូណា, ស៊ីនហាឡា, ស្លូវ៉ាគី, ស្លូវ៉ានី, តាមីល, តេឡាហ្គូ​, តួកគី, អ៊ឺឌូ, ​អូស្សា ឬ ស្សូឡូ សូម​កែសម្រួល​គំនិត​យោបល់​មកពី ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ សម្រាប់់​ការប្រើប្រាស់​ក្នុង​ថ្នាក់​សាលា​ថ្ងៃអាទិត្យ ឬ​ប្រើប្រាស់​សៀវភៅ​សិក្សា​សាសនា​ចក្រ​ផ្សេង​ទៀត ។

កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ

«ការសិក្សា​ចេញពី​សារលិខិត​នៃ​សន្និសីទ​ទូទៅ» ( កំណែ​បោះពុម្ព​ថ្មី​អាច​រក​បាន​ក្នុង​ច្បាប់​ចេញ​ផ្សាយ​សន្និសីទ​ក្នុង Ensign​លីអាហូណា)

ប្រសិនបើ សមាជិក​ក្នុង​អង្គភាព​របស់​បងប្អូន​និយាយ​ភាសា​អាហារិក, ហីលីហ្គេនុន, ហ៊ិនឌី, ម៉ង់, អ៊ីស្លង់, ឡាវ, លីងហ្គាឡា, ស៊ើរបៀន, ស្សូណា, ស៊ីនហាឡា, ស្លូវ៉ាគី, ស្លូវ៉ានី, តាមីល, តេឡាហ្គូ​, តួកគី, អ៊ឺឌូ, ​អូស្សា ឬ ស្សូឡូ សូម​បង្រៀន​ចេញ​ពីសារលិខិត​សន្និសីទ​ទូទៅ​ថ្មីៗ ដែល​បំពេញ​តម្រូវការរបស់​កូរ៉ុម​អែលឌើរ ឬ​សមាគមសង្គ្រោះ​របស់​បងប្អូន ឬ​ប្រើប្រាស់​សៀវភៅ​សិក្សា​សាសនា​ចក្រផ្សេង​ទៀត ។

បព្វជិតភាព​អើរ៉ុន និង យុវនារី

​សៀវភៅថ្មី ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២១ (១៦៦៣៩) 

ប្រសិនបើ សមាជិក​ក្នុង​អង្គភាព​របស់​បងប្អូន​និយាយ​ភាសា​អាហារិក, ហីលីហ្គេនុន, ហ៊ិនឌី, ម៉ង់, អ៊ីស្លង់, ឡាវ, លីងហ្គាឡា, ស៊ើរបៀន, ស្សូណា, ស៊ីនហាឡា, ស្លូវ៉ាគី, ស្លូវ៉ានី, តាមីល, តេឡាហ្គូ​, តួកគី, ស្សូឡូ, ​អូស្សា ឬ អ៊ឺឌូ សូម​ប្រើ​មេរៀន​នៅក្នុង ​ជំពូកទី ៣ នៃ ប្រកាស​ដំណឹង​ល្អ​របស់​យើង (១៦២២៩ ) ។ បងប្អូន​ក៏អាច​បង្រៀន​ចេញមកពី​សារលិខិត​នៃ​សន្និសីទទូទៅ​ថ្មីៗ​ដែលសមទៅនឹងតម្រូវការ​យុវវ័យ​របស់​បងប្អូន ។

គ្រប់​អង្គការ​ទាំងអស់

ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

វគ្គ​សិក្សា​ផ្សេងទៀត ( ប្រសិនបើ​មានសៀវភៅ​សិក្សា​ទាំងឡាយ )

វគ្គ​សិក្សា​សម្រាប់​ការ​ពង្រឹង​ដល់​អាពាហ៍​ពិពាហ៍ និង​គ្រួសារ ការ​រៀបចំ​ខ្លួន​ចូល​ព្រះវិហារ​បរិសុទ្ធ ការ​រៀបចំ​ខ្លួន​បម្រើ​បេសកកម្ម នឹង​មិនធ្វើ​ឡើង​ក្នុងអំឡុងពេល​ម៉ោង​ទីពីរ​ក្នុង​ព្រះវិហារ​​ទេ ។ ប៉ុន្តែ តាម​ការ​យល់​ឃើញ​រ​បស់​ប៊ីស្សព និង​ដោយ​ផ្អែក​ទៅលើ​សេចក្ដី​ត្រូវការ​ក្នុង​មូល​ដ្ឋាន នោះ​វគ្គ​សិក្សា​ទាំង​នេះ​អាច​ត្រូវ​បាន​បង្រៀន​នៅ​ពេល​ផ្សេង​ទៀត​សម្រាប់​បុគ្គល​ទាំងឡាយ ក្រុម​គ្រួសារ ឬ​ក្រុម​នានា ។

ទំនាក់​ទំនង​អាពាហ៍​ពិពាហ៍ និង ក្រុម​គ្រួសារ

សៀវភៅ​សិក្សា​ទំនាក់ទំនង​អាពាហ៍ពិពាហ៍ និង​គ្រួសារ​សម្រាប់​គ្រូបង្រៀន ( ៣៥៨៦៥ ) និង សៀវភៅ​មគ្គុទេសន៍​ការសិក្សា​ទំនាក់ទំនង​អាពាហ៍ពិពាហ៍ និង​គ្រួសារ​សម្រាប់​សិស្ស ( ៣៦៣៥៧ )

ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ

បាន​ទទួល​អំណោយទាន​ពី​ឋានលើ ៖ សៀវភៅ​សិក្សា​អំពីការ​ត្រៀម​ខ្លួន​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​គ្រូ​បង្រៀន ថ្នាក់​សិក្ខា​សាលា ( ៣៦៨៥៤ ) និង ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ ( ៣៦៧៩៣ )

សេចក្តី​ណែនាំ​សម្រាប់​ការ​បញ្ជា​ទិញ​កម្មវិធី​សិក្សា​ប្រចាំ​ឆ្នាំ​សម្រាប់​អង្គភាព

សម្រាប់​ឆ្នាំ ២០២១ ប៊ីស្សព និង​ប្រធាន​សាខា​នឹង​ទទួល​បាន​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ដើម្បី​ចែកចាយ​ទៅ​ដល់​សមាជិក​នៅក្នុង​អង្គភាព​របស់​ពួកគាត់ ។ ពួកគេ​នឹង​ទទួល​បាន​មួយច្បាប់​សម្រាប់​ក្រុមគ្រួសារ​សកម្ម​នីមួយៗ ។ អង្គភាព​ក្នុង​មូលដ្ឋាន​នឹង​ពុំ​ត្រូវបាន​គិត​ថ្លៃ​លើ​សៀវភៅ​ទាំងនេះ​ទេ ។ ប៉ុន្តែ​អង្គភាព​ទាំងនេះ​ចាំបាច់​ត្រូវ​បញ្ជា​ទិញ និង​បង់​ថ្លៃ​ចំណាយ​បោះពុម្ព​លើ​សៀវភៅ​សិក្សា​ថ្នាក់​អង្គការ​បឋមសិក្សា សាលាថ្ងៃអាទិត្យ ព្រមទាំង​សម្រាប់​ថ្នាក់​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ។

បងប្អូន​អាចចាប់ផ្តើម​បញ្ជា​ទិញ​សម្ភារ​សម្រាប់​អង្គភាព​នៅ​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ។ សូម​ធ្វើ​ការ​បញ្ជាទិញ​របស់​បងប្អូន​កុំ​ឲ្យ​ហួស​ពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២០ ឡើយ ។ សម្ភារ​បញ្ជាទិញ​បន្ទាប់ពី​កាលបរិច្ឆេទ​នេះ ពុំ​អាច​ផ្ញើទៅ​ឲ្យ​ទាន់​ត្រឹម​ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២១ នោះបានទេ ។ ដើម្បី​បញ្ជា​ទិញ​សម្ភារ​បោះពុម្ព​ទាំងឡាយ សូម​ចូល​មើល store.ChurchofJesusChrist.org ហើយ​ចុច Units and Callings ( អង្គភាព និង ការហៅបម្រើ ) ហើយចុច Annual Curriculum (កម្មវិធី​សិក្សា​ប្រចាំឆ្នាំ ) ។

សូម​ពិចារណា​អំពី​សំណួរ​ដូច​ខាង​ក្រោម​ដើម្បី​ជួយ​បងប្អូន​ចៀសវាង​ពី​ការ​បញ្ជា​ទិញ​សំណៅ​បោះពុម្ព​ហួស​ពី​តម្រូវ​ការ ៖

  • តើ​សៀវភៅ​នីមួយៗ​ទាំងនេះ​មាន​នៅ​ក្នុង​អង្គភាព​របស់​បងប្អូន​ចំនួន​ប៉ុន្មាន​ក្បាល ?

  • តើ​មាន​គ្រូបង្រៀន​ប៉ុន្មាន​នាក់​ប្រើប្រាស់​កំណែថ្មី​ជា​ឌីជីថល​ជំនួសឲ្យ​ការ​ប្រើ​សៀវភៅ​ដែល​បាន​បោះពុម្ព ?

សម្ភារ​សម្រាប់​ជនពិការ

ដើម្បី​បញ្ជា​ទិញ​សម្ភារ​ជា​ទម្រង់​សោតទស្សន៍ ជា​អក្សរ​សម្រាប់​ជន​ពិការ​ភ្នែក ជា​ការ​បោះពុម្ព​អក្សរ​មានទំហំ​ធំ សូម​ចូល​ទៅកាន់ store.ChurchofJesusChrist.org ។

បោះពុម្ព