កុមារ និង​យុវវ័យ
ចក្ខុវិស័យ


« ចក្ខុវិស័យ » សេចក្តីណែនាំ​អំពី​កម្មវិធី​កុមារ និង​យុវវ័យ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០១៩ )

« ចក្ខុវិស័យ » សេចក្តីណែនាំ​អំពី​កម្មវិធី​កុមារ និង​យុវវ័យ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ចក្ខុវិស័យ

រូបភាព
ព្រះយេស៊ូវគ្រីស្ទ

ដើម្បី​ពង្រឹង​សេចក្ដីជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ជួយ​អ្នក ព្រម​ទាំង​គ្រួសារ​របស់​អ្នក​ឲ្យ​រីកចម្រើន​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា នៅពេល​អ្នក​ជួប​នឹង​ឧបសគ្គ​ក្នុង​ជីវិត ។

ស្វែង​រក​វិវរណៈ

រូបភាព
យុវតី​កំពុង​អធិស្ឋាន

ប្អូនៗ​អាច​រៀន​ដោយ​ខ្លួន​ឯង—ឥឡូវ​នេះ​ក្នុង​វ័យ​របស់​ប្អូនៗ—អំពី​របៀប​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន ។ ហើយ​នឹង​គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ខុសប្លែក​ខ្លាំង​ក្នុង​ជីវិត​ប្អូនៗ​ជាង​រឿង​នេះទេ !

—ប្រធាន រ័សុល អិម ណិលសុន « ក្តី​សង្ឃឹម​នៃ​អ៊ីស្រាអែល » ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​ទូទាំង​ពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ បន្ថែម​ទៅ​នឹង New Era និង Ensign ទំព័រ ២ នៅលើ​គេហទំព័រ ChurchofJesusChrist.org

អនុវត្ត​សិទ្ធិ​ជ្រើស​រើស

រូបភាព
យុវវ័យ​ដើរ​ក្បែរ​ព្រះវិហារបរិសុទ្ធ

បំណងប្រាថ្នា​ដឹកនាំ​អាទិភាព​របស់​យើង អាទិភាព​បណ្ដុះ​ជម្រើស​របស់​យើង ហើយ​ជម្រើស​កំណត់​នូវ​សកម្មភាព​របស់​យើង ។ បំណង​ប្រាថ្នា​នានា​ដែល​យើង​ធ្វើ​តាម បាន​កំណត់​អំពី​ការផ្លាស់ប្តូរ​របស់​យើង ជោគជ័យ​របស់​យើង និង ការប្រែក្លាយ​របស់យើង ។

—ប្រធាន ដាល្លិន អេក អូក « Desire » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៤២

បង្កើត​ទំនាក់ទំនង

រូបភាព
មនុស្ស​និយាយ​គ្នា

យើង​គ្រប់​គ្នា​ត្រូវការ​មិត្ត​ពិត​ដែល​ស្រឡាញ់​យើង ស្ដាប់​យើង បង្ហាញ​ផ្លូវ​ដល់​យើង ហើយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដល់​យើង ដើម្បី​យើង​អាច​រក្សា​បាន​នូវ​ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អ្នក​ត្រូវ​តែ​ធ្វើ​ជា​មិត្ត​ពិត​ម្នាក់​បែប​នេះ ។

—ប្រធាន ហិនរី ប៊ី អាវរីង « True Friends » Ensign ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ២៩

បោះពុម្ព