អំពី​ទស្សនាវដ្តីទាំងឡាយសាសនាចក្រ
លីអាហូណា
ការរៀនសូត្រ​អំពី​ទស្សនាវដ្តី​លីអាហូណា


« លីអាហូណា » ខែ មករា​ឆ្នាំ ២០២១ ។

លីអាហូណា

ចង្អុល​បង្ហាញ​ផ្លូវ​យើង​ទាំងអស់​គ្នា​ទៅកាន់​ព្រះយេស៊ូវ​គ្រីស្ទ

រូបភាព
បុរស​ម្នាក់​កំពុង​អាន​ទស្សនាវដ្តី

នៅក្នុង​ព្រះគម្ពីរ​មរមន យើង​អាន​ថា​ព្រះអម្ចាស់​បាន​រៀបចំ​លីអាហូណា​ដើម្បី​ជួយ​ដល់​លីហៃ និង​គ្រួសារ​របស់​គាត់​ឲ្យ​ធ្វើ​ដំណើរ​ទៅមុខ ។ លីអាហូណា​គឺ​ជា « ត្រី​វិស័យ ដែល​នឹង​ចង្អុល​ប្រាប់​គេ​នូវ​ផ្លូវ​ត្រង់​មួយ​ទៅ​កាន់​ដែនដី​សន្យា » ( អាលម៉ា ៣៧:៤៤ ) ។ នៅក្រោម​ការដឹកនាំ​របស់​ព្យាការី​ដែល​នៅរស់ ទស្សនាវដ្ដី លីអាហូណា នៅ​ជំនាន់​របស់​យើង​គឺ​ជា​មគ្គុទេ្ទសក៍ ដែល​ទៅ​ជាមួយ​យើង​ក្នុង​ដំណើរ​របស់​យើង ហើយ​ចង្អុល​ផ្លូវ​ទៅកាន់​ព្រះយេស៊ូវគ្រីស្ទ សូម្បី​តែនៅ​កណ្តាល​ព្យុះ​ក៏ដោយ ។

លីអាហូណា ថ្មី

ទស្សនាវដ្ដី លីអាហូណា សម្រាប់​មជ្ឈិមវ័យ​លើក​ឡើង​ពី​ការ​បង្រៀន សំខាន់ៗ​និង​ការបម្រើ​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ហើយ​ចែកចាយ​អត្ថបទ​បំផុស​គំនិត​ដែល​បង្ហាញ​ពីរបៀប​អនុវត្ត​គោលការណ៍​នៃ​ដំណឹងល្អ គាំទ្រ​គេហដ្ឋាន​ដែល​ផ្តោត​ទៅលើ​ការ​សិក្សា​ដំណឹង​ល្អ និង​ផ្តល់​ការយល់ដឹង​អំពី​ប្រធានបទ ចូរមកតាមខ្ញុំ ។

ការណែនាំ​មកពី​ព្យាការី​នៅរស់

ច្បាប់​​នីមួយៗ​មាន​អត្ថបទ​ដើមថ្មី ដែល​រៀបចំ​ដោយ​សមាជិក​នៃ​គណៈ​ប្រធាន​ទីមួយ ឬ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​អាន​អំពី​អ្វី​ដែល​ព្យាការី​និង​ពួកសាវក​បាន​បង្រៀន​នាពេល​បច្ចុប្បន្ន​នេះ ។

ទស្សនិកជន​សំខាន់ៗ

ទស្សនាវដ្តី លីអាហូណា ផ្តល់​ជូន​នូវ​សម្ភារ​នៃ​ដំណឹងល្អ​ដែល​បំផុសគំនិត សម្រាប់ សមាជិក​មជ្ឈិមវ័យ ទាំង​អស់ រួម​ទាំង​មាតិកា​សម្រាប់​សមាជិក​មជ្ឈិមវ័យ​នៅលីវ យុវមជ្ឈិមវ័យ​សមាជិកថ្មី សមាជិក​ចាស់ទុំ និង​ឪពុកម្តាយ​ទាំងឡាយ ។ សម្រាប់​យុវមជ្ឈិមវ័យ​ទស្សនាវដ្តី​លីអាហូណា ក៏បាន​បោះពុម្ព​ជា​អត្ថបទ​មួយ​ចំនួន​ដែល​រកឃើញ​នៅក្នុង យុវមជ្ឈិមវ័យ​ប្រចាំ​សប្ដាហ៍ ជា​ទស្សនាវដ្តី​ឌីជីថល​សម្រាប់​យុវមជ្ឈិមវ័យ​ផងដែរ ។

ការឈោង​ទៅដល់​ជា​សកល

ទស្សនាដ្តី លីអាហូណា បាន​ព្យាយាម​ប្រទាន​ពរដល់​សមាជិក​ជុំវិញ​ពិភពលោក​ទាំងអស់ ។ ទស្សនាវដ្ដី​នេះត្រូវ​បាន​បោះពុម្ព​ជា ២៣ ភាសា​ជា​រៀងរាល់​ខែ​ជាទម្រង់​ឌីជីថល និង​បោះពុម្ព ហើយ​មាន​២៥ ភាសា​បន្ថែម​ទៀត​រៀងរាល់​ខែ​ផ្សេងទៀត​ជា​ទម្រង់​ឌីជីថល និង​ទម្រង់​បោះពុម្ព​ជាសៀវភៅ ។ ការជ្រើស​រើស​សារ​សំខាន់ៗ​ត្រូវបាន​បង្កើត​ឡើង​ជា​ឌីជីថល ដើម្បី​ចែកចាយ​ក្នុង​មូល​ដ្ឋាន​និង​៣៩​ភាសា​បន្ថែមទៀត ។ វាធ្វើ​ឲ្យ មាតិកា លីអាហូណា មាន​សម្រាប់​សមាជិក​ប្រមាណជា​៨៧​ភាសា​ជា​រៀងរាល់​ខែ ។

អត្ថបទ​ឌីជីថល​បន្ថែម​ទៀត

តើ​អ្នក​ដឹង​ទេ​ថា ទស្សនាវដ្តី​លីអាហូណា បោះពុម្ព​ផ្សាយ​មាតិកា​កាន់តែ​ច្រើនជាង​អ្វី​ដែល​អ្នក​នឹង​រក​ឃើញ​នៅ​ក្នុង​ទស្សនាវដ្ដី​ដែល​បាន​បោះពុម្ព​ដែរ​ឬ​ទេ ? ការបន្ថែម​ទស្សនាវដ្តី​ជា ឌីជីថល​ទាំងនេះ​អាច​រកឃើញ​នៅលើ​គេហទំព័រ liahona.ChurchofJesusChrist.org ឬ​នៅក្នុង លីអាហូណា និង នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។

តំបន់-អត្ថបទ​ជាក់លាក់

ទស្សនាវដ្តី​លីអាហូណា​ពេញលេញ​ត្រូវ​បាន​បកប្រែ​ជា ៤៨​ភាសា ។ ស្ទើរ​តែគ្រប់​បញ្ហា​រួមមាន​មាតិកា​ដែល​បាន​ផលិត​ដោយ​គណៈកម្មាធិការ​មូលដ្ឋាន​នៃ​និយោជិត ឬ ហៅថា ពួក​អ្នក​ស្ម័គ្រចិត្ត ។ មាតិកា​ក្នុង​តំបន់នេះ​រួមមាន​សារ​មក​ពី​សមាជិក​គណៈប្រធាន​តំបន់ អត្ថបទ​អំពី​ព្រឹត្តិការណ៍​នៅក្នុង​តំបន់ ដំណើរ​រឿង និង​ទីបន្ទាល់​មកពី​សមាជិក​នៅក្នុង​តំបន់ និង​មានជា​ច្រើនទៀត ។ សម្រាប់​តំបន់​ភាគច្រើន មាតិកា​នេះមាន​នៅក្នុង លីអាហូណា​ឌីជីថល​ជារៀង​រាល់ខែ​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

សូម​ផ្ញើ​ដំណើរ​រឿង​របស់​អ្នក​មក​កាន់​យើង

ទស្សនាវដ្តី​លីអាហូណា ចង់​ឮ​ពី​អ្នក ។ អ្នក​អាច​បំផុស​គំនិត​សមាជិក​ជុំវិញ​ពិភពលោក នៅពេល​អ្នក​ចែកចាយ​បទពិសោធន៍​របស់អ្នក​ជាមួយ​នឹង​ការ​រស់​នៅ​តាម​ដំណឹងល្អ ។ សូម​ផ្ញើ​អត្ថបទ របស់​អ្នក​គំនិត​និង​មតិ​កែ​លម្អ មក​កាន់​ទស្សនាវដ្តី លីអាហូណា អនឡាញ ។

សូម​ជាវ​ពេល​នេះ

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការជាវ​លីអាហូណា សូម​ចូល​មើល​online store ហើយ​ជ្រើស​រើស​យក​ភាសា​ដែល​ចង់បាន ។ ទំព័រ​ក្នុង​តំបន់​ជាក់លាក់​នឹង​ត្រូវបាន​រួមបញ្ចូល​ដោយ​ស្វ័យប្រវត្តិ​ដោយ​ផ្អែក​លើ​ទីតាំង​របស់អ្នក ។

កំណត់​ចំណាំ ៖ វា​អាច​ចំណាយ​ពេល​រហូតដល់​​បី​ខែ​ដើម្បី​ឲ្យ​ការ​ជាវ​មាន​ប្រសិទ្ធភាព ។

បោះពុម្ព