កូរ៉ុម​អែលឌើរ
ការទទួល​ខុសត្រូវ​ទាំងឡាយ


រូបភាព
បុរស​មួយ​ក្រុម​អង្គុយ​ជាមួយ​គ្នា

ការហៅ​របស់​ខ្ញុំ​ជា​ទីប្រឹក្សាម្នាក់ក្នុង​គណៈប្រធាន​កូរ៉ុម​អែលឌើរ

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​មាន​អំណរគុណ​ចំពោះ​ឆន្ទៈ​របស់​អ្នក​ក្នុង​ការបម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ការទទួល​ខុសត្រូវ​ក្នុង​ការហៅ​របស់​អ្នក ។

គោលបំណង​របស់​កូរ៉ុម​អែលឌើរ

បព្វជិតភាព​ម៉ិលគីស្សាដែក​ជួយ​បុត្រា​បុត្រី​របស់​ព្រះ​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ត្រឡប់ទៅ​ទីវត្តមាន​របស់​ទ្រង់​វិញ ។ សមាជិក​នៃ​កូរ៉ុម​អែលឌើរ​ធ្វើការ​រួមគ្នា​ដើម្បី​ជួយ​សម្រេច​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើងរបស់​ព្រះ ។ ពួកគេ​បម្រើ​ដល់​អ្នកដទៃ បំពេញ​តាម​កាតព្វកិច្ច​បព្វជិតភាព បង្កើត​សាមគ្គីភាព និង​រៀន ហើយ​រស់នៅ​តាម​គោលលទ្ធិ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ, ៨.១ ) ។

ទីប្រឹក្សា

ទីប្រឹក្សា​កូរ៉ុម​អែលឌើរ​គាំទ្រ​ដល់​ប្រធាន ​ដោយ​មានទំនួល​ខុសត្រូវ​ដើម្បី​រៀបចំ​កិច្ចខិតខំប្រឹងប្រែង​ជាមួយ​គណៈប្រធាន​សមាគម​សង្គ្រោះ ហើយ​មើល​ខុសត្រូវ​លើ​ការងារ​បម្រើ សកម្មភាព របាយការណ៍ កំណត់ត្រា និង​ហិរញ្ញវត្ថុ ។ ទីប្រឹក្សា​មកពី​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ អាច​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ដឹកនាំ​កិច្ចការ​ផ្សព្វផ្សាយសាសនា​របស់​វួដ ឬ​កិច្ចខិតខំ​ខាង​ពង្សប្រវត្តិ និង​ព្រះវិហារបរិសុទ្ធ ( សូមមើល ៨.៣.៣.២ ) ។

គណៈប្រធាន

គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​លេខា​ជួបគ្នា​ជា​ទៀងទាត់ ។ ការជួយ​រៀបចំ​ពួក​អែលឌើរ​បម្រុង​ឲ្យ​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក​ជា​អាទិភាពមួយ​ក្នុង​ចំណោម​អាទិភាព​ខ្ពស់​បំផុត​របស់​គណៈប្រធាន​កូរ៉ុម ( សូមមើល ៨.៤ ) ។

កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ

កូរ៉ុម​អែលឌើរ និងគណៈប្រធាន​សមាគម​សង្គ្រោះ សម្រប​សម្រួល​ការចាត់តាំង​ការងារ​បម្រើ ព្រមទាំង​ជួយ​ដឹកនាំ​កិច្ចការ និង​កិច្ច​ខិតខំ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ដើម្បី​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួល​បាន​ពរជ័យ​នៃ​ដំណឹងល្អ ។ ពួកគាត់​ក៏​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការបង្រៀន​សមាជិក​វួដ​នូវ​គោលការណ៍​នៃ​ការងារ​បម្រើ​ ការរស់នៅ​តាម​ច្បាប់​នៃ​ការតម​អាហារ ការបង្កើត​ភាពខ្លួន​ទីពឹង​ខ្លួន និង​ការបង្កើន​ការរៀបចំ​ខ្លួន​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ​ផងដែរ ( សូម​មើល ២២.៦.២ ) ។

ការប្រជុំ​នៅ​ថ្ងៃ​អាទិត្យ

កូរ៉ុម​អែលឌើរ​ជួបជុំ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​ទី​ពីរ និង​ទី​បួន ដើម្បី​បង្កើន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ បង្កើត​សាមគ្គីភាព និង​ពង្រឹង​ដល់​ក្រុមគ្រួសារ និង​គេហដ្ឋាន ។ គណៈប្រធាន​កូរ៉ុម​អែលឌើរ​ជ្រើសរើស​សារលិខិត​មកពី​សន្និសីទ​ទូទៅ​ថ្មី​បំផុត​ប្រកបដោយ​ការអធិស្ឋាន ដើម្បី​យកមក​ពិភាក្សា​ដោយ​ផ្អែក​លើ​តម្រូវការ​របស់​សមាជិក ( សូម​មើល ៨.២.១.២ ) ។

ការបម្រើ និង​សកម្មភាព​នានា

គណៈប្រធាន​កូរ៉ុម​អែលឌើរ​អាច​ដាក់​ផែនការ​ធ្វើ​សកម្មភាព​នានា​ដើម្បី​ពង្រឹង​ដល់​សមាជិក​កូរ៉ុម និង​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​បម្រើ​ជាមួយ​គ្នា ។ គណៈ​ប្រធាន​ពិភាក្សា​អំពី​សកម្មភាព​ជាមួយ​ប៊ីស្សព ( សូមមើល ៨.២.១.៣ ) ។

បោះពុម្ព