សមាគម​សង្គ្រោះ
ការទទួល​ខុសត្រូវ​ទាំងឡាយ


រូបភាព
មនុស្ស​មួយ​ក្រុម​កំពុង​ញញឹម

ការហៅ​បម្រើ​របស់​ខ្ញុំ​ជា​ទីប្រឹក្សា​ម្នាក់​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​មាន​អំណរគុណ​ចំពោះ​ឆន្ទៈ​របស់​អ្នក​ក្នុង​ការបម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ការទទួល​ខុសត្រូវ​ក្នុង​ការហៅ​បម្រើ​របស់​អ្នក ។

គោលបំណង​នៃ​សមាគម​សង្រ្គោះ

សមាគម​សង្គ្រោះ គឺជា​អង្គការ​ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះ សម្រាប់​ស្រ្តី​មជ្ឈិមវ័យ​ទាំងអស់​នៅក្នុង​សាសនាចក្រ ។ សមាគម​សង្គ្រោះ​ជួយ​បុត្រា​បុត្រី​របស់ព្រះ​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ត្រឡប់ទៅ​ទីវត្តមាន​របស់​ទ្រង់​វិញ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា គោលបំណង​នៃ​សមាគម​សង្រ្គោះ​គឺ​ដើម្បី « សង្រ្គោះ​ព្រលឹង និង​ជួយ​សម្រាល​ទុក្ខវេទនា »—ដោយ​ការផ្ដល់​សេចក្ដី​សង្គ្រោះ​ពី​ព្រះអង្គ​សង្គ្រោះ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៩.១ ) ។

ទីប្រឹក្សា

ប្រធាន និង​ទីប្រឹក្សា​របស់​គាត់​មើលការ​ខុសត្រូវ​លើ​បងប្អូន​ស្ដ្រី​ដែល​ផ្ដល់​ការងារ​បម្រើ ផ្ដល់​ការណែនាំ​នៅ​ថ្ងៃ​អាទិត្យ និង​សកម្មភាព​នានា ។ ពួកគាត់​បង្រៀន​បងប្អូន​ស្ដ្រី​អំពី​ទំនួល​ខុសត្រូវ​សេចក្តីសញ្ញា​របស់​ពួកគេ រៀបចំ​យុវនារី​ឲ្យ​ចូលរួម​ក្នុង​សមាគម​សង្គ្រោះ និង​សម្រប​សម្រួល​កិច្ច​ខិតខំ​ដើម្បី​ពង្រឹង​បងប្អូន​ស្ដ្រី​យុវមជ្ឈិមវ័យ ( សូមមើល ៩.៤ ) ។ គណៈប្រធាន​សមាគម​សង្រ្គោះ និង​លេខា​ជួបគ្នា​ជា​ទៀងទាត់ ( សូមមើល ៩.៣.២.៣ ) ។

ថ្នាក់ដឹកនាំ និង​ក្រុមប្រឹក្សា

ថ្នាក់ដឹកនាំ​សមាគម​សង្គ្រោះ​ដាក់​ផែនការ​ប្រជុំ​នៅ​ថ្ងៃ​អាទិត្យ ធ្វើ​សកម្មភាព ផ្ដល់​ការងារ​បម្រើ ធ្វើ​ការបម្រើ និង​ធ្វើ​សហប្រតិបត្តិការ​ដទៃទៀត ដើម្បី​ផ្ដល់​ដល់​បងប្អូន​ស្ដ្រី​នូវ​បទពិសោធន៍​នានា​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ។ សមាជិក​ក្នុង​សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ​ធ្វើការ​រួម​សាមគ្គី​គ្នា ( សូមមើល ៩.២ ) ។

សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ

គណៈប្រធាន​សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ​សម្រប​សម្រួល​ការចាត់តាំង​ការងារ​បម្រើ និង​ជួយ​ដឹកនាំ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ និង​កិច្ច​ខិតខំ​ដើម្បី​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួល​បាន​ពរជ័យ​នៃ​ដំណឹងល្អ ។ ពួកគាត់​ក៏​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការបង្រៀន​សមាជិក​វួដ​នូវ​គោលការណ៍​នៃ​ការងារ​បម្រើ​ដល់​អ្នក​ដែល​ខ្វះខាត ការរស់នៅ​តាម​ច្បាប់​នៃ​ការតម​អាហារ ការកសាង​ភាពខ្លួន​ទីពឹង​ខ្លួន និង​ការបង្កើន​ការរៀបចំ​ខ្លួន​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ​ផងដែរ ( សូម​មើល ២២.៦.២ ) ។

ការប្រជុំ​នៅ​ថ្ងៃ​អាទិត្យ

សមាគម​សង្គ្រោះ​ជួបជុំ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​ទី​ពីរ និង​ទី​បួន ដោយ​មាន​គោលបំណង​បង្កើន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ បង្កើត​សាមគ្គីភាព និង​ពង្រឹង​ដល់​ក្រុមគ្រួសារ និង​គេហដ្ឋាន ។ ការប្រជុំ​ចាប់ផ្តើម​ដោយ​មាន​ការអធិស្ឋាន និង​រួមបញ្ចូល​ពេលវេលា​សម្រាប់​ការប្រឹក្សា​យោបល់​ជាមួយ​គ្នា និង​ការណែនាំ​ខាង​ដំណឹងល្អ ព្រមទាំង​ការពិភាក្សា​ដោយ​ផ្អែកលើ​សុន្ទរកថា​សន្និសីទ​នាពេល​ថ្មីៗ ( សូមមើល ៩.២.១.២ ) ។

ការបម្រើ និង​សកម្មភាព​នានា

គណៈប្រធាន​សមាគម​សង្គ្រោះ​អាច​នឹង​រៀបចំ​សកម្មភាព​នានា ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​បងប្អូន​ស្ដ្រី​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ បង្កើន​បំណង​ប្រាថ្នា​របស់​ពួកគេ​ដើម្បី​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា ហើយ​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​បម្រើ​ជាមួយ​គ្នា ។ ប្រធាន​មើលការ​ខុសត្រូវ​លើ​សកម្មភាព​ទាំងនេះ ហើយ​អាច​សុំឲ្យ​ទីប្រឹក្សា ឬ​បងប្អូន​ស្ដ្រី​ម្នាក់​ទៀត​ដឹកនាំ​នៅក្នុង​ការដាក់​ផែនការ និង​ការអនុវត្ត​ផែនការ​ទាំងនេះ​បាន ( សូមមើល ៩.២.១.៣ ) ។

គោលការណ៍​ណែនាំ និង​គោលនយោបាយ​បនែ្ថម

គោលការណ៍​ណែនាំ និង​គោលនយោបាយ​បន្ថែម​ទៀត​មាន​នៅក្នុង ផ្នែក ៩.៦ នៃ ក្បួនខ្នាត​ទូទៅ ។

បោះពុម្ព