ការហៅរបស់ខ្ញុំជាទីប្រឹក្សាក្នុងគណៈប្រធានអង្គការបឋមសិក្សាស្តេក
ការទទួលខុសត្រូវទាំងឡាយ
ព្រះអម្ចាស់មានអំណរគុណចំពោះឆន្ទៈរបស់អ្នកក្នុងការបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅមួយនៃការទទួលខុសត្រូវក្នុងការហៅរបស់អ្នក ។
គោលបំណងនៃអង្គការបឋមសិក្សា
អង្គការបឋមសិក្សាជួយឲ្យកុមារទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌របស់ពួកគេ រៀនអំពីផែនការនៃសុភមង្គលរបស់ទ្រង់ រស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងមានអារម្មណ៍ ស្គាល់ និងធ្វើតាមឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។ អង្គការបឋមសិក្សាក៏ជាពេលវេលាសម្រាប់រៀបចំខ្លួន ចុះ និងរក្សាសេចក្ដីសញ្ញាពិសិដ្ឋ នៅពេលដែលកុមារចូលរួមនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់ព្រះផងដែរ ។ ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ, ១២.១. ) ។
ទីប្រឹក្សាអង្គការបឋមសិក្សាស្តេក
ទីប្រឹក្សាអង្គការបឋមសិក្សាស្តេកបម្រើនៅក្នុងគណៈប្រធានអង្គការបឋមសិក្សាស្តេក ។ សមាជិកនៃគណៈប្រធានមានទំនួលខុសត្រូវជាច្រើន ដែលរួមមានការជួយដល់គណៈប្រធានស្ដេក ការបម្រើនៅក្នុងក្រុមប្រឹក្សាស្តេក ( តែប្រធានប៉ុណ្ណោះ ) ការផ្តល់ការណែនាំដល់គណៈប្រធានអង្គការបឋមសិក្សាក្នុងវួដដែលទើបបានហៅថ្មីៗ ការផ្ដល់ការគាំទ្រ និងការណែនាំជាបន្តបន្ទាប់ និងការចុះសួរសុខទុក្ខថ្នាក់រៀនទាំងឡាយក្នុងវួដរបស់ស្តេក ។ នៅពេលទទួលបានការអញ្ជើញ ពួកគេអាចចូលរួមការប្រជុំក្រុមប្រឹក្សាសម្របសម្រួល ហើយនិយាយនៅក្នុងការប្រជុំសាក្រាម៉ង់ និងក្នុងមជ្ឈដ្ឋានផ្សេងទៀត ( សូមមើល ៦.៧.១ ) ។
ការប្រជុំ និងក្រុមប្រឹក្សា
គណៈប្រធានអង្គការបឋមសិក្សាស្តេកគួរតែប្រឹក្សាជាមួយគ្នាជាទៀងទាត់ ។ គណៈប្រធានអង្គការបឋមសិក្សាស្តេកអាចត្រូវបានអញ្ជើញឲ្យបម្រើនៅក្នុងក្រុមប្រឹក្សាបន្ថែមទៀត ។ ( សូមមើល ៦.៧.១.១ ) ។
សកម្មភាពអង្គការបឋមសិក្សា
គណៈប្រធានអង្គការបឋមសិក្សាស្ដេកអាចដាក់ផែនការសកម្មភាពស្ដេកម្ដងម្កាលសម្រាប់កុមារអាយុ ៨ ដល់ ១១ ឆ្នាំ ។ សកម្មភាពទាំងនេះអាចសម្រាប់កុមារី កុមារា ឬទាំងពីរ ( សូមមើល ៦៧.១.៣ ) ។
គោលការណ៍ណែនាំ និងគោលនយោបាយនានា
មជ្ឈិមវ័យទាំងអស់ដែលធ្វើការជាមួយកុមារ និងយុវវ័យត្រូវតែបំពេញវគ្គបណ្តុះបណ្តាលការការពារកុមារ និងយុវវ័យក្នុងរយៈពេលមួយខែក្រោយពីត្រូវបានគាំទ្រចំពោះការហៅ ( នៅលើគេហទំព័រ ProtectingChildren.ChurchofJesusChrist.org ) ។ ការណែនាំ និងគោលនយោបាយនានាដែលទាក់ទងនឹងកុមារដែលមានតម្រូវការពិសេស តម្រូវការសុវត្ថិភាព កម្មវិធីកុមារ និងយុវជន និងកម្មវិធីផ្សេងទៀតអាចរកបាននៅក្នុងផ្នែក ១២.៥ នៃ ក្បួនខ្នាតទូទៅ ។