ការហៅរបស់ខ្ញុំជាទីប្រឹក្សានៅក្នុងគណៈប្រធានសមាគមសង្គ្រោះស្តេក
ការទទួលខុសត្រូវទាំងឡាយ
ព្រះអម្ចាស់មានអំណរគុណចំពោះឆន្ទៈរបស់អ្នកក្នុងការបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅមួយនៃការទទួលខុសត្រូវក្នុងការហៅបម្រើរបស់អ្នក ។
គោលបំណងរបស់សមាគមសង្គ្រោះ
សមាគមសង្គ្រោះគឺជាអង្គការដែលបានបង្កើតឡើងដោយព្រះ សម្រាប់ស្រ្តីមជ្ឈិមវ័យទាំងអស់នៅក្នុងសាសនាចក្រ ។ សមាគមសង្គ្រោះជួយបុត្រាបុត្រីរបស់ព្រះឲ្យរៀបចំខ្លួនដើម្បីត្រឡប់ទៅទីវត្តមានរបស់ទ្រង់វិញ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា គោលបំណងនៃសមាគមសង្រ្គោះគឺដើម្បី « សង្រ្គោះព្រលឹង និងជួយសម្រាលទុក្ខវេទនា »—ដោយការផ្ដល់នូវការសង្គ្រោះរបស់ព្រះអង្គសង្គ្រោះ ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៩.១ ) ។
ទីប្រឹក្សាសមាគមសង្គ្រោះស្តេក
សមាជិកនៃគណៈប្រធានសមាគមសង្គ្រោះស្តេកមានការទទួលខុសត្រូវជាច្រើនដែលរួមមាន ផ្តល់ការណែនាំដល់គណៈប្រធានសមាគមសង្គ្រោះក្នុងវួដដែលទើបបានហៅថ្មី និងផ្តល់ការគាំទ្រជាបន្តបន្ទាប់ ការបង្រៀនប្រធានសមាគមសង្គ្រោះវួដអំពីគោលការណ៍នៃការងារបម្រើ ពង្សប្រវត្តិ និងកិច្ចការផ្សព្វផ្សាយសាសនា ( សូមមើល ៩.៥ ) ពង្រឹងបងប្អូនស្រីជាមជ្ឈិមវ័យនៅលីវ សម្របសម្រួលកិច្ចការរបស់សមាគមសង្គ្រោះនៅក្នុងគ្រាអាសន្ន ឡើងថ្លែងទីបន្ទាល់នៅក្នុងការប្រជុំសាក្រាម៉ង់ និងការប្រជុំផ្សេងទៀត និងចូលរួមការប្រជុំសមាគមសង្គ្រោះវួដ ( សូមមើល ៦.៧.១ ) ។
ការប្រជុំ និង ក្រុមប្រឹក្សានានា
គណៈប្រធានសមាគមសង្គ្រោះស្តេកប្រឹក្សាជាមួយគ្នាជាទៀងទាត់ ។ សមាជិកគណៈប្រធានម្នាក់បម្រើនៅក្នុងគណៈកម្មការយុវមជ្ឈិមវ័យ និងមជ្ឈិមវ័យនៅលីវស្តេក ប្រសិនបើមានក្រុមនេះ ។ គណៈប្រធានចូលរួមការប្រជុំថ្នាក់ដឹកនាំស្តេកប្រចាំឆ្នាំ និងណែនាំដល់គណៈប្រធានសមាគមសង្គ្រោះវួដក្នុងការប្រជុំទាំងនោះ ( សូមមើល ២៩.៣.៤ ) បម្រើនៅក្នុងក្រុមប្រឹក្សាថ្នាក់ដឹកនាំមជ្ឈិមវ័យស្តេក និងចូលរួមការប្រជុំក្រុមប្រឹក្សាសម្របសម្រួលនៅពេលពួកចិតសិបនាក់ប្រចាំតំបន់អញ្ជើញឲ្យចូលរួមការប្រជុំនេះ ( សូមមើល ២៩.៤ ) ។
ការបម្រើ និង សកម្មភាពនានា
គណៈប្រធានសមាគមសង្គ្រោះស្ដេកអាចដាក់ផែនការ ហើយធ្វើការប្រជុំម្ដង ឬពីរដងក្នុងមួយឆ្នាំសម្រាប់បងប្អូនស្ដ្រីសមាគមសង្គ្រោះទាំងអស់នៅក្នុងស្ដេក ។ ការប្រជុំទាំងនេះអាចរួមមាន ការបម្រើ ថ្នាក់រៀន គម្រោងការ សន្និសីទ ឬសិក្ខាសាលា ( សូមមើល ៦.៧.១.១ ) ។ គណៈប្រធានសមាគមសង្គ្រោះ ក្រុមយុវនារី និងអង្គការបឋមសិក្សាស្ដេកអាចដាក់ផែនការធ្វើសកម្មភាពជុំគ្នាម្ដងម្កាលសម្រាប់អង្គការរបស់ពួកគាត់ ( សូមមើល ៦.៧.១ ) ។
គោលការណ៍ណែនាំ និង គោលនយោបាយនានា
គោលការណ៍ណែនាំ និងគោលនយោបាយបន្ថែមនានាមាននៅក្នុងផ្នែក ៩.៦ នៃ ក្បួនខ្នាតទូទៅ ។