ការហៅរបស់ខ្ញុំជាទីប្រឹក្សាក្នុងគណៈប្រធានសាលាថ្ងៃអាទិត្យ
ការទទួលខុសត្រូវទាំងឡាយ
ព្រះអម្ចាស់មានអំណរគុណចំពោះឆន្ទៈរបស់អ្នកក្នុងការបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅមួយនៃការទទួលខុសត្រូវក្នុងការហៅរបស់អ្នក ។
គោលបំណងនៃសាលាថ្ងៃអាទិត្យ
សាលាថ្ងៃអាទិត្យជួយសម្រេចកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ ។ វាធ្វើបែបនេះបាន តាមរយៈការជួយបុត្រាបុត្រីរបស់ព្រះឲ្យរៀន ហើយរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ១៣.១ បណ្ណាល័យដំណឹងល្អ ) ។
គណៈប្រធានសាលាថ្ងៃអាទិត្យ
ប្រធានមានទំនួលខុសត្រូវចំពោះការបម្រើនៅក្នុងក្រុមប្រឹក្សាវួដ មើលការខុសត្រូវលើការរៀនសូត្រ និងការបង្រៀនដំណឹងល្អនៅគេហដ្ឋាន និងនៅសាសនាចក្រ និងរៀបចំថ្នាក់រៀននានា ។ ទីប្រឹក្សារបស់គាត់ជួយដល់គាត់ ។ គណៈប្រធានសាលាថ្ងៃអាទិត្យគាំទ្រ លើកទឹកចិត្ត និងណែនាំគ្រូបង្រៀនឲ្យកាន់តែមានប្រសិទ្ធភាពតាមរយៈការធ្វើតាមគោលការណ៍នៅក្នុងបទគម្ពីរ និង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ( សូមមើល ១៣.២.២.២ ) ។
ថ្នាក់ថ្ងៃអាទិត្យ
ថ្នាក់សាលាថ្ងៃអាទិត្យធ្វើឡើងនៅថ្ងៃអាទិត្យទីមួយ និងទីបីនៃខែនីមួយៗ ។ ទំហំថ្នាក់នឹងប្រែប្រួលអាស្រ័យលើតម្រូវការរបស់វួដនីមួយៗ ( សូមមើល ១៣.៣ ) ។ គ្រូបង្រៀនសាលាថ្ងៃអាទិត្យប្រើបទគម្ពីរ មេរៀនដែលបានដាក់កាលវិភាគនៅក្នុងចូរមកតាមខ្ញុំ និងប្រសាសន៍របស់ព្យាការីសម័យថ្មីជាធនធានចម្បងរបស់ពួកគេសម្រាប់ការបង្រៀន ។
ការរៀនសូត្រដែលផ្តោតលើគេហដ្ឋាន
ឪពុកម្តាយទទួលខុសត្រូវលើការបង្រៀនដំណឹងល្អដល់កូនៗរបស់ខ្លួន ( សូមមើល ១៣.៥ ) ។ គ្រូបង្រៀនសាលាថ្ងៃអាទិត្យ និងថ្នាក់ដឹកនាំលើកទឹកចិត្តសមាជិក ឲ្យស្វែងរកការបំផុសគំនិតដោយខ្លួនពួកគេផ្ទាល់អំពីរបៀបសិក្សា និងបង្រៀនដំណឹងល្អនៅក្នុងគេហដ្ឋានរបស់ពួកគេ ( សូមមើល ១៧.២ ) ។
ការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀន
ទីប្រឹក្សាជួយដល់ប្រធានសាលាថ្ងៃអាទិត្យរៀបចំ និងអនុវត្តការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀន ។ នៅក្នុងការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀន គ្រូបង្រៀនប្រឹក្សាយោបល់រួមគ្នាអំពីគោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទ ។ ពួកគេក៏ប្រឹក្សាគ្នាអំពីរបៀបកែលម្អការរៀនសូត្រ និងការបង្រៀនដំណឹងល្អផងដែរ ។ សូមប្រើប្រាស់ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ជាធនធានមួយ ( សូមមើល១៧.៤ ) ។ ការប្រជុំនេះត្រូវបានធ្វើឡើងប្រចាំត្រីមាសក្នុងអំឡុងពេលម៉ោងបង្រៀននៅថ្ងៃអាទិត្យ ហើយជាទូទៅការប្រជុំនេះដឹកនាំដោយប្រធានសាលាថ្ងៃអាទិត្យ ( សូមមើល ១៣.៤ ) ។
ការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនសម្រាប់ឪពុកម្តាយ
ទីប្រឹក្សាជួយដល់ប្រធានសាលាថ្ងៃអាទិត្យរៀបចំ និងអនុវត្តការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនសម្រាប់ឪពុកម្តាយ ។ ការប្រជុំនេះធ្វើតាមទម្រង់ដូចគ្នាទៅនឹងការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនធម្មតាដែរ ប៉ុន្តែក្នុងករណីនេះឪពុកម្តាយត្រូវបានអញ្ជើញឲ្យចូលរួម ។ គោលបំណងនេះគឺដើម្បីជួយឪពុកម្តាយឲ្យក្លាយជាគ្រូបង្រៀនកាន់តែប្រសើរនៅក្នុងគេហដ្ឋានរបស់ពួកគាត់ ។ សូមប្រើប្រាស់ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ជាធនធានមួយ ( សូមមើល១៧.៤ ) ។
គោលការណ៍ណែនាំ និងគោលនយោបាយ
មជ្ឈិមវ័យទាំងអស់ដែលធ្វើការជាមួយយុវវ័យ ត្រូវតែបំពេញវគ្គបណ្តុះបណ្តាលការការពារកុមារ និងយុវវ័យក្នុងរយៈពេលមួយខែក្រោយពីត្រូវបានគាំទ្រក្នុងការហៅនោះ ( នៅលើគេហទំព័រ ProtectingChildren.ChurchofJesusChrist.org ) ។ គោលការណ៍ណែនាំបន្ថែមទៀតសម្រាប់សាលាថ្ងៃអាទិត្យមាននៅក្នុង ផ្នែក ១៣.៧ នៃ ក្បួនខ្នាតទូទៅ ។