កូរ៉ុម​បព្វជិតភាព​អើរ៉ុន
ការទទួល​ខុសត្រូវ​ទាំងឡាយ


យុវជន​មួយ​ក្រុម

ការហៅ​របស់​ខ្ញុំ​ជា​ទីប្រឹក្សា​ក្នុង​កូរ៉ុម​គ្រូ

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​មាន​អំណរគុណ​ចំពោះ​ឆន្ទៈ​របស់​អ្នក​ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ការទទួល​ខុសត្រូវ​ក្នុង​ការហៅ​របស់​អ្នក ។

គោលបំណង​នៃ​បព្វជិតភាព​អើរ៉ុន

កូរ៉ុម​បព្វជិតភាព​អើរ៉ុន​ជួយ​ក្រុមយុវជន​ឲ្យ​ធ្វើ និង​រក្សា​សេចក្តីសញ្ញា​ពិសិដ្ឋ ហើយ​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ។ គោលបំណង​របស់​កូរ៉ុម​គឺ​ដើម្បី​ជួយ​អ្នក​កាន់​បព្វជិតភាព ឲ្យ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ។ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ១០.១ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

កូរ៉ុម​គ្រូ

ក្រុម​យុវជន​ចូលរួម​ជាមួយ​កូរ៉ុម​គ្រូ​ចាប់ផ្តើម​ពី​ខែ​មករា​នៃ​ឆ្នាំ ដែល​ពួកគេ​ឈានចូល​ដល់​អាយុ ១៤ ឆ្នាំ ។ នៅពេល​នេះ ពួកគេ​ក៏​មាន​សិទ្ធិ​ដើម្បី​ត្រូវបាន​តែងតាំង​ជា​គ្រូ​ផងដែរ ប្រសិនបើ​ពួកគេ​បាន​រៀបចំ​ខ្លួន និង​មាន​ភាពស័ក្តិសម ។ គ្រូ​មាន​ករណីយកិច្ច​ដូចគ្នា​នឹង​ឌីកុន​ដែរ ។ ពួកគេ​ក៏​រៀបចំ​សាក្រាម៉ង់ និង​បម្រើ​ជា​បងប្អូនប្រុស​ដែល​ផ្ដល់ការងារ​បម្រើ​ផងដែរ ។ ករណីយកិច្ច​បន្ថែម​ត្រូវបាន​ពិពណ៌នា​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៥៣–៥៩; ៨៤:១១១ ។ ( សូមមើល ១០.១.៣.២ ) ។

ទីប្រឹក្សា

ទីប្រឹក្សា​កូរ៉ុម​គ្រូ​ជួយ​ដល់​ប្រធាន​នៅក្នុង​ការទទួល​ខុសត្រូវ​ទាំងឡាយ​របស់​គាត់ រួមមាន​ការខិតខំ​ប្រឹងប្រែង​របស់​គាត់​ក្នុង​ការដឹកនាំ​កូរ៉ុម​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ការរៀនស្គាល់ និង​បម្រើ​សមាជិក​កូរ៉ុម​ម្នាក់ៗ ដោយ​រួមទាំង​អ្នក​ដែល​មិន​បាន​ចូលរួម​ក្នុង​ការប្រជុំ​កូរ៉ុម ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​វិញ ការបង្រៀន​សមាជិក​កូរ៉ុម​អំពី​ភារកិច្ច​បព្វជិតភាព​របស់​ពួកគេ និង​ការដាក់់​ផែនការ និង​ការដឹកនាំ​ការប្រជុំ​កូរ៉ុម ( សូមមើល ១០.៤.២ ) ។ គណៈប្រធាន​កូរ៉ុម​គួរ​តែ​ជួប​ប្រជុំ​ជា​ទៀងទាត់ ( សូមមើល ១០.៤.៣ ) ។

ការបម្រើ និង​សកម្មភាព​នានា

ដោយ​មាន​ការ​គាំទ្រ​មកពី​ពួក​អ្នក​ប្រឹក្សា​យោបល់ នោះ​គណៈប៊ីស្សព និង​ថ្នាក់ដឹកនាំ​កូរ៉ុម​យុវវ័យ ដាក់​ផែនការ​ធ្វើ​ការបម្រើ និង​សកម្មភាព​នានា ។ កិច្ចការ​ទាំងនេះ​គួរតែ​ជួយ​សម្រេច​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាព​តម្កើង​ឡើង ។ សកម្មភាព​ទាំងនេះ​គួរតែ​មានតុល្យភាព​ក្នុងចំណោម​ផ្នែក​ទាំងបួន​នៃ​ការរីកចម្រើន​ផ្ទាល់ខ្លួន ៖ ខាង​វិញ្ញាណ ខាង​សង្គម ខាង​រូបកាយ និង​ខាង​សតិបញ្ញា ។ ( សូមមើល ១០.២.១.៣ ) ។

គោលការណ៍​ណែនាំ និង​គោលនយោបាយ​ទាំងឡាយ

គោលការណ៍ណែនាំ និង​គោលនយោបាយ​បន្ថែម ដែល​រួមមាន​ការគាំទ្រ​យុវជន​ដែល​មាន​ពិការភាព ការទទួល​និមិត្ដរូប​សម្រាប់​កុមារ និង​យុវវ័យ និង​ការប្រមូល​ដង្វាយ​តមអាហារ អាច​រកបាន​នៅ​ផ្នែក ១០.៨ នៃ ក្បួនខ្នាត​ទូទៅ ។