យុវនារី
ការទទួល​ខុសត្រូវ​ទាំងឡាយ


យុវនារី​កំពុង​ញញឹម

ការហៅ​របស់​ខ្ញុំ​ជា​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ក្រុម​យុវនារី

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​មាន​អំណរគុណ​ចំពោះ​ឆន្ទៈ​របស់​អ្នក​ក្នុង​ការបម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ការទទួល​ខុសត្រូវ​ក្នុង​ការហៅ​របស់​អ្នក ។

គោលបំណង​របស់​ក្រុម​យុវនារី

អង្គការ​យុវនារី​ជួយ​បុត្រី​ជាទី​ស្រឡាញ់​របស់​ព្រះ​ឲ្យ​រៀបចំ​ខ្លួន ដើម្បី​ត្រឡប់​ទៅ​ទីវត្តមាន​របស់​ទ្រង់​វិញ ។ អង្គការ​យុវនារី​ជួយ​ក្រុម​យុវនារី​ឲ្យ​ចុះ និង​រក្សា​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ ហើយ​ធ្វើឲ្យ​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់​កាន់តែ​ស៊ីជម្រៅ ។ នៅក្នុង​ថ្នាក់​របស់​ពួកគេ ក្រុម​យុវនារី​បម្រើ​មនុស្ស​ដទៃ បំពេញ​ទំនួល​ខុសត្រូវ​នៃ​សេចក្តីសញ្ញា ស្ថាបនា​សាមគ្គីភាព និង​រៀន​រស់នៅ​តាម​គោលលទ្ធិ ។ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ, ១១.១.១ ) ។

ទីប្រឹក្សា

ប្រធាន និង​ទីប្រឹក្សា​ធ្វើ​ការងារ​បម្រើ​ដល់​យុវនារី នៅ​ពេល​ពួកគេ​ក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ជីវិត ។ ពួកគេ​បង្រៀន​គណៈប្រធាន​ថ្នាក់​អំពី​ទំនួល​ខុសត្រូវ​របស់​ពួកគេ និង​ផ្តល់​នូវ​ការគាំទ្រ ( សូម​មើល ១១.៣.២ ) ។ ទីប្រឹក្សា​ក៏​គាំទ្រ​ប្រធាន​ជាមួយនឹង​កំណត់ត្រា របាយការណ៍ និង​ហិរញ្ញវត្ថុ​ផង​ដែរ ។

​ថ្នាក់​ដឹកនាំ​យុវវ័យ

គណៈប្រធាន​យុវនារី​គាំទ្រ​ដល់​ថ្នាក់ដឹកនាំ​យុវវ័យ ។ ប្រធាន​ថ្នាក់​បម្រើ​នៅក្នុង​ក្រុមប្រឹក្សា​យុវវ័យ​វួដ ។ គណៈប្រធាន​ថ្នាក់​ដឹកនាំ និង​ធ្វើការងារ​បម្រើ​ដល់​យុវនារី នៅពេល​ពួកគេ​ខិត​ទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ហើយ​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ។ ដោយ​មាន​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ ពួកគេ​រៀបចំ​គម្រោង​បម្រើ សកម្មភាព និង​ការ​ប្រជុំ​ថ្ងៃ​អាទិត្យ ( សូមមើល ១១.៣.៤.២ ) ។

ថ្នាក់​ថ្ងៃ​អាទិត្យ

គណៈប៊ីស្សព និង​ថ្នាក់ដឹកនាំ​ជា​មជ្ឈិមវ័យ​របស់​ក្រុម​យុវនារី ធ្វើ​ការសម្រេច​ចិត្ត​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​រៀបចំ​ថ្នាក់​ទាំងឡាយ​ស្រប​តាម​អាយុ ។ ពួកគាត់​ពិចារណា​ពី​ឱកាស​ឲ្យ​ក្រុម​យុវនារី​ចេះ​ធ្វើការ​ដឹកនាំ ។ ថ្នាក់​នីមួយៗ មិនថា​វា​មាន​ទំហំ​ប៉ុនណា​នោះទេ វា​គួរតែ​មាន​ប្រធាន​មួយរូប ហើយ​បើអាច​ធ្វើបាន មាន​ទីប្រឹក្សា​ម្នាក់ ឬ​ពីរនាក់ ហើយ​និង​លេខាម្នាក់ ( សូមមើល ១១.១.៣ ) ។

ការបម្រើ និង​សកម្មភាព​នានា

គណៈប្រធាន​ថ្នាក់​ដែល​បាន​គាំទ្រ​ដោយ​ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ​រៀបចំ​ផែនការ​បម្រើ និង​សកម្មភាព​នានា​ដែល​ស្ថាបនា​ទីបន្ទាល់ ពង្រឹង​ក្រុមគ្រួសារ ជំរុញ​ឲ្យ​មាន​សាមគ្គីភាព​ក្នុង​ថ្នាក់ និង​ផ្ដល់​ឱកាស​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​អ្នក​ដទៃ ( សូម​មើល ១១.២.១.៣ ) ។ ការបម្រើ និង​សកម្មភាព​នានា​គឺជា​ឱកាស​មួយ​ដើម្បី​ប្រមូលផ្តុំ​យុវវ័យ និង​ចែកចាយ​នូវ​ក្តីអំណរ​នៃ​ការរស់នៅ​តាម​ដំណឹងល្អ និង​ការចូលរួម​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអម្ចាស់ ។

គោលការណ៍​ណែនាំ និង​គោលនយោបាយ

មជ្ឈិមវ័យ​ទាំងអស់​ដែល​ធ្វើការ​ជាមួយនឹង​កុមារ និង​យុវវ័យ ត្រូវតែ​បំពេញ​វគ្គ​បណ្តុះ​បណ្តាល​ការការពារ​កុមារ និង​យុវវ័យ​ក្នុង​រយៈពេល​មួយ​ខែ ក្រោយពី​ត្រូវបាន​គាំទ្រ​ចំពោះ​ការហៅ ( នៅលើ​គេហទំព័រ ProtectingChildren.ChurchofJesusChrist.org ) ។ គោលការណ៍​ណែនាំ និង​គោលនយោបាយ​ទាក់ទង​នឹង​ក្រុម​យុវនារី​ដែល​មាន​ពិការភាព និមិត្តរូប​យុវវ័យ និង​ច្រើនទៀត មាន​នៅក្នុង​ផ្នែក ១១.៦ នៃ ក្បួនខ្នាត​ទូទៅ ។