កូរ៉ុម​បព្វជិតភាព​អើរ៉ុន
ការទទួល​ខុសត្រូវ​ទាំងឡាយ


ក្រុម​យុវជន

ការហៅ​របស់​ខ្ញុំ​ជា​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​កូរ៉ុម​ឌីកុន

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​មាន​អំណរគុណ​ចំពោះ​ឆន្ទៈ​របស់​អ្នក​ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ការទទួល​ខុសត្រូវ​ក្នុង​ការហៅ​របស់​អ្នក ។

គោលបំណង​នៃ​បព្វជិតភាព​អើរ៉ុន

កូរ៉ុម​បព្វជិតភាព​អើរ៉ុន​ជួយ​ក្រុម​យុវជន​ឲ្យ​ចុះ និង​រក្សា​សេចក្តីសញ្ញា​ពិសិដ្ឋ ហើយ​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ គោលបំណង​របស់​កូរ៉ុម​គឺ​ដើម្បី​ជួយ​អ្នក​កាន់​បព្វជិតភាព​ឲ្យ​ធ្វើការ​រួមគ្នា ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ។ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ១០.១ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

កូរ៉ុម​ឌីកុន

យុវជន​ចូលរួម​ជាមួយ​កូរ៉ុម​ឌីកុន​នៅដើម​ខែ​មករា នៃ​ឆ្នាំ​ដែល​ពួកគេ​ឈានចូល​ដល់​អាយុ ១២ ឆ្នាំ ។ នៅពេល​នេះ ពួកគេ​ក៏​មានសិទ្ធិ​ដើម្បី​ត្រូវ​បាន​តែងតាំង​ជា​ឌីកុន​ផងដែរ ប្រសិនបើ​ពួកគេ​បាន​រៀបចំ​ខ្លួន និង​មាន​ភាពស័ក្តិសម ។ ករណីយកិច្ច​រួមមាន​ការចែក​សាក្រាម៉ង់ និង​ការជួយ​ប៊ីស្សព​នៅក្នុង « ការចាត់ចែង​គ្រប់​អស់​ទាំង​ការណ៍​ខាង​សាច់​ឈាម » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:៦៨ ) ។ ( សូមមើល ១០.១.៣.១ )

ទីប្រឹក្សា

ទីប្រឹក្សា​កូរ៉ុម​ឌីកុន​គាំទ្រ​ដល់​ប្រធាន​ជាមួយ​នឹង​ការទទួល​ខុសត្រូវ​របស់​គាត់ រួមមាន​ការដឹកនាំ​ឲ្យ​កូរ៉ុម​ខិតខំ​ចូលរួម​នៅ​ក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើង​ឡើង​របស់​ព្រះ ការរៀន​ស្គាល់ និង​បម្រើ​សមាជិក​កូរ៉ុម​ម្នាក់ៗ ដោយ​រួមទាំង​អ្នក​ដែល​មិនបាន​ចូលរួម​នៅក្នុង​ការប្រជុំ​កូរ៉ុម​ផងដែរ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ការបង្រៀន​សមាជិក​កូរ៉ុម​ពី​ករណីយកិច្ច​បព្វជិតភាព​របស់​ពួកគេ ហើយ​និង​ការដាក់​ផែនការ និង​ដឹកនាំ​ការប្រជុំ​កូរ៉ុម ( សូមមើល ១០.៤.២ ) ។ គណៈប្រធាន​កូរ៉ុម​គួរ​ជួបជុំ​គ្នា​ជា​ទៀងទាត់ ( សូមមើល ១០.៤.៣​ ) ។

ការបម្រើ និង​សកម្មភាព​នានា

ដោយ​មាន​ការគាំទ្រ​ពី​ពួក​អ្នកប្រឹក្សា​យោបល់ គណៈប៊ីស្សព និង​ថ្នាក់ដឹកនាំ​កូរ៉ុម​យុវវ័យ​ដាក់​ផែនការ​ធ្វើ​ការបម្រើ និង​សកម្មភាព​នានា ។ កិច្ចការ​ទាំងនេះ​គួរតែ​ជួយ​សម្រេច​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។ កិច្ចការ​ទាំងនេះ​គួរតែ​មាន​តុល្យភាព​ក្នុង​ចំណោម​ផ្នែក​ទាំងបួន​នៃការរីក​ចម្រើន​ផ្ទាល់ខ្លួន ៖ ខាង​វិញ្ញាណ ខាង​សង្គម ខាង​រូបកាយ និង​ខាង​បញ្ញា ។ ( សូមមើល ១០.២.១.៣ ) ។

គោលការណ៍​ណែនាំ និង​គោលនយោបាយ​ទាំងឡាយ

គោលការណ៍​ណែនាំ និង​គោលនយោបាយ​បន្ថែម​ទៀត រួម​ទាំង​ការគាំទ្រ​យុវជន​ដែល​មាន​ពិការភាព ការទទួល​នូវ​និមិត្តរូប​កុមារ និង​យុវជន និង​ការប្រមូល​ដង្វាយ​តមអាហារ មាន​នៅក្នុង​វគ្គ ១០.៨ នៃ ក្បួនខ្នាត​ទូទៅ ។