កូរ៉ុម​បព្វជិតភាព​អើរ៉ុន
ការទទួល​ខុសត្រូវ​ទាំងឡាយ


ក្រុម​យុវជន

ការហៅ​របស់​ខ្ញុំ​ជា​លេខា​កូរ៉ុម​ឌីកុន

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​មាន​អំណរគុណ​ចំពោះ​ឆន្ទៈ​របស់​អ្នក​ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ការទទួល​ខុសត្រូវ​ក្នុង​ការហៅ​របស់​អ្នក ។

គោលបំណង​នៃ​បព្វជិតភាព​អើរ៉ុន

កូរ៉ុម​បព្វជិតភាព​អើរ៉ុន​ជួយ​ក្រុមយុវជន​ឲ្យ​ចុះ និង​រក្សា​សេចក្តីសញ្ញា​ពិសិដ្ឋ ហើយ​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ។ គោលបំណង​របស់​កូរ៉ុម​គឺដើម្បី​ជួយ​អ្នក​កាន់​បព្វជិតភាព​ឲ្យ​ធ្វើការ​រួមគ្នា ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ។ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ១០.១ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

កូរ៉ុម​ឌីកុន

យុវជន​ចូលរួម​ជាមួយ​កូរ៉ុម​ឌីកុន​នៅដើម​ខែ​មករា នៃ​ឆ្នាំ​ដែល​ពួកគេ​ឈានចូល​ដល់​អាយុ ១២ ឆ្នាំ ។ នៅពេល​នេះ ពួកគេ​ក៏​មានសិទ្ធិ​ដើម្បី​ត្រូវ​បាន​តែងតាំង​ជា​ឌីកុន​ផងដែរ ប្រសិនបើ​ពួកគេ​បាន​រៀបចំ​ខ្លួន និង​មាន​ភាពស័ក្តិសម ។ ករណីយកិច្ច​រួមមាន​ការចែក​សាក្រាម៉ង់ និង​ការជួយ​ប៊ីស្សព​នៅក្នុង « ការចាត់ចែង​គ្រប់​អស់​ទាំង​ការណ៍​ខាង​សាច់​ឈាម » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:៦៨ ) ។ ( សូមមើល ១០.១.៣.១ )

លេខា

នៅពេល​ដែល​លេខា​កូរ៉ុម​ត្រូវបាន​ហៅ​ឲ្យ​បម្រើ នោះ​ពួកគេ​រៀបចំ​របៀបវារៈ​សម្រាប់​ការប្រជុំ និង​ធ្វើ​ការកត់ត្រា ។ ពួកគាត់​ក៏​ជួយ​ស្មៀន​វួដ ឬ​អ្នកប្រឹក្សា​យោបល់​ប្រចាំ​កូរ៉ុម​ដើម្បី​តាមដាន​វត្តមាន​អ្នក​ចូល​រួម​ផងដែរ ។ ( សូមមើល ១០.៤.២ ) ។

ការបម្រើ និង​សកម្មភាព​នានា

ដោយ​មាន​ការគាំទ្រ​ពី​ពួក​អ្នក​ប្រឹក្សា​យោបល់ គណៈប៊ីស្សព និង​ថ្នាក់ដឹកនាំ​កូរ៉ុម​យុវវ័យ​ដាក់​ផែនការ​ធ្វើ​ការបម្រើ និង​សកម្មភាព​នានា ។ កិច្ចការ​ទាំងនេះ​គួរតែ​ជួយ​សម្រេច​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើង​ឡើង ។ កិច្ចការ​ទាំងនេះ​គួរតែ​មាន​តុល្យភាព​ក្នុងចំណោម​ផ្នែក​ទាំងបួន​នៃការរីក​ចម្រើន​ផ្ទាល់ខ្លួន ៖ ខាង​វិញ្ញាណ ខាង​សង្គម ខាង​រូបកាយ និង​ខាង​បញ្ញា ។ ( សូមមើល ១០.២.១.៣ ) ។

គោលការណ៍​ណែនាំ និង​គោលនយោបាយ​ទាំងឡាយ

គោលការណ៍​ណែនាំ និង​គោលនយោបាយ​បន្ថែម​ទៀត រួម​ទាំង​ការគាំទ្រ​យុវជន​ដែល​មាន​ពិការភាព ការទទួល​នូវ​និមិត្តរូប​កុមារ និង​យុវជន និង​ការប្រមូល​ដង្វាយ​តមអាហារ មាន​នៅក្នុង​វគ្គ ១០.៨ នៃ ក្បួនខ្នាត​ទូទៅ ។