អង្គការ​បឋមសិក្សា
ការទទួល​ខុសត្រូវ​ទាំងឡាយ


រូបភាព
ស្ត្រី និង​កុមារ​មួយ​ក្រុម

ការហៅ​របស់​ខ្ញុំ​ជា​អ្នក​ដឹកនាំ​ថ្នាក់​ទារកដ្ឋាន

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​មាន​អំណរគុណ​ចំពោះ​ឆន្ទៈ​របស់​អ្នក​ក្នុង​ការបម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ការទទួល​ខុសត្រូវ​ក្នុង​ការហៅ​របស់​អ្នក ។

គោលបំណង​នៃ​អង្គការ​បឋមសិក្សា

អង្គការ​បឋមសិក្សា​ជួយ​ឲ្យ​កុមារ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​របស់​ពួកគេ រៀន​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់ រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​មាន​អារម្មណ៍ ស្គាល់ និង​ធ្វើ​តាម​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អង្គការ​បឋមសិក្សា​ក៏​ជា​ពេលវេលា​សម្រាប់​រៀបចំខ្លួន ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ នៅ​ពេល​ដែល​កុមារ​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើងឡើង​របស់​ព្រះ​ផងដែរ ។ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ, ១២.១. ) ។

អ្នក​ដឹកនាំ​ថ្នាក់​ទារកដ្ឋាន

ការបង្រៀន​បុត្រាបុត្រី​របស់​ព្រះ​គឺ​ជា​ឯកសិទ្ធិ​ដ៏​ពិសិដ្ឋ​មួយ ។ ថ្នាក់​ទារកដ្ឋាន​ជួយ​កុមារ​អាយុ​ពី ១៨ ខែ ដល់ ៣ ឆ្នាំ ឲ្យ​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ ហើយ​រៀន​អំពី​ផែនការ​នៃ​សុភមង្គល​របស់ទ្រង់ ។ អ្នក​ដឹកនាំ​ថ្នាក់​ទារកដ្ឋាន​ស្រឡាញ់ បង្រៀន និង​ផ្ដល់​ការងារ​បម្រើ​ដល់​កុមារ ។ ពួកគាត់​ត្រូវ​ប្រាកដ​ថា ទារក​ទារិកា​មាន​សុវត្ថិភាព និង​សុខុមាលភាព ( សូមមើល ១២.១.៥ ) ។

ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ

ថ្នាក់ដឹកនាំ​ថ្នាក់​ទារកដ្ឋាន​បង្រៀន​ចេញពី​សៀវភៅ មើល​ន៎ កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ។ ពួកគេ​ធ្វើតាម​គោលការណ៍​នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ និង ជំពូក​ទី ១៧ នៃ ក្បួនខ្នាត​ទូទៅ ។ នៅពេល​មជ្ឈិមវ័យ​បង្រៀន​កុមារ​នៅក្នុង​មជ្ឈដ្ឋាន​នៃ​សាសនាចក្រ យ៉ាង​ហោចណាស់​គួរមាន​មជ្ឈិមវ័យ​ពីររូប​ដែល​មាន​ការទទួល​ខុសត្រូវ មាន​វត្តមាន​នៅ​ទីនោះ ( សូមមើល ១២.៣.៥ ) ។

គោលការណ៍​ណែនាំ និង​គោលនយោបាយ​នានា

មជ្ឈិមវ័យ​ទាំងអស់​ដែល​ធ្វើការ​ជាមួយ​កុមារ និង​យុវវ័យ​ត្រូវតែ​បំពេញ​វគ្គ​បណ្តុះ​បណ្តាល​ការការពារ​កុមារ និង​យុវវ័យ​ក្នុង​រយៈពេល​មួយ​ខែ​ក្រោយពី​ត្រូវបាន​គាំទ្រ​ចំពោះ​ការហៅ ( នៅលើ​គេហទំព័រ ProtectingChildren.ChurchofJesusChrist.org ) ។ ការណែនាំ និង​គោលនយោបាយ​នានា​ដែល​ទាក់ទង​នឹង​កុមារ​ដែល​មាន​តម្រូវការ​ពិសេស តម្រូវការ​សុវត្ថិភាព កម្មវិធី​កុមារ និង​យុវជន និង​កម្មវិធី​ខ្លះទៀត​អាច​រកបាន​នៅក្នុង​ផ្នែក ១២.៥ នៃ ក្បួនខ្នាត​ទូទៅ ។

បោះពុម្ព