កូរ៉ុម​បព្វជិតភាព​អើរ៉ុន
ការទទួល​ខុសត្រូវ​ទាំងឡាយ


ក្រុម​យុវជន

ការហៅ​របស់​ខ្ញុំ​ជា​ជំនួយការ​កូរ៉ុម​សង្ឃ

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​មាន​អំណរគុណ​ចំពោះ​ឆន្ទៈ​របស់​អ្នក​ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ការទទួល​ខុសត្រូវ​ក្នុង​ការហៅ​របស់​អ្នក ។

គោលបំណង​នៃ​បព្វជិតភាព​អើរ៉ុន

កូរ៉ុម​បព្វជិតភាព​អើរ៉ុន​ជួយ​ក្រុមយុវជន​ឲ្យ​ចុះ និង​រក្សា​សេចក្តីសញ្ញា​ពិសិដ្ឋ ហើយ​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ។ គោលបំណង​របស់​កូរ៉ុម​គឺ​ដើម្បី​ជួយ​អ្នក​កាន់​បព្វជិតភាព​ឲ្យ​ធ្វើការ​រួមគ្នា ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ។ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ១០.១នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

កូរ៉ុម​សង្ឃ

ក្រុម​យុវជន​ចូលរួម​ជាមួយ​កូរ៉ុម​សង្ឃ​ចាប់ផ្តើម​ពី​ខែ​មករា​នៃ​ឆ្នាំ ដែល​ពួកគេ​ឈានចូល​ដល់​អាយុ ១៦ ឆ្នាំ ។ នៅពេលនេះ ពួកគេ​ក៏​មាន​សិទ្ធិ​ដើម្បី​ត្រូវបាន​តែងតាំង​ជា​សង្ឃ​ផងដែរ ប្រសិនបើ​ពួកគេ​បានរៀបចំខ្លួន និង​មានភាពស័ក្តិសម ។ សង្ឃ​មាន​ករណីយកិច្ច​ដូចគ្នានឹង​ឌីកុន និង​គ្រូ​ផងដែរ ។ ពួកគេ​ក៏រៀបចំ​សាក្រាម៉ង់ និង​បម្រើ​ជា​បងប្អូនប្រុស​ដែល​ផ្ដល់ការងារ​បម្រើ​ផងដែរ ។ ករណីយកិច្ច​បន្ថែម​ត្រូវបាន​ពិពណ៌នា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៥៣–៥៩; ៨៤:១១១ ។ ( សូមមើល ១០.១.៣.២ ) ។

ជំនួយការ

ជំនួយការ​កូរ៉ុម​សង្ឃ​គាំទ្រ​ដល់​ប្រធាន​កូរ៉ុម ប៊ីស្សព ជាមួយ​នឹង​ការទទួលខុសត្រូវ​របស់​គាត់ ។ ការគាំទ្រ​នេះ​រួមមានការដឹកនាំ​ឲ្យ​កូរ៉ុម​ខិតខំ​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើង​ឡើង​របស់​ព្រះ ការរៀន​ស្គាល់ និង​បម្រើ​សមាជិក​កូរ៉ុម​ម្នាក់ៗ ដោយ​រួមទាំង​អ្នក​ដែល​មិន​បាន​ចូលរួម​នៅក្នុង​ការប្រជុំ​កូរ៉ុម​ផងដែរ ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ការបង្រៀន​សមាជិក​កូរ៉ុម​ពី​ករណីយកិច្ច​បព្វជិតភាព​របស់​ពួកគេ និង​ការដាក់​ផែនការ និង​ដឹកនាំ​ការប្រជុំ​កូរ៉ុម ( សូមមើល ១០.៤.២ ) ។ គណៈប្រធាន​កូរ៉ុម​គួរ​ជួបជុំ​គ្នា​ជា​ទៀងទាត់ ( មើល ១០.៤.៣ ) ។

ការបម្រើ និង​សកម្មភាព​នានា

ដោយ​មាន​ការ​គាំទ្រ​ពី​ពួក​អ្នក​ប្រឹក្សា​យោបល់ គណៈប៊ីស្សព និង​ថ្នាក់ដឹកនាំ​កូរ៉ុម​យុវវ័យ​ដាក់​ផែនការ​ធ្វើ​ការបម្រើ និង​សកម្មភាព​នានា ។ កិច្ចការ​ទាំងនេះ​គួរតែ​ជួយ​សម្រេច​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាព​តម្កើង​ឡើង ។ សកម្មភាព​ទាំងនេះ​គួរតែ​មានតុល្យភាព​ក្នុងចំណោម​ផ្នែក​ទាំងបួន​នៃការរីក​ចម្រើន​ផ្ទាល់ខ្លួន ៖ ខាង​វិញ្ញាណ ខាង​សង្គម ខាង​រូបកាយ និង​ខាង​បញ្ញា ។ ( សូមមើល ១០.២.១.៣ ) ។

គោលការណ៍​ណែនាំ និង​គោលនយោបាយ​ទាំងឡាយ

គោលការណ៍​ណែនាំ និង​គោលនយោបាយ​បន្ថែម​ទៀត រួម​ទាំង​ការគាំទ្រ​យុវជន​ដែល​មាន​ពិការភាព ការទទួល​នូវ​និមិត្តរូប​កុមារ និង​យុវជន និង​ការប្រមូល​ដង្វាយ​តមអាហារ មាន​នៅក្នុង​វគ្គ ១០.៨ នៃ ក្បួនខ្នាត​ទូទៅ ។