កូរ៉ុម​បព្វជិតភាព​អើរ៉ុន
ការទទួល​ខុសត្រូវ​ទាំងឡាយ


ក្រុម​យុវជន

ការហៅ​របស់​ខ្ញុំ​ជា​លេខា​កូរ៉ុម​សង្ឃ

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​មាន​អំណរគុណ​ចំពោះ​ឆន្ទៈ​របស់​អ្នក​ក្នុង​ការបម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ការទទួល​ខុសត្រូវ​ក្នុង​ការហៅ​របស់​អ្នក ។

គោលបំណង​នៃ​បព្វជិតភាព​អើរ៉ុន

កូរ៉ុម​បព្វជិតភាព​អើរ៉ុន​ជួយ​យុវជន​ឲ្យ​ចុះ និង​រក្សា​សេចក្តីសញ្ញា​ពិសិដ្ឋ ហើយ​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ គោលបំណង​របស់​កូរ៉ុម​គឺ​ដើម្បី​ជួយ​អ្នក​កាន់​បព្វជិតភាព​ឲ្យ​ធ្វើការ​រួមគ្នា ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ។ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ១០.១ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

កូរ៉ុម​សង្ឃ

ក្រុម​យុវជន​ចូលរួម​ជាមួយ​កូរ៉ុម​សង្ឃ​ចាប់ផ្តើម​ពី​ខែមករា នៃ​ឆ្នាំ​ដែល​ពួកគេ​ឈានចូល​ដល់​អាយុ ១៦ ឆ្នាំ ។ ប្រសិនបើ​ពួកគេ​បាន​រៀបចំខ្លួន និង​មាន​ភាពស័ក្តិសម នោះ​ពួកគេ​ក៏​អាច​ត្រូវបាន​តែងតាំង​ជាសង្ឃ​ផងដែរ ។ សង្ឃ​មាន​ករណីយកិច្ច​ដូចគ្នានឹង​ឌីកុន និង​គ្រូ​ផងដែរ ។ សង្ឃ​ក៏អាច​ចាត់ចែង​ពិធី​សាក្រាម៉ង់ ធ្វើ​បុណ្យ​ជ្រមុជទឹក ( រួមទាំង​បុណ្យ​ជ្រមុជទឹក​ក្នុង​ព្រះវិហារ​បរិសុទ្ធ ) និង​អាច​តែងតាំង​ពួកសង្ឃ ពួកគ្រូ ឬ​ពួកឌីកុន​ផ្សេងៗទៀត​បាន​ផងដែរ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ២០:៤៦–៥២, ៧៣–៧៩; ក្បួនខ្នាត​ទូទៅ, ១០.១.៣.៣ )

លេខា

នៅពេល​ដែល​លេខា​កូរ៉ុម​ត្រូវបាន​ហៅ​ឲ្យ​បម្រើ នោះ​ពួកគេ​រៀបចំ​របៀបវារៈ​សម្រាប់​ការប្រជុំ និង​ធ្វើ​ការកត់ត្រា ។ ពួកគាត់​ក៏​ជួយ​ស្មៀន​វួដ ឬ​អ្នកប្រឹក្សា​យោបល់​ប្រចាំ​កូរ៉ុម​ដើម្បី​តាមដាន​វត្តមាន​អ្នក​ចូល​រួម​ផងដែរ ។ ( សូមមើល ១០.៤.២ ) ។

ការបម្រើ និង​សកម្មភាព​នានា

ដោយ​មាន​ការ​គាំទ្រ​ពី​ពួក​អ្នក​ប្រឹក្សា​យោបល់ គណៈប៊ីស្សព និង​ថ្នាក់ដឹកនាំ​កូរ៉ុម​យុវវ័យ​ដាក់​ផែនការ​ធ្វើ​ការបម្រើ និង​សកម្មភាព​នានា ។ កិច្ចការ​ទាំងនេះ​គួរតែ​ជួយ​សម្រេច​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើង​ឡើង ។ សកម្មភាព​ទាំងនេះ​គួរតែ​មាន​តុល្យភាព​ក្នុង​ចំណោម​ផ្នែក​ទាំងបួន​នៃ​ការរីក​ចម្រើន​ផ្ទាល់ខ្លួន ៖ ខាង​វិញ្ញាណ ខាង​សង្គម ខាង​រូបកាយ និង​ខាង​សតិបញ្ញា ។ ( សូមមើល ១០.២.១.៣ ) ។

គោលការណ៍​ណែនាំ និង​គោលនយោបាយ​ទាំងឡាយ

គោលការណ៍​ណែនាំ និង​គោលនយោបាយ​បន្ថែម​ទៀត រួម​ទាំង​ការគាំទ្រ​យុវជន​ដែល​មាន​ពិការភាព ការទទួល​នូវ​និមិត្តរូប​កុមារ និង​យុវជន និង​ការប្រមូល​ដង្វាយ​តមអាហារ មាន​នៅក្នុង​វគ្គ ១០.៨ នៃ ក្បួនខ្នាត​ទូទៅ ។