អង្គការ​បឋមសិក្សា
ការទទួល​ខុសត្រូវ​ទាំងឡាយ


រូបភាព
ស្ដ្រី​កំពុង​បង្រៀន​កុមារ

ការហៅ​របស់​ខ្ញុំ​ជា​លេខា​អង្គការ​បឋម​សិក្សា

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​មាន​អំណរគុណ​ចំពោះ​ឆន្ទៈ​របស់​អ្នក​ក្នុង​ការបម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ការទទួល​ខុសត្រូវ​ក្នុង​ការហៅ​របស់​អ្នក ។

គោលបំណង​នៃ​អង្គការ​បឋមសិក្សា

អង្គការ​បឋមសិក្សា​ជួយ​ឲ្យ​កុមារ​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​របស់​ពួកគេ រៀន​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់ រស់​នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​មាន​អារម្មណ៍ ស្គាល់ និង​ធ្វើ​តាម​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អង្គការ​បឋមសិក្សា​ក៏​ជា​ពេលវេលា​សម្រាប់​រៀបចំខ្លួន ចុះ និង​រក្សា​សេចក្ដី​សញ្ញា​ពិសិដ្ឋ នៅ​ពេល​ដែល​កុមារ​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើងឡើង​របស់​ព្រះ ។ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ, ១២.១. ) ។

លេខា

លេខា​អង្គការ​បឋមសិក្សា​ជួយ​គណៈប្រធាន​តាម​តម្រូវការ​រដ្ឋបាល ។ លេខា​ប្រាប់​ឲ្យ​គណៈ​ប្រធាន​ដឹង​ពី​កុមារ និង​អ្នក​មក​ថ្មី កុមារ​ដែល​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​ការឡើង​ទៅ​ថ្នាក់​រៀន​ថ្មី ។ គាត់​ជួយ​ក្នុង​ការចាត់ចែង​ការប្រជុំ​អង្គការ​បឋមសិក្សា​នៅ​ថ្ងៃ​អាទិត្យ ហើយ​រៀបចំ​របៀបវារៈ និង​ចូលរួម​ការប្រជុំ​នានា ។ លេខា​ក៏​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គ្រូបង្រៀន​អង្គការ​បឋម​សិក្សា និង​ថ្នាក់​ទារកដ្ឋាន និង​ថ្នាក់​ដឹកនាំ​អំពី​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​កុមារ ។ ( សូម​មើល ១២.៣.៣ ) ។

ថ្នាក់ និង​ម៉ោង​ច្រៀង​ចម្រៀង

វា​គឺជា​អភ័យ​ឯកសិទ្ធិ​ដ៏ពិសិដ្ឋ​ដើម្បី​បង្រៀន​ដល់​កុមារ ។ ថ្នាក់​ដឹកនាំ​អង្គការ​បឋម​សិក្សា​ស្រឡាញ់ និង​បង្រៀន​កុមារ​តាមរបៀប​របស់​ព្រះអង្គ​សង្រ្គោះ ។ ថ្នាក់​អង្គការ​បឋម​សិក្សា​ត្រូវបាន​រៀបចំឡើង​តាម​អាយុ និង​ចំនួន​គ្រូបង្រៀន​ដែល​មាន ( សូមមើល ១២.១.៣ ) ។ ម៉ោង​ច្រៀង​ចម្រៀង​ជួយ​កុមារ​ឲ្យ​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ ហើយ​រៀន​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់ ( សូមមើល ១២.១.៤ ) ។

សកម្មភាព​អង្គការ​បឋម​សិក្សា

ថ្នាក់​ដឹកនាំ​សកម្មភាព​អង្គការ​បឋមសិក្សា​ដាក់​ផែនការ​សប្បាយៗ និង​សកម្មភាព​ការចូលរួម​ចំណែក​នានា​ដែលជួយ​សម្រេច​បាន​នូវ​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។ ការបម្រើ និង​សកម្មភាព​នានា​គួរតែ​ស្ថាបនា​ទីបន្ទាល់ ពង្រឹង​ក្រុមគ្រួសារ និង​ផ្តល់​ឱកាស​ដើម្បី​ផ្តល់ពរជ័យ​ដល់​មនុស្ស​ដទៃ ។ ជាទូទៅ​សកម្មភាព​អង្គការ​បឋមសិក្សា​ត្រូវបាន​ធ្វើ​ឡើង​ពីរដង​ក្នុង​មួយ​ខែ​សម្រាប់​កុមារ​អាយុ ៨-១១ ឆ្នាំ ។ ( សូមមើល ១២.៣.៦ ) ។

គោលការណ៍​ណែនាំ និង​គោលនយោបាយ​នានា

មជ្ឈិមវ័យ​ទាំងអស់​ដែល​ធ្វើការ​ជាមួយ​កុមារ និង​យុវវ័យ​ត្រូវតែ​បំពេញ​វគ្គ​បណ្តុះ​បណ្តាល​ការការពារ​កុមារ និង​យុវវ័យ​ក្នុងរយៈពេល​មួយ​ខែ​ក្រោយពី​ត្រូវបាន​គាំទ្រ​ចំពោះ​ការហៅ ​( នៅលើ​គេហទំព័រProtectingChildren.ChurchofJesusChrist.org ) ។ ការណែនាំ និង​គោលនយោបាយ​នានា​ដែល​ទាក់ទង​នឹង​កុមារ​ដែល​មាន​តម្រូវការ​ពិសេស តម្រូវការ​សុវត្ថិភាព កម្មវិធី​កុមារ និង​យុវជន​ និង​កម្មវិធី​ខ្លះទៀត​អាច​រកបាន​នៅក្នុង​ផ្នែក ១២.៥ នៃ ក្បួនខ្នាត​ទូទៅ ។

បោះពុម្ព