ការហៅរបស់ខ្ញុំជាប្រធានអង្គការបឋមសិក្សាស្តេក
ការទទួលខុសត្រូវទាំងឡាយ
ព្រះអម្ចាស់មានអំណរគុណចំពោះឆន្ទៈរបស់អ្នកក្នុងការបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅមួយនៃការទទួលខុសត្រូវក្នុងការហៅរបស់អ្នក ។
គោលបំណងនៃអង្គការបឋមសិក្សា
អង្គការបឋមសិក្សាជួយឲ្យកុមារមានអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌របស់ពួកគេ រៀនអំពីផែនការនៃសុភមង្គលរបស់ទ្រង់ រស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងទទួលអារម្មណ៍ ស្គាល់ និងធ្វើតាមឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។ អង្គការបឋមសិក្សាក៏ជាពេលវេលាសម្រាប់រៀបចំខ្លួន ធ្វើ និងរក្សាសេចក្ដីសញ្ញាពិសិដ្ឋ នៅពេលដែលកុមារចូលរួមនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់ព្រះ ។ ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ, ១២.១. ) ។
ប្រធានអង្គការបឋមសិក្សាស្តេក
ប្រធានអង្គការបឋមសិក្សាស្តេកបម្រើក្រោមការដឹកនាំនៃគណៈប្រធានស្តេក ។ គាត់បម្រើជាសមាជិកមួយរូបក្នុងក្រុមប្រឹក្សាស្តេក ។ ប្រធានដឹកនាំគណៈប្រធានអង្គការបឋមសិក្សាស្តេក ។ ក្នុងនាមជាគណៈប្រធាន ការទទួលខុសត្រូវរួមមានទាំងការតម្រង់ទិសគណៈប្រធានអង្គការបឋមសិក្សាវួដដែលទើបហៅថ្មីៗ ដោយផ្ដល់ការគាំទ្រ និងការណែនាំជាបន្តបន្ទាប់ និងការចុះសួរសុខទុក្ខថ្នាក់រៀនទាំងឡាយក្នុងវួដរបស់ស្តេក ។ នៅពេលទទួលបានការអញ្ជើញ ពួកគេអាចចូលរួមការប្រជុំក្រុមប្រឹក្សាសម្របសម្រួល ហើយថ្លែងនៅក្នុងការប្រជុំសាក្រាម៉ង់ និងក្នុងបរិយាកាសផ្សេងទៀត ( សូមមើល ៦.៧.១ ) ។
ការប្រជុំ និងក្រុមប្រឹក្សា
គណៈប្រធានអង្គការបឋមសិក្សាស្តេកគួរតែប្រឹក្សាជាមួយគ្នាជាទៀងទាត់ ។ ប្រធានស្តេកចូលរួមការប្រជុំថ្នាក់ដឹកនាំជាប្រចាំឆ្នាំ ( សូមមើល ២៩.៣.៤ ) បម្រើនៅក្នុងក្រុមប្រឹក្សាស្តេក ហើយចូលរួមការប្រជុំសម្របសម្រួលក្រុមប្រឹក្សាស្តេក នៅពេលត្រូវបានអញ្ជើញដោយពួកចិតសិបនាក់ប្រចាំតំបន់ ( សូមមើល ២៩.៤ ) ។
សកម្មភាពអង្គការបឋមសិក្សា
គណៈប្រធានអង្គការបឋមសិក្សាស្ដេកអាចដាក់ផែនការសកម្មភាពស្ដេកម្ដងម្កាលសម្រាប់កុមារអាយុ ៨ ដល់ ១១ ឆ្នាំ ។ សកម្មភាពទាំងនេះអាចសម្រាប់កុមារី កុមារា ឬទាំងពីរ ( សូមមើល ៦.៧.១.៣ ) ។
គោលការណ៍ណែនាំ និងគោលនយោបាយនានា
មជ្ឈិមវ័យទាំងអស់ដែលធ្វើការជាមួយកុមារ និងយុវវ័យត្រូវតែបំពេញវគ្គបណ្តុះបណ្តាលការការពារកុមារ និងយុវវ័យក្នុងរយៈពេលមួយខែក្រោយពីត្រូវបានគាំទ្រចំពោះការហៅ ( នៅលើគេហទំព័រProtectingChildren.ChurchofJesusChrist.org ) ។ ការណែនាំ និងគោលនយោបាយនានាដែលទាក់ទងនឹងកុមារដែលមានតម្រូវការពិសេស តម្រូវការសុវត្ថិភាព កម្មវិធីកុមារ និងយុវជន និងកម្មវិធីខ្លះទៀតអាចរកបាននៅក្នុងផ្នែក ១២.៥ នៃ ក្បួនខ្នាតទូទៅ ។