អង្គការ​បឋមសិក្សា
ការទទួល​ខុសត្រូវ​ទាំងឡាយ


ស្ដ្រី​កំពុង​បង្រៀន​កុមារ

ការហៅ​របស់​ខ្ញុំ​ជា​លេខា​អង្គការ​បឋម​សិក្សា​ស្តេក

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​មាន​អំណរគុណ​ចំពោះ​ឆន្ទៈ​របស់​អ្នក​ក្នុង​ការបម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ការទទួល​ខុសត្រូវ​ក្នុង​ការហៅ​របស់​អ្នក ។

គោលបំណង​នៃ​អង្គការ​បឋមសិក្សា

អង្គការ​បឋមសិក្សា​ជួយ​ឲ្យ​កុមារ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​របស់​ពួកគេ រៀន​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់ រស់​នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​មាន​អារម្មណ៍ ស្គាល់ និង​ធ្វើ​តាម​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អង្គការ​បឋមសិក្សា​ក៏​ជា​ពេលវេលា​សម្រាប់​រៀបចំខ្លួន ចុះ និង​រក្សា​សេចក្ដី​សញ្ញា​ពិសិដ្ឋ នៅ​ពេល​ដែល​កុមារ​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ​ផងដែរ ។ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ, ១២.១. ) ។

លេខា​អង្គការ​បឋម​សិក្សា​ស្តេក

លេខា​អង្គការ​បឋម​សិក្សា​ស្តេក​គាំទ្រ​គណៈប្រធាន​អង្គការ​បឋម​សិក្សា​ស្តេក ។ ក្រោម​ការដឹកនាំ​របស់​ប្រធាន​អង្គការ​បឋមសិក្សា លេខា​ទទួល​បន្ទុក​រៀបចំ​របៀបវារៈ​សម្រាប់​ការប្រជុំ​គណៈប្រធាន កត់ចំណាំ​នៅ​ក្នុង​ការប្រជុំ​គណៈប្រធាន និង​តាមដាន​ការចាត់តាំង​នានា និង​រក្សា​កំណត់ត្រា​ផ្សេងៗ ហើយ​រៀបចំ​របាយការណ៍​តាម​ការស្នើសុំ​ពី​គណៈប្រធាន ជួយ​គណៈប្រធាន​រៀបចំ​គម្រោង​ថវិកា​ប្រចាំឆ្នាំ​សម្រាប់​អង្គការ​របស់​ពួកគេ ចាត់ចែង​ការចំណាយ និង​ផ្តល់​ការបំពាក់បំប៉ន​ដល់​លេខា​អង្គការ​ទាំងឡាយ​ក្នុង​វួដ​តាម​ការចាត់តាំង ( សូមមើល ៦.៧.៣ ) ។

គោលការណ៍​ណែនាំ និង​គោលនយោបាយ​នានា

មជ្ឈិមវ័យ​ទាំងអស់​ដែល​ធ្វើការ​ជាមួយ​កុមារ និង​យុវវ័យ​ត្រូវតែ​បំពេញ​វគ្គ​បណ្តុះ​បណ្តាល​ការការពារ​កុមារ និង​យុវវ័យ​ក្នុង​រយៈពេល​មួយ​ខែ​ក្រោយពី​ត្រូវបាន​គាំទ្រ​ចំពោះ​ការហៅ ( នៅលើ​គេហទំព័រ ProtectingChildren.ChurchofJesusChrist.org ) ។ ការណែនាំ និង​គោលនយោបាយ​នានា​ដែល​ទាក់ទង​នឹង​កុមារ​ដែល​មាន​តម្រូវការ​ពិសេស តម្រូវការ​សុវត្ថិភាព កម្មវិធី​កុមារ និង​យុវជន និង​កម្មវិធី​ផ្សេងទៀត​អាច​រកបាន​នៅក្នុង​ផ្នែក ១២.៥ នៃ ក្បួនខ្នាត​ទូទៅ ។