ការហៅរបស់ខ្ញុំជាលេខាសមាគមសង្រ្គោះស្តេក
ការទទួលខុសត្រូវទាំងឡាយ
ព្រះអម្ចាស់មានអំណរគុណចំពោះឆន្ទៈរបស់អ្នកក្នុងការបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅមួយនៃការទទួលខុសត្រូវក្នុងការហៅបម្រើរបស់អ្នក ។
គោលបំណងនៃសមាគមសង្គ្រោះ
សមាគមសង្គ្រោះគឺជាអង្គការដែលបានបង្កើតឡើងដោយព្រះ សម្រាប់ស្រ្តីមជ្ឈិមវ័យទាំងអស់នៅក្នុងសាសនាចក្រ ។ សមាគមសង្គ្រោះជួយបុត្រាបុត្រីរបស់ព្រះឲ្យរៀបចំខ្លួនដើម្បីត្រឡប់ទៅទីវត្តមានរបស់ទ្រង់វិញ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា គោលបំណងនៃសមាគមសង្រ្គោះគឺដើម្បី « សង្រ្គោះព្រលឹង និងជួយសម្រាលទុក្ខវេទនា »—ដោយផ្ដល់នូវការជួយសង្គ្រោះរបស់ព្រះអង្គសង្គ្រោះ ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៩.១ ) ។
លេខាសមាគមសង្រ្គោះស្តេក
ក្រោមការដឹកនាំរបស់ប្រធានសមាគមសង្រ្គោះស្តេក នោះលេខាទទួលបន្ទុករៀបចំរបៀបវារៈសម្រាប់ការប្រជុំគណៈប្រធាន កត់ត្រានៅក្នុងការប្រជុំគណៈប្រធាន និងតាមដានការចាត់តាំងនានា និងរក្សាកំណត់ត្រាផ្សេងៗ ហើយរៀបចំរបាយការណ៍តាមការស្នើសុំមកពីគណៈប្រធាន ជួយគណៈប្រធានរៀបចំគម្រោងថវិកាប្រចាំឆ្នាំសម្រាប់អង្គការរបស់ពួកគាត់ ចាត់ចែងការចំណាយ និងផ្តល់ការបំពាក់បំប៉នដល់លេខាអង្គការទាំងឡាយក្នុងវួដតាមការចាត់តាំង ( សូមមើល ៦.៧.៣ ) ។
ការប្រជុំ និង ក្រុមប្រឹក្សាទាំងឡាយ
លេខាសមាគមសង្គ្រោះស្តេកចូលរួមការប្រជុំគណៈប្រធាន និងបម្រើជាមួយគណៈប្រធាននៅក្នុងគណៈកម្មការថ្នាក់ដឹកនាំមជ្ឈិមវ័យស្តេក ( សូមមើល ៦.៧.១.១ ) ។
គោលការណ៍ណែនាំ និង គោលនយោបាយទាំងឡាយ
គោលការណ៍ណែនាំ និងគោលនយោបាយបន្ថែមនានាមាននៅក្នុងផ្នែក ៩.៦ នៃ ក្បួនខ្នាតទូទៅ ។