សាលា​ថ្ងៃ​អាទិត្យ
ការទទួល​ខុសត្រូវ​ទាំងឡាយ


ក្រុម​មនុស្ស​កំពុង​ញញឹម

ការហៅ​របស់​ខ្ញុំ​ក្នុង​នាម​ជា​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​នឹង​ឆន្ទៈ​របស់​បងប្អូន​ដើម្បី​បម្រើ​នៅ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខាង​ក្រោម​នេះ​គឺ​ជា​ទិដ្ឋភាព​ទូទៅ​នៃ​ការទទួលខុសត្រូវ​ទាំងឡាយ​សម្រាប់​ការហៅ​របស់​អ្នក ។

គោល​បំណង​នៃ​សាលា​ថ្ងៃ​អាទិត្យ

សាលា​ថ្ងៃអាទិត្យ​ជួយ​សម្រេច​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ។ វា​ធ្វើ​បែប​នេះ​បាន តាមរយៈ​ការជួយ​បុត្រាបុត្រី​របស់​ព្រះ​ឲ្យ​រៀន ហើយ​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល​ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ១៣.១ ) ។

គណៈប្រធាន​សាលា​ថ្ងៃ​អាទិត្យ

ប្រធាន​មាន​ទំនួលខុសត្រូវ​សម្រាប់​ការបម្រើ​នៅ​ក្នុង​ក្រុមប្រឹក្សា​វួដ មើលការខុសត្រូវ​លើ​ការរៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ​នៅ​គេហដ្ឋាន និង​នៅ​សាសនាចក្រ និង​រៀបចំ​ថ្នាក់​រៀន​នានា ។ ប្រធាន​ក៏​ជួយ​គាំទ្រ លើកទឹកចិត្ត និង​ណែនាំ​គ្រូបង្រៀន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព​តាមរយៈ​ការធ្វើ​តាម​គោលការណ៍​នៅ​ក្នុង​បទគម្ពីរ និង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ( សូមមើល ១៣.២.២.២ ) ។ ទីប្រឹក្សា​របស់​គាត់​ជួយ​ដល់​គាត់ ។

ថ្នាក់​ថ្ងៃ​អាទិត្យ

ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ធ្វើ​ឡើងនៅ​ថ្ងៃ​អាទិត្យ​ទី​មួយ និង​ទី​បី​នៃ​ខែ​នីមួយៗ ។ ទំហំ​ថ្នាក់​នឹង​ប្រែប្រួល​អាស្រ័យ​លើ​តម្រូវការ​របស់​វួដ​នីមួយៗ ( សូមមើល ១៣.៣ ) ។ គ្រូបង្រៀន​សាលា​ថ្ងៃអាទិត្យ​ប្រើ​បទគម្ពីរ មេរៀន​ដែល​បាន​ដាក់​កាលវិភាគ​នៅ​ក្នុង​ចូរ មកតាម​ខ្ញុំ និង​ប្រសាសន៍​របស់​ព្យាការី​សម័យថ្មី​ជា​ធនធាន​ចម្បង​របស់​ពួកគេ​សម្រាប់​ការបង្រៀន ។

ការរៀនសូត្រ​ដែល​ផ្តោត​លើ​គេហដ្ឋាន

ឪពុកម្តាយ​ទទួល​ខុសត្រូវ​លើ​ការបង្រៀន​ដំណឹងល្អ​ដល់​កូនៗ​របស់​ខ្លួន ( សូមមើល ១៣.៥ ) ។ គ្រូបង្រៀន​សាលាថ្ងៃ​អាទិត្យ និង​ថ្នាក់​ដឹកនាំ​លើកទឹកចិត្ត​សមាជិក ឲ្យ​ស្វែង​រក​ការបំផុស​គំនិត​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់​អំពី​របៀប​សិក្សា និង​បង្រៀន​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន​របស់​ពួកគេ ( សូមមើល ១៧.២ ) ។

ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន

នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន គ្រូបង្រៀន​ប្រឹក្សា​យោបល់​រួមគ្នា​អំពី​គោលការណ៍​ទាំងឡាយ​នៃ​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ ។ ពួកគេ​ក៏​ប្រឹក្សា​គ្នា​អំពី​របៀប​កែលម្អ​ការរៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ​ផងដែរ ។ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ជា​ធនធាន​មួយ ( សូមមើល ១៧.៤ ) ។ ការប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ប្រចាំ​ត្រីមាស​ក្នុង​អំឡុង​ពេល​ម៉ោង​បង្រៀន​នៅ​ថ្ងៃ​អាទិត្យ ហើយ​ជាទូទៅ​ការប្រជុំ​នេះ​ដឹក​នាំ​ដោយ​ប្រធាន​សាលា​ថ្ងៃអាទិត្យ ( សូមមើល ១៣.៤ ) ។

ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​សម្រាប់​ឪពុកម្តាយ

នៅ​ក្រោម​ការដឹកនាំ​របស់​ប៊ីស្សព និង​ក្រុម​ប្រឹក្សា​វួដ ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ជួយ​រៀបចំ​ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​សម្រាប់​ឪពុកម្តាយ ។ ការប្រជុំ​នេះ​ធ្វើ​តាម​ទម្រង់ និង​ភាពញឹកញាប់​ដូចគ្នា​ទៅ​នឹង​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​ធម្មតា ប៉ុន្តែ​ក្នុង​ករណី​នេះ​ឪពុកម្តាយ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម ។ គោលបំណង​នេះ គឺ​ដើម្បី​ជួយ​ឪពុកម្តាយ​ក្លាយ​ជា​គ្រូបង្រៀន​កាន់តែ​ប្រសើរ​នៅ​ក្នុង​គេហដ្ឋាន​របស់​ពួកគាត់ ។ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ និង​ឯកសារ​ណែនាំ​នានា​នៅ​ក្នុង​ចូរ មកតាម​ខ្ញុំ គួរ​តែ​ត្រូវ​បាន​ប្រើប្រាស់​ជា​ធនធាន ( សូមមើល ១៧.៤ ) ។

គោលការណ៍​ណែនាំ និង​គោលនយោបាយ

មជ្ឈិមវ័យ​ទាំងអស់​ដែល​ធ្វើការ​ជាមួយ​យុវវ័យ​ត្រូវតែ​បំពេញ​វគ្គ​បណ្តុះ​បណ្តាល​ការការពារ​កុមារ និង​យុវវ័យ​ក្នុងរយៈពេល​មួយ​ខែ​ក្រោយពី​ត្រូវបាន​គាំទ្រ​ចំពោះ​ការហៅ ( ProtectingChildren.ChurchofJesusChrist.org ). គោលការណ៍​ណែនាំ បន្ថែម​ទៀត​សម្រាប់​សាលា​ថ្ងៃអាទិត្យ​អាច​រក​បាន​នៅ​ក្នុង ផ្នែក ១៣.៧ នៃ ក្បួនខ្នាត​ទូទៅ ។