សាលា​ថ្ងៃ​អាទិត្យ
ការទទួល​ខុសត្រូវ​ទាំងឡាយ


មនុស្ស​មួយ​ក្រុម​កំពុង​ញញឹម

ការហៅ​​របស់​ខ្ញុំ​ជា​លេខា​សាលា​ថ្ងៃ​អាទិត្យ

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​មាន​អំណរគុណ​ចំពោះ​ឆន្ទៈ​របស់​អ្នក​ក្នុង​ការបម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ការទទួល​ខុសត្រូវ​ក្នុង​ការហៅ​​របស់​អ្នក ។

គោលបំណង​នៃ​សាលា​ថ្ងៃ​អាទិត្យ

សាលា​ថ្ងៃអាទិត្យ​ជួយ​សម្រេច​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ។ វា​ធ្វើ​បែប​នេះ​បាន តាមរយៈ​ការជួយ​បុត្រាបុត្រី​របស់​ព្រះ​ឲ្យ​រៀន ហើយ​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ១៣.១ ) ។

គណៈប្រធាន និង​លេខា

ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការមើលការ​ខុសត្រូវ​លើ​ការរៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ​នៅ​គេហដ្ឋាន និង​នៅ​ព្រះវិហារ ។ ទីប្រឹក្សា​របស់​គាត់​ជួយ​ដល់​គាត់ ។ លេខា​អាច​ជួយ​គណៈប្រធាន​ ធ្វើ​ការតាមដាន​ការចាត់តាំង ឬ​វត្តមាន ( សូមមើល ១៣.២.២.២ ) ។

ថ្នាក់​ថ្ងៃ​អាទិត្យ

ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ធ្វើ​ឡើងនៅ​ថ្ងៃ​អាទិត្យ​ទី​មួយ និង​ទី​បី​នៃ​ខែ​នីមួយៗ ។ ទំហំ​ថ្នាក់​នឹង​ប្រែប្រួល​អាស្រ័យ​លើ​តម្រូវការ​របស់​វួដ​នីមួយៗ ( សូមមើល ១៣.៣ ) ។ គ្រូបង្រៀន​សាលា​ថ្ងៃ​អាទិត្យ​ប្រើ​បទគម្ពីរ មេរៀន​ដែល​បាន​ដាក់​កាលវិភាគ​នៅក្នុង ចូរ​មកតាម​ខ្ញុំ និង​ប្រសាសន៍​របស់​ព្យាការី​សម័យទំនើប​ជា​ធនធាន​ចម្បង​របស់​ពួកគេ​សម្រាប់​ការបង្រៀន ។

ការរៀនសូត្រ​ដែល​ផ្តោត​លើ​គេហដ្ឋាន

ឪពុកម្តាយ​ទទួល​ខុសត្រូវ​លើ​ការបង្រៀន​ដំណឹងល្អ​ដល់​កូនៗ​របស់​ខ្លួន ( សូមមើល ១៣.៥ ) ។ គ្រូបង្រៀន​សាលា​ថ្ងៃ​អាទិត្យ និង​ថ្នាក់ដឹកនាំ​លើក​ទឹកចិត្ត​សមាជិក ឲ្យ​ស្វែងរក​ការបំផុស​គំនិត​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់​អំពី​របៀប​សិក្សា និង​បង្រៀន​ដំណឹងល្អ​នៅក្នុង​គេហដ្ឋាន​របស់​ពួកគេ ( សូមមើល​១៧.២ ) ។

ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន

លេខា​អាច​ជួយ​ដល់​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​រៀបចំ និង​ធ្វើ​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន និង​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​សម្រាប់​ឪពុក​ម្តាយ​ជា​រៀងរាល់​ត្រីមាស ។

គោលការណ៍​ណែនាំ និង​គោលនយោបាយ

មជ្ឈិមវ័យ​ទាំងអស់​ដែល​ធ្វើការ​ជាមួយ​យុវវ័យ ​ត្រូវតែ​បំពេញ​វគ្គ​បណ្តុះ​បណ្តាល​ការការពារ​កុមារ និង​យុវវ័យ​ក្នុងរយៈពេល​មួយ​ខែ ក្រោយពី​ត្រូវបាន​គាំទ្រ​ក្នុងការហៅ​នេះ ( នៅលើ​គេហទំព័រ ProtectingChildren.ChurchofJesusChrist.org ) ។ គោលការណ៍​ណែនាំ​បន្ថែម​ទៀត​សម្រាប់​សាលា​ថ្ងៃ​អាទិត្យ​មាន​នៅក្នុង ផ្នែក ១៣.៧ នៃ ក្បួនខ្នាត​ទូទៅ ។