ការហៅរបស់ខ្ញុំជាប្រធានកូរ៉ុមគ្រូ
ការទទួលខុសត្រូវទាំងឡាយ
ព្រះអម្ចាស់មានអំណរគុណចំពោះឆន្ទៈរបស់អ្នកដើម្បីបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅមួយនៃការទទួលខុសត្រូវក្នុងការហៅរបស់អ្នក ។
គោលបំណងនៃបព្វជិតភាពអើរ៉ុន
កូរ៉ុមបព្វជិតភាពអើរ៉ុនជួយក្រុមយុវជនឲ្យចុះ និងរក្សាសេចក្តីសញ្ញាពិសិដ្ឋ ហើយពង្រឹងការប្រែចិត្តជឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ គោលបំណងរបស់កូរ៉ុមគឺដើម្បីជួយអ្នកកាន់បព្វជិតភាពឲ្យធ្វើការរួមគ្នា ដើម្បីចូលរួមក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ ។ ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ១០.១ នៅលើបណ្ណាល័យដំណឹងល្អ ) ។
កូរ៉ុមគ្រូ
ក្រុមយុវជនចូលរួមជាមួយកូរ៉ុមគ្រូចាប់ផ្តើមពីខែមករានៃឆ្នាំ ដែលពួកគេឈានចូលដល់អាយុ ១៤ ឆ្នាំ ។ នៅពេលនេះ ពួកគេក៏មានសិទ្ធិដើម្បីត្រូវបានតែងតាំងជាគ្រូផងដែរ ប្រសិនបើពួកគេបានរៀបចំខ្លួន និងមានភាពស័ក្តិសម ។ គ្រូមានករណីយកិច្ចដូចគ្នានឹងឌីកុនដែរ ។ ពួកគេក៏រៀបចំសាក្រាម៉ង់ និងបម្រើជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើផងដែរ ។ ករណីយកិច្ចបន្ថែមត្រូវបានពិពណ៌នានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៥៣–៥៩; ៨៤:១១១ ។ ( សូមមើល ១០.១.៣.២ ) ។
ប្រធាន
ការទទួលខុសត្រូវរបស់ប្រធានកូរ៉ុមគ្រូរួមមាន ការដឹកនាំឲ្យកូរ៉ុមខិតខំចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ ការរៀនស្គាល់ និងបម្រើសមាជិកកូរ៉ុមម្នាក់ៗ ដោយរួមទាំងអ្នកដែលមិនបានចូលរួមនៅក្នុងការប្រជុំកូរ៉ុមផងដែរ ការពង្រឹងសមាជិកថ្មី និងសមាជិកដែលត្រឡប់មកសកម្មឡើងវិញ ការបង្រៀនសមាជិកកូរ៉ុមពីករណីយកិច្ចបព្វជិតភាពរបស់ពួកគេ និងការដាក់ផែនការ និងដឹកនាំការប្រជុំកូរ៉ុម ( សូមមើល ១០.៤.២ ) ។ គណៈប្រធានកូរ៉ុមគប្បីជួបជុំគ្នាជាទៀងទាត់ ( សូមមើល ១០.៤.៣ ) ។
ក្រុមប្រឹក្សាយុវវ័យ
ប្រធានកូរ៉ុមគ្រូគឺជាសមាជិកនៃក្រុមប្រឹក្សាយុវវ័យវួដ ។ គោលបំណងរបស់ក្រុមប្រឹក្សានេះគឺ ដើម្បីជួយយុវវ័យឲ្យនាំមនុស្សដទៃមករកព្រះយេស៊ូវគ្រីស្ទ និងជួយសម្រេចបានកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ។ ប៊ីស្សពធ្វើជាអធិបតីលើក្រុមប្រឹក្សាយុវវ័យវួដ ។ ( សូមមើល ១០.៤.៤ ) ។
ការបម្រើ និងសកម្មភាពនានា
ដោយមានការគាំទ្រពីពួកអ្នកប្រឹក្សាយោបល់ គណៈប៊ីស្សព និងថ្នាក់ដឹកនាំកូរ៉ុមយុវវ័យដាក់ផែនការធ្វើការបម្រើ និងសកម្មភាពនានា ។ កិច្ចការទាំងនេះគួរតែជួយសម្រេចកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ សកម្មភាពទាំងនេះគួរតែមានតុល្យភាពក្នុងចំណោមផ្នែកទាំងបួននៃការរីកចម្រើនផ្ទាល់ខ្លួន ៖ ខាងវិញ្ញាណ ខាងសង្គម ខាងរូបកាយ និងខាងបញ្ញា ។ ( សូមមើល ១០.២.១.៣ ) ។
គោលការណ៍ណែនាំ និងគោលនយោបាយទាំងឡាយ
គោលការណ៍ណែនាំ និងគោលនយោបាយបន្ថែមទៀត រួមទាំងការគាំទ្រយុវជនដែលមានពិការភាព ការទទួលនូវនិមិត្តរូបកុមារ និងយុវជន និងការប្រមូលដង្វាយតមអាហារ មាននៅក្នុងវគ្គ ១០.៨ នៃ ក្បួនខ្នាតទូទៅ ។