ការហៅរបស់ខ្ញុំជាលេខាកូរ៉ុមគ្រូ
ការទទួលខុសត្រូវទាំងឡាយ
ព្រះអម្ចាស់មានអំណរគុណចំពោះឆន្ទៈរបស់អ្នកដើម្បីបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅមួយនៃការទទួលខុសត្រូវក្នុងការហៅរបស់អ្នក ។
គោលបំណងនៃបព្វជិតភាពអើរ៉ុន
កូរ៉ុមបព្វជិតភាពអើរ៉ុនជួយក្រុមយុវជនឲ្យចុះ និងរក្សាសេចក្តីសញ្ញាពិសិដ្ឋ ហើយពង្រឹងការប្រែចិត្តជឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ គោលបំណងរបស់កូរ៉ុមគឺដើម្បីជួយអ្នកកាន់បព្វជិតភាព ឲ្យធ្វើការរួមគ្នាដើម្បីចូលរួមក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ ។ ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ១០.១ នៅលើបណ្ណាល័យដំណឹងល្អ ) ។
កូរ៉ុមគ្រូ
យុវជនចូលរួមជាមួយកូរ៉ុមគ្រូចាប់ផ្តើមពីខែមករា នៃឆ្នាំដែលពួកគេឈានចូលដល់អាយុ ១៤ ឆ្នាំ ។ នៅពេលនេះ ពួកគេក៏មានសិទ្ធិដើម្បីត្រូវបានតែងតាំងជាគ្រូផងដែរ ប្រសិនបើពួកគេបានរៀបចំខ្លួន និងមានភាពស័ក្តិសម ។ គ្រូមានករណីយកិច្ចដូចគ្នានឹងឌីកុនដែរ ។ ពួកគេក៏រៀបចំសាក្រាម៉ង់ និងបម្រើជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើផងដែរ ។ ករណីយកិច្ចបន្ថែមត្រូវបានពិពណ៌នានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៥៣–៥៩; ៨៤:១១១ ។ ( សូមមើល ១០.១.៣.២ ) ។
លេខា
នៅពេលដែលលេខាកូរ៉ុមត្រូវបានហៅឲ្យបម្រើ នោះពួកគេរៀបចំរបៀបវារៈសម្រាប់ការប្រជុំ និងធ្វើការកត់ត្រា ។ ពួកគាត់ក៏ជួយស្មៀនវួដ ឬអ្នកប្រឹក្សាយោបល់ប្រចាំកូរ៉ុមដើម្បីតាមដានវត្តមានអ្នកចូលរួមផងដែរ ។ ( សូមមើល ១០.៤.២ ) ។
ការបម្រើ និងសកម្មភាពនានា
ដោយមានការគាំទ្រពីពួកអ្នកប្រឹក្សាយោបល់ គណៈប៊ីស្សព និងថ្នាក់ដឹកនាំកូរ៉ុមយុវវ័យដាក់ផែនការធ្វើការបម្រើ និងសកម្មភាពនានា ។ កិច្ចការទាំងនេះគួរតែជួយសម្រេចកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ កិច្ចការទាំងនេះគួរតែមានតុល្យភាពក្នុងចំណោមផ្នែកទាំងបួននៃការរីកចម្រើនផ្ទាល់ខ្លួន ៖ ខាងវិញ្ញាណ ខាងសង្គម ខាងរូបកាយ និងខាងបញ្ញា ។ ( សូមមើល ១០.២.១.៣ ) ។
គោលការណ៍ណែនាំ និងគោលនយោបាយទាំងឡាយ
គោលការណ៍ណែនាំ និងគោលនយោបាយបន្ថែមទៀត រួមទាំងការគាំទ្រយុវជនដែលមានពិការភាព ការទទួលនូវនិមិត្តរូបកុមារ និងយុវជន និងការប្រមូលដង្វាយតមអាហារ មាននៅក្នុងវគ្គ ១០.៨ នៃ ក្បួនខ្នាតទូទៅ ។