Music
ការទទួល​ខុសត្រូវ​ទាំងឡាយ


ស្ត្រី​ម្នាក់​កំពុង​ដឹកនាំ​ក្រុម​ចម្រៀង

ការហៅ​របស់​ខ្ញុំ​ជា​អ្នក​លេង​ភ្លេង​វួដ

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​មាន​អំណរគុណ​ចំពោះ​ឆន្ទៈ​របស់​អ្នក​ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ការទទួល​ខុសត្រូវ​ក្នុង​ការហៅ​របស់​អ្នក ។

គោលបំណង​នៃ​តន្រ្តី​នៅក្នុង​សាសនាចក្រ

តន្ត្រី​ពិសិដ្ឋ​បង្កើន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ តន្ដ្រី​យាង​ព្រះវិញ្ញាណ និងបង្រៀន​គោលលទ្ធិ ។ តន្ត្រី​ក៏​បង្កើត​ឲ្យ​មាន​អារម្មណ៍​គារវភាព បង្រួប​បង្រួម​សមាជិក និង​ផ្ដល់​នូវ​របៀប​មួយ​ដើម្បី​ថ្វាយបង្គំ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។ ព្រះអម្ចាស់​បាន​ប្រកាស​ថា « ព្រលឹង​របស់​យើង​ត្រេកអរ​ចំពោះ​បទចម្រៀង​ពី​ចិត្ត » ( គោលលទ្ធិ និង​​សេចក្ដី​សញ្ញា ២៥:១២ ) ។ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ១៩.១ ) ។

អ្នក​លេងភ្លេង​វួដ

អ្នក​លេង​ភ្លេង​វួដ​ជួយ​ឲ្យ​សមាជិក​វួដ​បង្កើន​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​តន្ត្រី​ដ៏​ពិសិដ្ឋ ។ អ្នក​លេងភ្លេង​វួដ​លេង​ភ្លេង​កំដរ​មុន​បើក​កម្មវិធី និង​ក្រោយ​ពេល​បិទ​កម្មវិធី ហើយ​លេង​ភ្លេង​អម​ទំនុក​តម្កើង​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់ និង​នៅ​ក្នុង​ការប្រជុំ​វួដ​ដទៃ​ទៀត​តាម​ការស្នើសុំ ។ នៅពេល​ចាំបាច់ អ្នក​លេងភ្លេង​ក៏អាច​លេងអម​ក្រុមចម្រៀង ឬ​បម្រើ​ជា​អ្នកលេង​ព្យាណូ​ក្នុង​អង្គការ​បឋមសិក្សា​ផងដែរ ។ ( សូមមើល ១៩.៤.៣.២ ) ។

តន្រ្តី​សម្រាប់​ការប្រជុំ​របស់​សាសនាចក្រ

« តន្ត្រី​ដែល​បំផុស​គំនិត គឺ​ជា​ផ្នែក​ដ៏​សំខាន់​នៅ​ក្នុង​ការប្រជុំ​របស់​សាសនាចក្រ​យើង » ( ទំនុកតម្កើង អារម្ភកថា​របស់​គណៈ​ប្រធាន​ទីមួយ ) ។ ការជ្រើសរើស​តន្ត្រី​គួរ​តែ​បង្រៀន​ដំណឹងល្អ​ដោយ​ព្រះចេស្តា និង​ដោយ​ភាពច្បាស់លាស់ ( សូមមើល ១៩.៣.១ ) ។

តន្ត្រី​សម្រាប់​ការប្រជុំ​សាក្រាម៉ង់

តន្ត្រី​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់ មាន​នូវ​ការច្រៀង​ទំនុកតម្កើង ដើម្បី​បើក និង​បិទ​ការប្រជុំ និង​ពីមុន​ការធ្វើ​ពិធី​សាក្រាម៉ង់ ។ ការប្រជុំ​សាក្រាម៉ង់​ក៏​អាច​ដាក់​បញ្ចូល​ទំនុកតម្កើង​មួយ ឬ​ច្រើន ឬ​បទបង្ហាញ​តន្ត្រី​ផង​ដែរ ។ ការជ្រើសរើស​ទំនុកតម្កើង ឬ​តន្ត្រី​ពិសិដ្ឋ​ដទៃ​ទៀត​អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ភ្លេង​កំដរ​មុន​បើក​កម្មវិធី និង​ពេល​បិទ​កម្មវិធី តន្រ្តី​ក្រុម​ចម្រៀង និង​ការច្រៀង​ទោល ឬ​ការច្រៀង​ជា​ក្រុម​តូចៗ ។ ( សូមមើល ១៩.៣.២ ) ។

ការបំពាក់បំប៉ន និង​ធនធាន​ទាំងឡាយ

សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ការបង្ហាត់​បង្រៀន​តន្ត្រី សូម​មើល​វគ្គ ១៩.៦ នៃ ក្បួនខ្នាត​ទូទៅ ។ ប្រសិន​បើ​គ្មាន​អ្នកលេង​ភ្លេង​សម្រាប់​ការប្រជុំ​វួដ​ទេ សូម​មើល​វគ្គ ១៩.៤.៣.២ ដើម្បី​ចូល​ទៅ​ប្រើប្រាស់​បទភ្លេង​ដែល​បាន​ថត​ទុក ។

គោលការណ៍​ណែនាំ និង​គោលនយោបាយ​ទាំងឡាយ

សម្រាប់​គោលនយោបាយ និង​គោលការណ៍​ណែនាំ​បន្ថែម​ទាំងឡាយ ដូចជា​ការទទួល​បាន​តន្ត្រី ការប្រើប្រាស់​ឧបករណ៍​តន្ត្រី​របស់​សាលា​ប្រជុំ​សម្រាប់​ការហាត់ ឬ​សម្រាប់​ក្រុម​ចម្រៀង​សហគមន៍ សូមមើល​វគ្គ ១៩.៧ នៃ ក្បួនខ្នាត​ទូទៅ ។